Connect with us

កីឡា

លោក​ ហេង​ សុឃន​ គ្រោង​រៀបចំ​ព្រឹត្តិការណ៍​​ប្រកួត​ធំមួយ​​យក​តម្លៃ​ខ្លួន​កីឡាករ​ចូល​មូលនិធិ​គន្ធបុប្ផា​

បានផុស

នៅ

លោក​ ហេង​ សុឃន​ ប្រធាន​សហព័ន្ធ​កីឡា​ឃីកបុកស៊ីង​កម្ពុជា​ បាន​បង្ហោះ​ផ្សព្វផ្សាយ​ថា​នៅ​ពេល​ឆាប់​ៗ​ខាងមុខនេះ​នឹង​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ដ៏​ធំ​មួយ​ដែល​មាន​សុទ្ធ​តែ​ជើង​ខ្លាំង​ប្រចាំ​នៅ​កម្ពុជា​ប្រកួត​បែប​សប្បុរសធម៌​យក​តម្លៃ​ខ្លួន​ចូល​ទៅ​មូលនិធិ​​គន្ធបុប្ផា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​ហ្វេសបុកលោក ហេង សុឃន

ប្រធាន​សហព័ន្ធ​កីឡា​ឃីកបុកស៊ីង​ខាង​លើ​នេះ​បាន​បង្ហោះ​ Poster កីឡាករ​ កីឡា​ការិនី ជា​ច្រើន​រូប​ជាមួយ​ Poster មូលនិធិ​គន្ធបុប្ផា​បញ្ជាក់​ថា ​នឹង​មាន​រៀបចំ​ជា​ព្រឹត្តិការណ៍​ប្រកួត​ធំ​មួយ​ដោយ​យក​តម្លៃ​ខ្លួន​កីឡាករ​ កីឡា​ការិនី​ ដែល​ទទួល​បាន​នោះ​ទៅ​ចូល​​ក្នុង​មូលនិធិ​ពេទ្យ។​

រូបភាព​ហ្វេសបុកលោក ហេង សុឃន

កីឡាករ​ដែល​នឹង​យក​តម្លៃ​ខ្លួន​ប្រកួត​ទៅ​ចូលរួម​មូលនិធិ​គន្ធបុប្ផា​នោះ​រួម​មាន​ ព្រំសំណាង, មឿន សុខហ៊ុច, វង្ស ណយ, សុខ រិទ្ធី, ឃុន សុម៉ាលី, ទួន ស្រីភិន, ម៉ុន មើ្យយ, ហុឹម គឹមរៀង និង ឈឿន ឆៃដែន។

នេះ​ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​មួយ​ពី​ខាង​ផ្នែក​កីឡា​ផ្សារភ្ជាប់​ជា​មួយ​សង្គម​ដោយ​មើល​ឃើញ​ពី​ភាព​ចាំបាច់​ និង​តម្រូវ​ការ​ចំណាយ​ច្រើន​ក្នុង​មួយ​ខែ​លើ​កិច្ចការ​សង្គ្រោះ​កុមារ​ខ្មែរ​ដែល​មាន​ជំងឺ​ផ្សេងៗ។​ យ៉ាងណា​ការ​រៀបចំ​នេះ​កំពុង​ដំណើរ​នៅ​ឡើយ​ទេ​ ដូច្នេះ​លោក​ ហេង​ សុឃន​ មិន​ទាន់​អាច​បញ្ជាក់​ថ្ងៃ​ប្រកួត​ច្បាស់លាស់នៅ​ឡើយ​ទេដោយ​បង្ហើប​ត្រឹម​ថា​ឆាប់ៗ​នេះ​ហើយ៕​

រូបភាព​ហ្វេសបុកលោក ហេង សុឃន

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម