Connect with us

ព័ត៌មានអន្ដរជាតិ

និយាយទូរស័ព្ទជាមួយពូទីនចប់ភ្លាម, ត្រាំ បន្ទោស បៃដិន ថា មិនគួរលូកដៃចូលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សោះ

បានផុស

នៅ

គ្រាន់តែនិយាយទូរស័ព្ទជាមួយមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ចប់ភ្លាម ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមាន ដោយក្នុងនោះលោកបានចោទប្រកាន់ចំៗទៅអតីតរដ្ឋបាលរបស់លោក ចូ បៃដិន ថា ទីក្រុងវ៉ាស៊ីនតោន មិនគួរលូកដៃចូលធ្វើអន្តរាគមន៍ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ទេ។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកត្រាំ បញ្ជាក់យ៉ាងច្បាស់ថា «នេះមិនមែនជាសង្រ្គាមរបស់យើងទេ។ នេះមិនមែនជាសង្រ្គាមរបស់ខ្ញុំឡើយ! ខ្ញុំចង់និយាយថា យើងបានជាប់ពាក់ព័ន្ធក្នុងអ្វី ដែលយើងមិនគួរចូលរួមទាល់តែសោះ»។

លោកត្រាំបានសម្តែងការមិនសប្បាយចិត្ត ចំពោះរឿងដែលលោកបៃដិន យកលុយអាមេរិកយ៉ាងសន្ធឹកទៅជះក្នុងជម្លោះនៅបរទេស ទាំងដែលមិនមែនជាសង្គ្រាមរបស់ខ្លួន។ អាមេរិកបានចំណាយលើជំនួយយោធានិងហិរញ្ញវត្ថុឲ្យទីក្រុងកៀវ ច្រើនជាងសហភាពអឺរ៉ុបនិងប្រទេសជាសមាជិកអង្គការណាតូផ្សេងៗទៅទៀត។ នេះគឺជាស្ថានភាពអឺរ៉ុប ដែលគួរតែទុកឲ្យអឺរ៉ុបដោះស្រាយដោយខ្លួនឯងទៅ។ រដ្ឋបាលថ្មីនេះ ខំប្រឹងខ្លាំងណាស់ដើម្បីពន្លត់ភ្លើងសង្គ្រាម តាមរយៈវិធីសាស្រ្តការទូត។

ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញការបំបែកភាពទាល់ច្រកនៃជម្លោះនេះ លោកត្រាំជឿថា លោកពូទីននិងប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី សុទ្ធតែចង់បានសន្តិភាព ប៉ុន្តែត្រូវរង់ចាំពេលវេលាសមប្រកបសិន។

លោក ចូ បៃដិន (រូបថត៖ Reuters)

សូមជម្រាបថា នេះមិនមែនទើបលើកដំបូងឡើយដែល ប្រមុខសេតវិមានស្តីឲ្យអតីតរដ្ឋបាល បៃដិន ជុំវិញការផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ពោលគឺគ្រាន់តែចូលកាន់តំណែងភ្លាម ត្រាំ បានបន្ទោសខ្លាំងៗទៅរដ្ឋបាលអាមេរិកចាស់ ជាដើមចមធ្វើឲ្យសង្គ្រាមនៅអ៊ុយក្រែនឆាបឆេះ ព្រោះតែការសន្យាឲ្យទីក្រុងកៀវ ចូលអង្គការណាតូ។

កាលនោះ លោក ត្រាំ និយាយថា៖ «នៅក្នុងជំហររបស់រុស្ស៊ី ប្រទេសមួយនេះមិនអាចអនុញ្ញាតឲ្យចូលណាតូបានឡើយ ហើយរឿងនោះក៏មិនត្រូវកើតឡើងដែរ។ យូរមកហើយ លោកពូទីន តែងតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់។ លោក បៃដិន ចេញមុខនិយាយថា ពួកគេអាចចូលណាតូបាន ហើយខ្ញុំជឿថា នោះជាហេតុផលដែលសង្គ្រាមផ្ទុះឡើង»។ 

យ៉ាងណា ត្រាំ តែងតែអួតអាងម្តងហើយម្តងថា បើក្រោមការដឹកនាំរបស់គាត់ សង្គ្រាមនេះនឹងមិនអាចផ្ទុះឡើងបានឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រោយ​ជជែក​ជាមួយពូទីន លោក ត្រាំ ប្រកាសថា រុស្ស៊ី-អ៊ុយក្រែន​នឹង​ចាប់​ផ្ដើម​កិច្ចចរចា​បទ​ឈប់បាញ់​ភ្លាមៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

និយាយទូរស័ព្ទជាមួយពូទីនចប់ភ្លាម, ត្រាំ បន្ទោស បៃដិន ថា មិនគួរលូកដៃចូលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សោះ

ព័ត៌មានជាតិ២ នាទីutes មុន

មន្ទីរពេទ្យជាតិ តេជោសន្តិភាព រៀបចំកន្លែងត្រៀមទទួលអ្នកជំងឺកូវីដ ករណីមានការផ្ទុះខ្លាំងនាពេលខាងមុខ

កីឡា៨ នាទីutes មុន

Barcelona និង Man United កំពុងប្រជែងគ្នាចង់បានអ្នកចាំទីដៃស្អិត Martinez

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ក្រោយ​ជជែក​ជាមួយពូទីន លោក ត្រាំ ប្រកាសថា រុស្ស៊ី-អ៊ុយក្រែន​នឹង​ចាប់​ផ្ដើម​កិច្ចចរចា​បទ​ឈប់បាញ់​ភ្លាមៗ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

Xiaomi គ្រោងចេញលក់ម៉ូឌែល​រថយន្តអគ្គិសនីថ្មីប្រជែង Tesla

សន្តិសុខសង្គម១៧ ម៉ោង មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

ចរាចរណ៍១៣ ម៉ោង មុន

រថយន្ត​បុក​ម៉ូតូសណ្តោង រួច​ទៅ​បុករថយន្តមួយទៀត បណ្តាល​ឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិក បញ្ជូនដ្រូនឈ្លបយកការណ៍ទៅសមុទ្រខ្មៅជាថ្មី ក្រោយកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន គ្មានបានផល

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អាជ្ញាធរ​ចិន​ប្រកាស​អាសន្ន​គ្រោះ​មហន្តរាយ ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ឆក់​យក​ជីវិត​មនុស្ស​៥​នាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

តារាចម្រៀង ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំយុវជន

Sokha Hotels

ព័ត៌មានពេញនិយម