ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ដាក់ពង្រាយមីស៊ីលអាកាសទំនើបៗនៅព្រំដែន ក្រោយប៉ាគីស្ថានព្រមានសងសឹក
ជាការឆ្លើយតបទៅនឹងការកើនឡើងនៃភាពតានតឹងជាមួយប៉ាគីស្ថាន ឥណ្ឌាបានពង្រឹងការការពារព្រំដែនភាគខាងលិចរបស់ខ្លួនយ៉ាងខ្លាំង ដោយការដាក់ពង្រាយមីស៊ីលការពារដែនអាកាសចល័ត Igla-S កម្រិតខ្ពស់ (MANPADS) និងបង្កើនទំនើបកម្មនៃកងយន្តហោះចម្បាំង Su-30MKI ជាមួយនឹងបច្ចេកវិទ្យាមីស៊ីល BVR (Beyond Visual Range) និង WVR (Within Visual Range)។

ការដាក់ពង្រាយមីស៊ីលការពារអាកាស Igla-S នេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានប្តេជ្ញាឆ្លើយតបនិងផ្តាំទៅឥណ្ឌា ឲ្យត្រៀមខ្លួនទទួលការសងសឹកជាមួយកម្លាំងដ៏ខ្លាំងអស្ចារ្យ ចំពោះការដែលទីក្រុងញូវដែលី វាយប្រហារឆ្លងដែន សម្លាប់ជនស៊ីវិល៣១នាក់នៅតំបន់កាស្មៀរ កាលពីថ្ងៃពុធទី៧ខែឧសភាឆ្នាំ២០២៥។
កងទ័ពឥណ្ឌា បានទទួលមីស៊ីលការពារទំនើបនេះពីរុស្ស៊ី ក្នុងតម្លៃប្រហែល ៣លានដុល្លារ។ មីស៊ីលការពារអាកាសជំនាន់ទី៣ទាំងនេះ ត្រូវបានរចនាឡើងដើម្បីតម្រង់គោលដៅលើយន្តហោះ មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដោយបង្កើនសមត្ថភាពការពារដែនអាកាសតាមយុទ្ធសាស្ត្ររបស់ឥណ្ឌា ជាពិសេសនៅតំបន់ Jammu និងកាស្មៀរ។ ការទិញយកមីស៊ីលការពារនេះ បានគូសបញ្ជាក់ពីភាពជាដៃគូយុទ្ធសាស្ត្ររវាងទីក្រុងមូស្គូ និងទីក្រុងញូវដេលី ទោះបីជាមានការដាក់ទណ្ឌកម្មអន្តរជាតិលើប្រទេសរុស្ស៊ីក៏ដោយ។
សូមជម្រាបជាថ្មី នៅថ្ងៃពុធទី៧ខែឧសភាឆ្នាំ២០២៥ ឥណ្ឌាបានបើកប្រតិបត្តិការយោធា «Sindoor» ដោយកំណត់គោលដៅលើជំរំភេរវករនៅក្នុងទឹកដីប៉ាគីស្ថាន ឆ្លើយតបទៅការបាញ់សម្លាប់អ្នកទេសចរហិណ្ឌូ២៦នាក់ នៅតំបន់កាស្មៀរ កាលពីថ្ងៃទី២២ខែមេសា។
ក្នុងការវាយប្រហារទាំងនោះ ឥណ្ឌាអះអាងថាបានចាយពេលអស់២៥នាទី ហើយកម្ទេចគោលដៅបានយ៉ាងជោគជ័យ។
ជាការឆ្លើយតប ភាគីប៉ាគីស្ថានព្រមានថាខ្លួននឹងសងសឹកដ៏ខ្លាំងក្លា តែមិនបញ្ជាក់ពីពេលវេលានិងទីតាំងនៃការសងសឹកនោះឡើយ។ យ៉ាងណាក៏ដោយ បើយោងតាមរដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន Khawaja Asif, ទីក្រុងអ៊ីស្លាម៉ាបាដ ទំនងជានឹងវាយប្រហារតែលើគោលដៅយោធាក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះ មិនមែនគោលដៅស៊ីវិលទេ ព្រោះខ្លួនគោរពច្បាប់អន្តរជាតិ៕
ដោយ៖ ឈាង
ចុចអាន៖ ប៉ាគីស្ថាន ផ្តាំទៅឥណ្ឌា ឲ្យត្រៀមខ្លួនទទួលការសងសឹក ជាមួយកម្លាំងដ៏ខ្លាំងអស្ចារ្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


