ព័ត៌មានអន្ដរជាតិ
ក្រុមឧទ្ទាមឃឺដប្រកាសរំសាយខ្លួន បញ្ចប់ការបះបោរ៤០ឆ្នាំប្រឆាំងនឹងតួកគី
ក្រុមឧទ្ទាមឃឺដ (PKK) ដែលបានធ្វើបះបោរអស់រយៈពេលបួនទសវត្សរ៍ប្រឆាំងនឹងរដ្ឋាភិបាលតួកគី បានប្រកាសនៅថ្ងៃចន្ទទី១២ខែឧសភានេះថា ពួកគេបានសម្រេចចិត្តរំសាយក្រុម និងទម្លាក់អាវុធចុះហើយ។ ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីមានសមាជបក្សនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់កាលពីសប្ដាហ៍មុន និងមានការអំពាវនាវពីលោក Abdullah Öcalan មេដឹកនាំឃឺដដែលកំពុងជាប់ឃុំខ្លួននៅពន្ធនាគារ កាលពីខែកុម្ភៈកន្លងទៅដោយជំរុញឲ្យមានការរំសាយក្រុមឧទ្ទាមរបស់ខ្លួនជាផ្លូវការ។

ក្រុមប្រដាប់អាវុធឃឺដ បានប្រកាសថា៖ «សមាជបក្ស PKK លើកទី១២ បានសម្រេចចិត្តរំលាយរចនាសម្ព័ន្ធអង្គការរបស់ PKK និងបញ្ចប់ចលនាតស៊ូប្រដាប់អាវុធ»។
សកម្មភាពកន្លងមករបស់ក្រុមឃឺដ ដែលចាត់តាំងជាអង្គការភេរវករដោយតួកគី និងសម្ព័ន្ធមិត្តលោកខាងលិច បានឆក់យកជីវិតមនុស្សអស់ចំនួនជាង ៤០ ០០០នាក់ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៨៤។ ក្រុមនេះបានអះអាងថា ការតស៊ូប្រដាប់អាវុធរបស់ខ្លួនបានបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ ដោយនាំយកបញ្ហារបស់ជនជាតិឃឺដទៅជាដំណោះស្រាយលទ្ធិប្រជាធិបតេយ្យ។
ការរំសាយនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមសន្តិភាពថ្មីមួយជាមួយរដ្ឋាភិបាលតួកគី បន្ទាប់ពីបទឈប់បាញ់ជាឯកតោភាគីរបស់ខ្លួនដែលបានប្រកាសកាលពីថ្ងៃទី១ខែមីនា។
រដ្ឋាភិបាលតួកគី បានស្វាគមន៍ចំពោះការសម្រេចចិត្តនេះ ដោយអ្នកនាំពាក្យគណបក្សកាន់អំណាច AK លោក Omer Celik បានហៅវាថាជាជំហានដ៏សំខាន់មួយប្រែក្លាយតួកគីទៅជាប្រទេសដែលគ្មានអំពើភេរវកម្ម៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


