Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យបញ្ជាក់ពីអ្នកឆ្លងថ្មី ១៤៣នាក់ នៅខេត្តព្រះសីហនុ​

បានផុស

នៅ

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែមីនានេះថា យោងតាមលទ្ធផលតេស្តសំណាកកូវីដ-១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នៅខេត្តព្រះសីហនុ មានអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ១៤៣នាក់ និងមានអ្នកជាសះស្បើយចំនួន ០៦នាក់។ ដូច្នេះតុល្យការអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលមានចំនួន២០៧នាក់ ស្រី១៣៦នាក់។

លោក ឃាង ភារម្យ អ្នកបានឲ្យដឹងបន្តថា ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន១៤៣នាក់នោះ មានអ្នកខ្លះឆ្លងពេលកំពុង​ចត្តាឡីស័ក​​នៅតាមក្នុងមណ្ឌលចត្តាឡីស័កខ្លះទៀតឆ្លងពេលធ្វើចត្តាឡីស័កនៅតាមផ្ទះនិងខ្លះទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខណៈបច្ចុប្បន្ននេះខេត្តព្រះសីហនុមានអ្នកកំពុងធ្វើចត្តាឡីស័កចំនួន៣៣១៥នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងសុខាភិបាលបានឲ្យដឹងថាអ្នកឆ្លងថ្មីនៅខេត្តព្រះសីហនុចំនួន១៤៣នាក់នោះមានរហូតដល់ទៅ៥ជនជាតិក្នុងនោះមានជនជាតិខែ្មរមានច្រើនជាងគេរហូតដល់១០៥នាក់ ជនជាតិចិនចំនួន២៦នាក់ ជនជាតិមីយ៉ានម៉ាចំនួន១០​នាក់ ជនជាតិហ្វីលីពីន១នាក់និងជនជាតិន័រវេស១នាក់។

ថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ១៧៩នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៥៨នាក់​ និង​មាន​អ្នក​ស្លាប់ម្នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម