Connect with us

ព័ត៌មានអន្ដរជាតិ

អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន កើតជំងឺមហារីកធ្ងន់ធ្ងរ

បានផុស

នៅ

អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាកើតជំងឺមហារីកក្រពេញប្រូស្តាតធ្ងន់ធ្ងរ ខណៈក្រុមគ្រួសាររបស់លោកកំពុងពិចារណាលើជម្រើសនៃការព្យាបាល។

អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃចន្ទទី១៩ខែឧសភាឆ្នាំ២០២៥ ជំងឺមហារីកក្នុងខ្លួនលោក បៃដិន ត្រូវបានរកឃើញក្នុងអំឡុងការពិនិត្យសុខភាពជាប្រចាំ កាលពីថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែព័ត៌មានទើបតែប្រកាសនៅថ្ងៃចន្ទប៉ុណ្ណោះ។

ជុំវិញរឿងនេះ ការិយាល័យរបស់លោកបានចេញសេចក្តីថ្លែងការណ៍ថា មហារីកនេះបានរាលដាលដល់ឆ្អឹងទៅហើយ។ វាជាប្រភេទធ្ងន់ធ្ងរដែលកំណត់មាត្រដ្ឋានដោយពិន្ទុ Gleason ៩ លើ ១០។

អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន (រូបថត៖ Reuters)

ក្រោយជ្រាបពីពត៌មាននេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញក្តីសោកសៅ ដោយបង្ហោះសារលើបណ្តាញសង្គម Truth Social ថា «យើង​សូម​ជូន​ពរ​ដល់លោកជំទាវ Jill និង​ក្រុម​គ្រួសារ និងសូមជូនពរឲ្យលោក ចូ ឆាប់ជាសះស្បើយនិងជោគជ័យ»។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

មហារីកក្រពេញប្រូស្តាត គឺជាមហារីកទូទៅបំផុតទីពីរ ដែលកើតលើបុរស បន្ទាប់ពីមហារីកស្បែក។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC), បុរស១៣នាក់ក្នុងចំណោម១០០នាក់ នឹងវិវត្តទៅជាជំងឺមហារីកក្រពេញប្រូស្តាតនៅពេលណាមួយក្នុងជីវិត។

សូមជម្រាបថា កន្លងមក លោកបៃដិនបានទទួលការព្យាបាលជំងឺមហារីកស្បែកដោយជោគជ័យ ម្តងរួចមកហើយ។ កាលពីឆ្នាំ២០២៣ពោលគឺពេលកាន់តំណែងជាប្រមុខសេតវិមាន គាត់មានចេញដំបៅនៅលើទ្រូង ក្នុងអំឡុងពេលពិនិត្យរាងកាយប្រចាំឆ្នាំ។

គ្រូពេទ្យរបស់គាត់នៅពេលនោះបញ្ជាក់ថា វាគឺជាមហារីកកោសិកា Basal ដែលជាប្រភេទមួយនៃជំងឺមហារីកស្បែកទូទៅបំផុត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ ម៉ោង មុន

មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1

សន្តិសុខសង្គម២០ ម៉ោង មុន

ស្ត្រីអាយុជាង ៣០ ឆ្នាំ ម្នាក់ សង្ស័យត្រូវគេដឹកទៅទម្លាក់ចោលក្នុងដីឡូត៍មួយកន្លែង ដោយសភាពនៅមានដង្ហើម

KPT+១៧ ម៉ោង មុន

តំបន់ទឹកធ្លាក់ ៥ លើខ្នងភ្នំត្បែង ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុត របស់ខេត្តព្រះវិហារ

សន្តិសុខសង្គម១៥ ម៉ោង មុន

ព័ត៌មានបឋម ៖ នារីវ័យក្មេងម្នាក់ ធ្លាក់ពីលើអគារមួយកន្លែង នៅខណ្ឌចំការមន មិនទាន់ដឹងមូលហេតុ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

គូស្នេហ៍ចិន​ ប្រឹងជម្នះ​ឧបសគ្គ​គ្រួសារ​ ដោយសារតែខាងស្រីមានកម្ពស់ជាង២ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម