Connect with us

កីឡា

ព្រឹត្តិការណ៍​កីឡា​៣ ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា​១០​ឆ្នាំ​ចុង​ក្រោយ

បានផុស

នៅ

នៅ​ក្នុង​រយៈ​ពេល​ប្រមាណ​១០​​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ព្រឹត្តិការណ៍​កីឡា​​បាល់ទាត់​៣​ដែល​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាង​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

  • ទី១. ជម្រុះ​ជើង​ឯក​ពិភព​លោក​ឆ្នាំ​២០១៥

អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​ចាំ​មិន​ភ្លេច​ទេ​កាល​ពី​​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ​២០១៥ ការ​ប្រកួត​ជម្រុះ​ជើង​ឯក​ពិភព​លោក ជុំ​ដំបូង រវាង​ម្ចាស់​ផ្ទះ កម្ពុជា និង កោះ​ម៉ាកាវ នៅ​ស្តាត​ចាស់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហា​ជន។

អ្នក​គាំទ្រ​ ពេល​កម្ពុជា ប្រកួត​ជា​មួយ ម៉ាកាវ (រូបថត៖ ORCLE)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចន្លោះ​ឆ្នាំ​២០១៣ ដល់​២០១៥ បាល់ទាត់​កម្ពុជា​ចាប់​ផ្តើម​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ជា​បណ្តើរ​ៗ​តាម​រយៈ​កីឡាករ​កម្ពុជា​​មួយ​ចំនួន​ក្លាយ​ជា​តារា​ល្បី​ៗ ហើយ​ស្រប​ពេល​កម្ពុជា​ប្រកួតជម្រុះ​ជើង​ឯក​ពិភព​លោក​ផង​នោះ ក៏​បាន​ទាក់ទាញ​មហាជន​យ៉ាង​ខ្លាំង​។ ពេល​នោះពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ត្រូវ​បាន​ជួសជុល ហើយ​គ្មាន​កីឡដ្ឋាន​ណា​ផ្សេង​ទេ ដូច្នេះ​មាន​តែ​រៀបចំ​ការ​ប្រកួត​នៅ​ស្តាត​ចាស់។ ទី​បំផុត​កន្លែង​អង្គុយ​ជុំ​វិញមាន​អ្នក​គាំទ្រ​ពេញ​​អស់​ពោល​គឺ​៨០០០​នាក់​។

កម្ពុជា​ បាន​យក​ឈ្នះ​ ម៉ាកាវ ​ដោយ​លទ្ធផល ៣-០ ដែល​ជា​ការ​ស៊ុត​ដោយ​កីឡាករ​ ចាន់ វឌ្ឍនាកា ២​គ្រាប់ និង​ ឃួន ឡាប៊ូរ៉ាវី ១​គ្រាប់។ នារាត្រី​នោះ អ្នក​គាំទ្រ​ចេញ​ពី​ស្តាត​ចាស់​មក​វិញ​នាំ​នាំ​គ្នា​ជិះ​ម៉ូតូ រថយន្ត​ហែរ​តាម​ដង​វិថីនានា​ក្នុង​រាជ​ធានី​ភ្នំពេញ​យ៉ាង​សប្បាយ​រីក​រាយ​បំផុត។ ​ជើង​ទី២ នៅ​ទឹក​ដី ម៉ាកាវ បញ្ចប់​ដោយលទ្ធផល​ស្មើ​គ្នា ១-១ ដូច្នេះ​សរុប​ទាំង​ពីរ​ជើង កម្ពុជា ឈ្នះ ៤-១ បាន​ឡើង​ទៅ​ជម្រុះ​ជុំ​ទី​២។

អ្នក​គាំទ្រ ពេល​កម្ពុជា ប្រកួត​ជា​មួយ ម៉ាកាវ ឆ្នាំ​២០១៥ (រូបថត ORCLE)

សូម​បញ្ជាក់​ថា ការ​លើក​ឡើង​មកនេះ​​គឺ​សំដៅ​លើ​ទឹក​ចិត្ត​អ្នក​គាំទ្រ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ប៉ុណ្ណោះ​ ប៉ុន្តែ​មិន​មែនសំដៅ​ទៅ​លើ​ចំនួន​អ្នក​គាំទ្រ​ច្រើន ឬ​តិច​​នោះ​ទេ ពី​ព្រោះ​​ការ​ប្រកួត​​បន្ត​បន្ទាប់​មក​ទៀត​សម្រាប់ជម្រុះ​ជើង​ឯក​ពិភព​លោក​ជុំ​ទី២ និង​មិត្តភាព​អន្តរជាតិ​នានា មាន​អ្នក​គាំទ្រយ៉ាង​ច្រើន​រហូត​ដល់​៥​ទៅ​៦​ម៉ឺន​នាក់​ក៏​មាន​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

  • ទី២. ការ​ប្រកួត​បាល់ទាត់​ក្នុង​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣

នៅ​ពេល​កម្ពុជា​ទទួល​រៀបចំ​ការ​ប្រកួត​កីឡា​ ស៊ីហ្គេម ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​គឺ​ជា​ក្តី​ស្រមៃ​​បាន​ក្លាយ​ជា​ការ​ពិត​សម្រាប់​ប្រជា​ជន​កម្ពុជា។ បន្ថែម​លើ​មោទនភាព​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​ផ្តល់​ឲ្យ​ការ​ប្រកួត​កីឡា​ដោយ​ឥត​គិត​ថ្លៃ​ពោល​គឺ​គ្រប់​ប្រទេស​ទាំង​អស់​ដែល​ចូល​រួម​ប្រកួត​មិន​បង់​ថ្លៃ​​​ឡើយ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​គាំទ្រ​ជាតិ និង​អន្តរជាតិ​​ក៏​មិន​ចាំ​បាច់​ទិញ​សំបុត្រ​ចូល​ទស្សនា​ដែរ​គឺ​ចូល​ទស្សនា​ដោយ​គិត​ថ្លៃ។ ទោះ​បី​ជា​យ៉ាង​ណា​ដើម្បី​ឲ្យ​មាន​របៀប​រៀប​រយ អ្នក​ទស្សនា​ត្រូវ​មាន​សំបុត្រ​ត្រឹម​ត្រូវ។ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​សម្រេច​រៀបចំចែក​សំបុត្រ​ដល់​អ្នក​គាំទ្រ​ទៅ​តាម​ប្រភេទ​កីឡា​ដែល​ពេញ​និយម។

បាល់ទាត់​ជា​កីឡា​ដែល​ពេញ​និយម​ខ្លាំង។ សំបុត្រត្រូវ​បាន​ចែក​ជូន​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ ពេល​នោះ​គឺ​ជា​រឿង​ស្ទើរ​នឹក​ស្មាន​មិន​ដល់​ដែល​អ្នក​គាំទ្រ​យ៉ាង​ច្រើន​កុះករ​បាន​ទៅ​យក​សំបុត្រ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ មនុស្ស​ពេញ​នៅ​ខាង​ក្នុង​បរិវេណ ហើយ​តាម​ផ្លូវ​ចាប់​ពី​អាង​ទឹកអូឡាំពិក រហូត​ដល់​រង្វល់​មូលមុខ​ផ្សារ​អូឡាំព្យា​គឺ​មាន​មនុស្ស​ពេញ​ផ្លូវ។ នេះ​ហើយ​ជា​សន្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត។

  • ទី​៣. ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League 2024-25

លទ្ធផល​នៃ​​ការ​ប្រកួត​បាល់ទាត់​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ទាំង​មិត្តភាព​អន្តរជាតិ និង​ពាន​រង្វាន់​ផ្សេងៗ​មិន​ល្អ​ប្រសើរ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ថយ​ចុះគួរ​ឲ្យ​កត់​សំគាល់។ ផ្ទុះ​ទៅ​វិញនៅ​ពេល​ក្លិប​បាល់ទាត់​តំណាង​កម្ពុជាចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​កម្រិត​អាស៊ី​ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ បាន​ស្រួប​ទាញ​អ្នក​គាំទ្រ​គួរ​ឲ្យ​សំគាល់។

តាម​រយៈ​លទ្ធផល​ល្អ​របស់​ក្លិប ព្រះ​ខ័ន​រាជ​ស្វាយរៀង​ លើ​ឆាក​អន្តរជាតិ និង​តាម​រៈ​ការ​ប្រឹង​ប្រែង​របស់ឯកឧត្តម ឌី វិជ្ជា ជា​ប្រធាន​ក្លិប​ដើម្បី​ពង្រឹង​ក្រុម បាន​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ទី​បំផុត ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League 2024-25 ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៥ រវាង​ក្លិប ព្រះ​ខ័ន​រាជ​ស្វាយរៀង និង FK Arkadag នៅ​ពហុកីឡដ្ឋាន​ជាតិ​ មរតក​តេជោ មាន​អ្នក​គាំទ្រ​ចំនួន ៥១,៦១០​នាក់ ដែល​ជា​កំណត់​ត្រា​ថ្មី​សម្រាប់​ការ​ប្រកួត​របស់​ក្លិប​ក្នុង​ប្រទេស​កម្ពុជា និង​ជា​កំណត់​ត្រា​ថ្មី​នៅ​ក្នុង​ពាន​រង្វាន់​អាស៊ី​មួយ​នេះ។

មែន​ទែន​ទៅ អ្នក​គាំទ្រ​ច្រើន​ណាស់​ដែលស្វះ​ស្វែង​រក​សំបុត្រ​ទៅ​ទស្សនា ប៉ុន្តែ​សំបុត្រ​មាន​ចំនួន​កំណត់​ ដូច្នេះ​អ្នក​គាំទ្រ​ទៅ​មើល​ផ្ទាល់​ត្រឹម​តែ​ជាង​៥​ម៉ឺន​នាក់​ប៉ុណ្ណោះ។ ទោះ​បី​ជា​យ៉ាង​ណា មហាជន​ទូទាំង​ប្រទេស​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤ ម៉ោង មុន

​រង្វង់​កប់ពពក丨ផ្ទះធំប្រណិតនៅ La Vista ONEសញ្ញាសម្គាល់ខ្ពស់បំផុតនៅភ្នំពេញ!

កីឡា៧ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ៧ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម