Connect with us

កីឡា

សមិទ្ធផល​ធំ​ៗ​របស់​លោក Pep Muñoz ពីររដូវ​កាល​នៅ ព្រះ​ខ័ន​រាជ​ស្វាយរៀង​

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២៥ ក្លិប​បាល់ទាត់​ ព្រះខ័ន​រាជ​ស្វាយរៀង បាន​ប្រកាស​ពី​ លោក Pep Muñoz ​នឹងចាកចេញពីតួនាទីជាគ្រូបង្វឹក​នៅ​ចុង​បញ្ចប់​រដូវ​កាល​នេះ។

លោក Pep Munoz និង​ឯកឧត្តម ឌី វិជ្ជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​២​រដូវ​កាល​ក្នុងការ​ដឹក​នាំ​ក្លិប​ ព្រះ​ខ័ន​រាជ​ស្វាយរៀង បើ​និយាយ​ជា​រួម លោក Pep Muñoz បាន​ដើរ​តួ​​យ៉ាងសំខាន់​​​ក្នុង​ការ​ពង្រឹង​គុណភាព​ក្លិប​ឈាន​ដល់​កម្រិត​អន្តរជាតិ ​ធ្វើ​ឲ្យ​មាន​ការ​ទាក់​ទាញ​អ្នក​គាំទ្រ​ក្នុង​ស្រុក​​សស្រាក់​សស្រាំ និង​លើក​មុខ​មាត់​បាល់ទាត់​កម្ពុជា​លេច​ធ្លោ​លើ​ឆាក​អន្តរជាតិ។

ជើងឯក​រងពាន​អាស៊ី AFC Challenge League

លោក Pep Muñoz បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ម្នាក់​គត់​ដែល​បាន​ជួយ​ឲ្យ​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​ពីរ​រដូវ​កាល​ជាប់​គ្នា​គឺ​ ឆ្នាំ ​២០២៣-២៤ និង​ឆ្នាំ​ ២០២៤-២៥។ លោក​ក៏​បាន​ជួយ​ក្លិប​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន រដូវ​កាល​ ២០២៣-២៤ និង​កំពុង​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ពានដដែល​នេះ​​ឆ្នាំ ​២០២៤-២៥។ លោក​បាន​ជួយ​ក្លិប​ឈ្នះ​ជើង​ឯក ខេមបូឌាន​ស៊ុបភើខាប់ ឆ្នាំ​២០២៤ ដែល​ជា​ពាន​រង្វាន់​បើក​រដូវ​កាល និង​ជា​ពិសេស​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ ពាន​រង្វាន់​ក្លិប​បាល់ទាត់​អាស៊ី AFC Challenge League រដូវ​កាល ​២០២៤-២៥។ លោក​បាន​ឈ្នះ​ពាន​រង្វាន់​គ្រូ​បង្វឹក​ល្អ​បំផុត​​ទាំង​នៅ​លីគកំពូល​កម្ពុជា​ និង​ពាន​សម្តេច​តេជោ ហ៊ុន សែន​ ពីររដូវ​កាល​ជាប់​គ្នា។

ជើង​ឯក​លីគ​កម្ពុជា​រដូវ​កាល​២០២៤-២៥

លោក Pep Muñoz ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០២៣។ បុរស​វ័យ​​៤៥​ឆ្នាំ គឺជាគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដែលកាន់អាជ្ញាប័ណ្ណកម្រិតយូហ្វាប្រូឡាយសិន ជាមួយនឹងបទពិសោធ​ជា​បង្វឹកជាង​២០​ឆ្នាំ។ លោក​បាន​ចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូងនៅក្រុម UE Lleida ក្នុងប្រទេសអេស្ប៉ាញមុនទៅចូលរួមជាមួយក្លិបយក្ស FC Barcelona ដើម្បី​ដឹក​នាំ​កម្រិត​យុវជន។

ជើង​ឯក​លីគ​កម្ពុជា​២០២៣-២៤

ចំណាយរយៈពេល៤ឆ្នាំជាមួយក្រុម​យុវជន​ U19 និង Barcelona B លោកបានជួយឲ្យក្រុមឈ្នះពានរង្វាន់ U19 UEFA Champion League ម្តង និងឈ្នះពានលីគយុវជន​២ដង មុនទៅកាន់ប្រទេសចិន ដែលជាកន្លែងលោកចំណាយពេល ៧ឆ្នាំដឹកនាំក្រុមជាច្រើន​ដូចជា Huanghai FC, Shandong Fc និងក្រុមជម្រើសជាតិចិន មុន​ពេល​ចូល​ដឹក​នាំ​ព្រះ​ខ័ន​រាជ​ស្វាយរៀង។

ជើង​ឯក​ពាន​សម្តេច​តេជោ ហ៊ុន សែន ២០២៣-២៤

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១៨ នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៥ របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ជា​មួយ​ ភ្នំពេញ​ក្រោន នៅ​ពហុកីឡដ្ឋាន​ជាតិ មរតក​តេជោ ​គឺ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​លោក​នៅ​ក្នុង​រដូវ​កាល​នេះ​។ ដូច្នេះ​អាច​ចាត់​ទុក​ជា​ពេល​វេលា​សម្រាប់​អ្នក​គាំទ្រ​​​បាន​ឃើញ​ការ​ដឹក​នាំ​របស់​លោក​ចុង​ក្រោយ​នៅ​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង ក៏​ដូច​ជា​ពេល​វេលា​​​គ្នា​រវាង​ក្លិប​ជា​មួយ​លោក និង​អ្នក​គាំទ្រ៕

ជើងឯក​ខេមបូឌាន​ស៊ុបភើ​ខាប់​២០២៤

សមិទ្ធផល​សង្ខេប​​របស់ លោក Pep Muñoz ពីរ​រដូវ​កាល​សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង៖

  • ជើង​ឯក​ លីគ​កំពូល​កម្ពុជា ២០២៤-២៥
  • ជើង​ឯក​ លីគ​កំពូល​កម្ពុជា ២០២៣-២៤
  • ជើង​ឯក ​ពាន​សម្តេច​ តេជោ ហ៊ុន សែន ២០២៣-២៤
  • ជើង​ឯក ខេមបូឌាន​ស៊ុបភើខាប់ ២០២៤
  • ជើង​ឯក​រង AFC Challenge League ២០២៤-២៥
  • វគ្គ​ផ្តាច់​ព្រ័ត្រ ពាន​សម្តេច​តេជោ ហ៊ុន សែន ២០២៤-២៥
ពាន​គ្រូ​បង្វឹក​ល្អ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២៣ ម៉ោង មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

ចរាចរណ៍១៩ ម៉ោង មុន

រថយន្ត​បុក​ម៉ូតូសណ្តោង រួច​ទៅ​បុករថយន្តមួយទៀត បណ្តាល​ឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិក បញ្ជូនដ្រូនឈ្លបយកការណ៍ទៅសមុទ្រខ្មៅជាថ្មី ក្រោយកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន គ្មានបានផល

ព័ត៌មានជាតិ២៣ ម៉ោង មុន

តារាចម្រៀង ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំយុវជន

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី៖ ពេលចុះទៅមើលផ្ទាល់ទើបដឹងពីផលប៉ះពាល់ធ្ងន់ធ្ងរ ព្រោះបញ្ហាខ្លះនៅលើក្រដាសល្អណាស់

Sokha Hotels

ព័ត៌មានពេញនិយម