Connect with us

កីឡា

ដៃគូពេជ្រ សម្បត្តិ នៅអាមេរិក ជាម្ចាស់ខ្សែក្រវាត់ WBC ២ ខ្សែ និង៩ប្រកួតចុងក្រោយចាញ់ម្តងគត់

បានផុស

នៅ

អ្នកប្រដាល់កំពុងឡើងដៃរបស់កម្ពុជា រហស្សនាមក្របីព្រៃពេជ្រ សម្បត្តិ នឹងត្រូវចេញទៅប្រកួតនៅទឹកដី សហរដ្ឋអាមេរិក ជាលើកទី ២ ដោយលើកនេះនឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ស្ថាប័ន WBC ទល់នឹងកីឡាករម្ចាស់ផ្ទះ អាមេរិក Malcolm Hill។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញទៅប្រកួតនៅអាមេរិកលើកនេះ មិនមែនមានតែពេជ្រ សម្បត្តិ ម្នាក់ទេ ក្នុងនោះមានកីឡាករ និងកីឡាការិនី កម្ពុជា ៣ នាក់ផ្សេងទៀត ក៏នឹងចេញទៅប្រកួតនៅទីនោះផងដែរ ដូចជាកីឡាករ ឡៅ ចន្ទ្រា, លន បញ្ញា និងកីឡាការិនីអេ យ៉ានុត។

ងាកមកចាប់អារម្មណ៍ជាមួយកីឡាករ អាមេរិក Malcolm Hill ដែលជាដៃគូរបស់ ពេជ្រ សម្បត្តិ វិញ រូបគេក៏ជាកីឡាករមិនធម្មតាម្នាក់ដែរ ដោយតាមទិន្ន័យទទួលបានពីបណ្តាញសង្គម គឺអ្នកប្រដាល់រូបនេះបានចូលប្រឡូកវិស័យប្រដាល់តាំងពីឆ្នាំ ២០១៤ ខណៈបច្ចុប្បន្នរូបគេមានវ័យ ៣៤ ឆ្នាំហើយ។

Malcolm Hill គឺជាម្ចាស់ខ្សែក្រវាត់ ៥ គ្រឿង ក្នុងនោះមានខ្សែក្រវាត់ WBC Champion ចំនួន ២ គ្រឿង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត ប្រវត្តិប្រកួតរបស់គេចំនួន ៩ ប្រកួតចុងក្រោយ ដោយរាប់ពីឆ្នាំ ២០២២ មក គឺរូបគេទើបចាញ់តែមួយលើកគត់។ ក្នុងនោះការប្រកួតចុងក្រោយរបស់គេ គឺគេបានយកឈ្នះលើកីឡាករ Adrian Morilla នៅថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២៤។

អ្នកប្រដាល់សញ្ជាតិ អាមេរិក រូបនេះត្រូវបានគេចាត់ទុកជាកីឡាករចាស់វស្សាមួយរូប ដែលប្រកួតលក្ខណៈប្រដាល់សេរី។ បន្ថែមពីនេះទៀត រូបគេក៏មានចំណុចពិសេសមួយចំនួនដែរ ដូចជាជង្គង់ និងជើងធ្ងន់ ហើយរូបគេក៏អាចប្រើកែងបានផងដែរ។

គួរបញ្ជាក់ជាថ្មីថា ការប្រកួតរវាងកីឡាករទាំង ២ និងកីឡាករ កីឡាការិនី ខ្មែរ ៣ រូបទៀត នឹងធ្វើឡើងនៅថ្ងៃទី ៣១ ខែ ឧសភា នៅទឹកដី សហរដ្ឋអាមេរិក៕

ឡៅ ចន្ទ្រា និងដៃគូប្រកួត
លន បញ្ញា និងដៃគូប្រកួត
អេ យ៉ានុត និងដៃគូប្រកួត

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម