ជីវិតកម្សាន្ដ
អ្នកដឹកនាំរឿងចិនល្បីម្នាក់ ទម្លាយជីវិតស្នេហារបស់ តួកុន លី តាវហួ ថា មានអាថ៌កំបាំងខ្លាំង
ការលាតត្រដាងនាពេលថ្មីៗរបស់អ្នកដឹកនាំរឿង លោក Wong Jing អំពីជីវិតស្នេហារបស់កំពូលតារាសម្តែងហុងកុងលោក Andy Lau បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន ទាក់ទិននឹងជីវិតឯកជនរបស់តារាប្រុសថា ការក្លាយជាមិត្តស្រីរបស់តារាល្បីដូចជា តួសម្តែង លី តាវហួ មិនមែនជារឿងសាមញ្ញនោះទេ។

អ្នកដឹកនាំដ៏ល្បីរូបនេះ បានបង្ហើបថា កំឡុងពេលដែលពួកគេស្រលាញ់ Andy Lau និង Carol Chu ត្រូវឆ្លងកាត់ពេលជាច្រើនខែ ដោយមិនអាចមើលមុខគ្នាបាន។ មានពេលខ្លះដែលអ្នកទាំងពីរបានជួបគ្នាតែម្តងគត់ ក្នុងមួយឆ្នាំ។ មិនតប៉ុណ្ណោះ ដើម្បីមានពេលឯកជនមួយគូនេះត្រូវទៅកន្លែងដែលគ្មានអ្នកណាស្គាល់ ហើយអាចនៅជាមួយគ្នាបានតែមួយទៅពីរសប្ដាហ៍ប៉ុណ្ណោះ។ បន្ទាប់ពីស្រលាញ់គ្នាមួយរយៈមក ពួកគេបានរៀបការជាសម្ងាត់។
នៅឆ្នាំ ២០០៨ នៅពេលដែលព័ត៌មាននៃអាពាហ៍ពិពាហ៍របស់ពួកគេត្រូវបានបង្ហាញ ឧស្សាហកម្មកម្សាន្តរបស់ចិនទាំងមូលមានការភ្ញាក់ផ្អើលជាខ្លាំង។ Carol Chu ជាស្ត្រីវ័យក្មេងមកពីគ្រួសារអ្នកមានបំផុតមួយនៅក្នុងប្រទេសម៉ាឡេស៊ី លមានទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ២០០ ពាន់លានដុល្លារហុងកុង ហើយត្រូវទស្សនិកជនជាច្រើនចាតទុកថានាងគឺជាស្ត្រីនៅពីក្រោយលោក Andy Lau ។
យោងតាមអ្នកដឹកនាំរឿង Wong Jing បើទោះបីជាបានសម្ដែងជាមួយតារាស្រីស្អាតៗជាច្រើននាក់ក៏ដោយ ក៏តារាប្រុសវ័យ៦៣ឆ្នាំរូបនេះ នៅតែស្មោះត្រង់នឹងដៃគូរបស់គាត់។ នោះក៏ជាហេតុផលដែលស្ត្រីមកពីគ្រួសារអ្នកមាន ជឿជាក់ទាំងស្រុង និងលះបង់ខ្លួនឯងសម្រាប់តែតួហុងកុងម្នាកប៉ុណ្ណោះ។
ថ្វីដ្បិតតែបែបនេះក្ដី នៅរយពេលប៉ុន្មានឆ្នាំមកនេះ ជីវិតអាពាហ៍ពិពាហ៍របស់ Andy Lau និងភរិយា តែងតែរក្សាភាពឯកជនជានិច្ច។ ភរិយានិងកូនរបស់តារាសម្តែងរស់នៅជីវិតឯកជន ខណៈតារារូបនេះកម្រចែករំលែករឿងផ្ទាល់ខ្លួនរបស់លោកទៅកាន់សាធារណជនណាស់។ មិនខុសពីសិល្បករប៉ុន្មានទេ តារាហុងកុងរូបសង្ហា ក៏មិនដែលបង្ហោះរូបគ្រួសារតាមអ៊ីនធឺណិតដូចគ្នាដែរ។

ទោះបីជាស្ថិតនៅក្នុងអាយុ ៦៤ឆ្នាំ ដែលគេចាត់ទុកជាវ័យជ្រេគួរសមក្នុងវិស័យកម្សាន្តរបស់ចិន-ហុងកុង ក៏តារាប្រុស Andy Lau នៅតែខិតខំប្រឹងប្រែង។ មិនថាវិស័យតន្ត្រី និងការសម្ដែង លោកនៅតែខិតខំប្រឹងប្រែងពុះពារ ស្វាហាប់ផលិតស្នាដៃ។ ជាពិសេស បើធៀបនឹងមិត្តរួមជំនាន់ តួកុនរូបនេះនៅតែរក្សាទម្រង់ដើម និងរូបរាងសង្ហា មាំទាំ មិនផ្លាស់ប្ដូរឬបាក់ស្រុតទៅតាមពេលវេលាឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១៩ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១៩ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


