កីឡា
ផ្លូវការ! Real Madrid បានបញ្ចប់តំណែងលោក Ancelotti ហើយ ខណៈXabi Alonso មកជំនួស
អ្នកចាត់ការលោក Carlo Ancelotti នឹងចាកចេញពី Real Madrid នៅចុងបញ្ចប់រដូវកាល ២០២៤-២០២៥ នេះ ខណៈអ្នកចាត់ការរបស់ Bayer Leverkusen លោក Xabi Alonso នឹងចូលមកដឹកនាំជំនួស។

គ្រប់យ៉ាងគឺបានចេញជាផ្លូវការហើយ ដោយកាលពីថ្ងៃ ចន្ទ ទី ១២ ខែ ឧសភា ម្សិលមិញ សហព័ន្ធបាល់ទាត់ប្រេស៊ីល បានប្រកាសអំពីការយកបានលោក Ancelotti មកដឹកនាំពួកគេ។ ជាមួយគ្នានេះយោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា បុរសសញ្ជាតិ អ៉ីតាលី វ័យ ៦៥ ឆ្នាំនឹងចាប់ផ្តើមដឹកនាំក្រុមរហស្សនាមសាំបាចាប់ពីថ្ងៃទី ២៦ ខែ ឧសភា តទៅ ហើយលោកនឹងទទួលបានថ្លៃនឿយហត់ចំនួន ១១ លានដុល្លារអាមេរិក បូកជាមួយប្រាក់លើកទឹកចិត្តផ្សេងៗទៀតចំនួន ៥.៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ដកស្រង់ចេញពីប្រភពដដែលបានឱ្យដឹងថា Real Madrid បានឈានដល់កិច្ចព្រមព្រៀងចុះកុងត្រាយកលោក Xabi Alonso ហើយ។ បុរសសញ្ជាតិ អេស្ប៉ាញ វ័យ ៤៣ ឆ្នាំរូបនេះនឹងចាប់ផ្តើមដឹកនាំក្រុមអធិរាជសចាប់ពីការប្រកួតពានរង្វាន់ Club World Cup តទៅ ដោយកិច្ចសន្យារបស់លោកមានសុពលភាពរយៈពេល ៣ រដូវកាល ពោលគឺពីរដូវកាល ២០២៥-២០២៦ ដល់ខែ មិថុនា ឆ្នាំ ២០២៨៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


