ព័ត៌មានជាតិ
ទុរេនពោធិ៍សាត់ នៅមិនទាន់ទុំអាចប្រមូល ផលលក់នៅលើទីផ្សារបាននៅឡើយ
ប្រធានមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់ លោក ហៃ ធូរ៉ា បានបញ្ជាក់ប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នេះ បច្ចុប្បន្ន ទុរេនពោធិ៍សាត់ គឺមិនទាន់ទុំអាចបេះប្រមូលផលលក់នៅលើទីផ្សារក្នុងស្រុកបាននៅឡើយនោះទេ។

លោក ហៃ ធូរ៉ា បានលើកឡើងថា៖«ទុរេនខេត្តពោធិ៍សាត់ដែលកសិករបានដាំដុះ នាពេលបច្ចុប្បន្នទើបតែចាប់ផ្តើមទុំបានមួយៗប៉ុណ្ណោះ នៅមិនទាន់ទុំច្រើន អាចប្រមូលផលលក់នៅលើទីផ្សារក្នុងស្រុកបាននៅឡើយទេ។ ក្នុងនោះដោយសារតែទុរេននៅមិនទាន់អាចប្រមូលផលបានដូច្នេះពាក់ព័ន្ធនឹងតម្លៃទុរេន យើងក៏នៅមិនទាន់អាចកំណត់បានដូចគ្នាដែរ ព្រោះទុរេនអាចនឹងប្រមូលផលលក់នៅលើទីផ្សារបាននៅកំឡុងពាក់កណ្ដាលខែមិថុនា ខាងមុខនេះ»។
បើតាមការបញ្ជាក់ពីលោកប្រធានមន្ទីរដដែល ចំពោះតម្លៃកាលពីឆ្នាំមុន លក់បោះដុំ ប្រភេទទុរេនមាន់ថង លក់តម្លៃប្រមាណ ១២ ០០០រៀល ទៅ ១៥ ០០០រៀល ក្នុងមួយគីឡូក្រាម។ ដោយឡែក ប្រភេទមាន់ថង ដូចគ្នា ប៉ុន្តែលក់តាមតូបទេសចរណ៍ លក់បានក្នុងតម្លៃចន្លោះពី ២៥ ០០០រៀល ទៅ ២៧ ០០០រៀល ក្នុងមួយគីឡូក្រាម។

ពាក់ព័ន្ធនឹងការប្រមូលផលទុរេននេះដែរ លោកប្រធានមន្ទីរបានបន្ថែមថា ឆ្នាំនេះ ទុរេនមានបញ្ហាប្រឈមខ្លះៗដែរពីកត្តាអាកាសធាតុដោយសារតែនៅដើមឆ្នាំមានភ្លៀងធាក់ច្រើនជាហេតុធ្វើឱ្យផ្កាមួយចំនួនជ្រុះ និងខូចខាតជាដើម។ ប៉ុន្តែ លោកនៅតែរំពឹងបានថា ឆ្នាំនេះការប្រមូលផលនឹងមិនមានបញ្ហានោះទេ ដោយសារតែដំណាំទុរេនក៏ដល់ពេលផ្លែផ្ការដូចគ្នាដែរ ដូច្នេះប្រសិនយើងគិតទៅទិន្នផលក៏អាចប្រហាក់ប្រហែលទៅនិងឆ្នាំមុនដែរ។
ក្នុងនោះដែរ សម្រាប់ទីផ្សារនាំចេញវិញ ក៏មានក្រុមហ៊ុនចិន និងក្រុមហ៊ុនថៃ បានធ្វើការទំនាក់ទំនងសម្រាប់ការនាំចេញផងដែរ។

យោងតាម របាយការណ៍ស្ថិតិដំណាំ សាកវប្បកម្ម ឧស្សាហកម្ម និងអចិន្ត្រៃយ៍ ឆ្នាំ២០២៤ បានឱ្យដឹងថា ខេត្តពោធិ៍សាត់ មានផ្ទៃដីដាំដុះប្រមាណ ២ ០៦៣ហិតា ក្នុងនោះផ្ទៃដីប្រមូលផលមានប្រមាណ ១ ៦៨៣ហិតា ដែលអាចប្រមូលផលបាន ១៥ តោនក្នុងមួយហិតា និងទទួលបានបរិមាណផលសរុបប្រមាណ ២៥ ២៤៥ តោន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


