Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់អេដស៍ ៖ នៅសល់អ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧ ០០០ នាក់ទៀត មិនទាន់ដឹងខ្លួន និងធ្វើតេស្ត នៅឡើយទេ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់​ នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើ​ស្បែក និង​កាមរោគ​ នៃ​ក្រសួងសុខាភិបាល ​បានឱ្យដឹងថា ​បច្ចុប្បន្ន​នៅសល់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ប្រមាណ ៦ ០០០ ​ទៅ ​៧ ០០០ នាក់​ នៅ​មិនទាន់​បានដឹងខ្លួន និង​មិនទាន់បាន​ធ្វើតេស្ត​នៅឡើយ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត​ បា​នប​ន្ត​ទៀតថា ​តាម​ការ​ប៉ាន់ស្មាន​ឆ្នាំ ២០២៤ កម្ពុ​ជា មាន​ចំនួន​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ប្រមាណ ៧៦ ០០០ នាក់ ក្នុងនោះ ​មាន​អ្នកជំងឺ​អេដស៍​សកម្ម​ដែល​កំពុង​ទទួល​សេវា​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ទាំង ៧៤ កន្លែង ចំនួន ៦៩ ៩៩៤ នាក់ ហើយ​ប្រហែល​នៅសល់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ៦ ០០០ នាក់ ទៅ ៧ ០០០ នាក់​ នៅ​មិនទាន់​បាន​ដឹង​ខ្លួន និង​មិនទាន់បាន​ធ្វើតេស្ត និង​ទទួល​សេវា​ព្យាបាល​នៅឡើយ​ទេ ខណៈ​ក្នុង ១ ឆ្នាំៗ ​មាន​អ្នក​ឆ្លង​ថ្មី​ នៃ​មេរោគ​អេដស៍​ប្រមាណ ១ ២០០ នាក់​ និង​ស្លាប់​ប្រមាណ ១ ១០០ នាក់។

លោក​វេជ្ជបណ្ឌិត បាន​អំពាវនាវ​ដល់​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ដែល​មិនទាន់បាន​ដឹងខ្លួន​ និង​ធ្វើតេស្ត​រក​មេរោគ​អេដស៍​ទាំងនោះ​ប្រញាប់​មក​ធ្វើតេស្ត​ ដើម្បី​ទទួលបាន​ការព្យាបាល​ជំងឺ​នៅតាម​កន្លែង​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ទាំង ៧៤ កន្លែង​ ឱ្យបាន​ទាន់ពេលវេលា​ សំដៅ​ចូលរួម​កាត់បន្ថយ​អត្រា​ឆ្លង​ថ្មី ​នៃ​ជំងឺ​អេដស៍ ​ឱ្យ​កាន់តែ​ថយ​ចុះ​បន្ថែម​ទៀត។

ប្រទេស​កម្ពុជា​ ត្រូវបាន​អង្គការសហប្រជាជាតិ​ទទួលស្គាល់ថា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​មួយ​ចំនួន​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​គួរឱ្យកត់សម្គាល់។

ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក អៀង មូលី ទេសរដ្ឋមន្ត្រី​ទទួល​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ និង​លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ នាពេល​ថ្មីៗ​ នេះ លោកស្រី Winnie BYANYIMA (​វីន​នី ប៊ីយ៉ា​នី​ម៉ា​) នាយក​ប្រតិបត្តិ​អង្គការសហប្រជាជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ដែល​ហៅ​កាត់​ថា (​យូ អិន អេដស៍​) បាន​កោតសរសើរ​ប្រទេស​កម្ពុជា​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ទទួលបាន​ជោគជ័យ។

ក្នុងជំនួប​នេះដែរ លោកស្រី វីន​នី ប៊ីយ៉ា​នី​ម៉ា ​ក៏បាន​កោតសរសើរ ក្រសួងសុខាភិបាល ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​នៅ​កម្ពុជា ដែល​សម្រេចបាន​លទ្ធផល ៩៥-៩៥-៩៥ ជា​ភាគរយ​ខ្ពស់ ប្រៀបធៀប​នឹង​គោលដៅ​ដាក់ចេញ ដែល​កម្ពុជា​ធ្លាប់ជា​ប្រទេស​មាន​អត្រា​ប្រេ​វ៉ាឡង់ អ្នក​ផ្ទុកមេរោគ​អេដស៍​ខ្ពស់ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺ​ ៣% ក្នុង​ឆ្នាំ​ ១៩៩៦ ហើយ​ធ្លាក់​ចុះមក​នៅត្រឹមតែ​ ០.៥% ក្នុង​ឆ្នាំ​ ២០២៤។

លោក​សាស្ត្រាចារ្យ​ ឈាង រ៉ា បាន​ថ្លែងអំណរគុណ​ចំពោះ​ការបន្ត​គាំទ្រ​របស់​អង្គការ UNAIDS ក្នុង​បេសកកម្ម​បញ្ចប់​ការ​រីក​រាលដាល ​នៃ​ជំងឺអេដស៍​នៅ​កម្ពុជា។

លោក​រដ្ឋមន្ត្រី មានប្រសាសន៍ថា ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួងសុខាភិបាល ជា​សេនាធិការ បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ អង្គការ​ក្រៅ​រាជរដ្ឋាភិបាល សហគមន៍ និង​សង្គម​ស៊ីវិល ក្នុង​​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍​នៅ​កម្ពុជា ដើម្បី​ឆ្លើយតប​ឱ្យ​បាន​នូវ​គោលនយោបាយ​ជាតិ​ការ​បញ្ចប់​ជំងឺ​អេដស៍ ឆ្នាំ​ ២០២៣-២០២៨៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២៦ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

Sokha Hotels

ព័ត៌មានពេញនិយម