សេដ្ឋកិច្ច
ឆ្នាំនេះ សាវម៉ាវព្រៃផ្លែច្រើន ជនជាតិដើមភាគតិចខេត្តរតនគិរី ទៅបេះទុកលក់នៅតាមដងផ្លូវ
នៅឆ្នាំនេះ ជនជាតិដើមភាគតិច ខេត្តរតនគិរី ហាក់កាក់កបជាមួយការប្រមូលផលផ្លែសាវម៉ាវព្រៃ ដែលដុះតាមចម្ការខ្លួន ខណៈរុក្ខជាតិហូបផ្លែទាំងនេះដុះតាមបែបធម្មជាតិរបស់វា មិនមានអ្នកណាដាំនោះទេ។

ពីមួយជំនាន់ទៅមួយជំនាន់ អ្នកភូមិតែងតែអាស្រ័យផលដូចជា ផ្លែគុយ សិរមាន់ ផ្ញៀវ មាក់ប្រេង មាក់ប្រាង ប៉ុន្តែផ្លែឈើទាំងនោះ ពុំសូវឃើញ មានតែផ្លែសាវម៉ាវព្រៃនេះ នៅពេលដល់ឆ្នាំវាផ្លែ គឺ ជនជាតិដើមភាគតិច តែងតែទៅបេះលក់នៅតាមចិញ្ចើមផ្លូវ ឬ នៅលើទីផ្សារ ដើម្បីបានប្រាក់បន្តិចបន្តួចចិញ្ចឹមគ្រួសារ។ នៅក្នុងខេត្តរតនគិរី ជនជាតិដើមភាគតិច ដែលមានចម្ការសាវម៉ាវព្រៃ ស្ថិតនៅភូមិប៉ាជន់ធំ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។

អ្នកស្រី បើម យើម ជាជនជាតិទំពួនមួយរូប បានប្រាប់ថា គាត់មកលក់ដូរសាវម៉ាវព្រៃនេះ ពីព្រោះគាត់ជាមួយគ្រួសារទៅបេះក្នុងព្រៃចម្ការ នៅពេលកាប់ព្រៃដាំដំណាំ មិនបានកាប់ដើមវាចោលនោះទេ ដោយសារវាហុចផលបានជាផ្លែ នៅរៀងរាល់ ២ ឆ្នាំ ទៅ ៣ ឆ្នាំម្តង ហើយវាចាប់ផ្ដើមផ្កាពី ខែមករា ចេញផ្លែទុំនៅខែដើមខែមេសា និងខែឧសភា ទើបអាចបេះលក់បាន។

អ្នកស្រីប្រាប់បន្តថា នៅក្នុងចម្ការ ប្រភេទដើមសាវម៉ាវព្រៃនេះ ដុះបាន ៥ ទៅ ១០ ដើម បេះបាន ១ ការុង ទៅ ២ ការុង ចែកបងប្អូនហូប និងទុកឲ្យភ្ញៀវនៅតាមផ្លូវ។ អ្នកស្រីថា គាត់ងើបតាំងពីព្រឹក មកលក់រហូតដល់ល្ងាច ដោយក្នុង ១ ចង្កោម សាវម៉ាវព្រៃនេះ មានតម្លៃចន្លោះពី ៣ ០០០ រៀល ទៅ ៥ ០០០ រៀល។ ដើមសាវម៉ាវព្រៃនេះ មានកម្ពស់ពី ១០ ទៅ ១៥ ម៉ែត្រ ហើយមានជាច្រើនប្រភេទ ផ្លែរបស់វាមាន ៣ រសជាតិគឺ ជូរអែម ផ្អែម និងជូរ តែម្ដង ប៉ុន្តែជាទូទៅគាត់បេះតែដើមណារសជាតិជូរអែម និង ផ្អែម លក់ទៅឲ្យភ្ញៀវប៉ុណ្ណោះ។ ចំណែកផ្លែដែលមានរសជាតិជូរមិននិយមហូប និងលក់នោះទេ។ ពីមួយថ្ងៃទៅមួយថ្ងៃ ការលក់សាវម៉ាវព្រៃនេះ បានប្រាក់ចន្លោះពី ៥០ ០០០ រៀល ទៅ ៨០ ០០០ រៀល សម្រាប់ទិញបន្លែ ត្រីសាច់ ចាក់សាំង និងផ្គត់ផ្គង់គ្រួសារ។

អ្នកស្រីបន្តទៀតថា សរុបទៅផលានុផលព្រៃភ្នំមួយប្រភេទនេះ ផ្លែមិនបានទៀងទាត់ទេ ផ្លែដោយឆ្នាំ ជួនក៏ផ្លែច្រើន ឆ្នាំខ្លះទៀត ក៏ផ្លែតិចតួច ដែលជាប្រភពចំណូលរបស់ជនជាតិដើមភាគតិចឡើងបេះយកទៅលក់បានប្រាក់កម្រៃតិចតួចសម្រាប់ចិញ្ចឹមគ្រួសារ ហើយក៏បង្ហាញពីអត្តសញ្ញាណការរស់នៅរបស់គាត់ តាមរយៈការប្រើប្រាស់កាផា ស្ពាយនឹងខ្នងដាក់លក់ផលិតផលព្រៃភ្នំនៅរដូវប្រមូលផលអនុផលភ្នំ ពិសេសតាមឆ្នាំនីមួយៗ ដែលមានច្រើន ក៏សម្បូរមានលក់នៅលើទីផ្សារផងដែរ។ ជាទូទៅផ្លែឈើទាំងនេះ នៅតែជាការពេញនិយមរបស់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកលេងខេត្តរតនគិរី ទិញទៅពិសា ពីព្រោះវាជាផ្លែឈើធម្មជាតិ មិនបារម្ភប៉ះពាល់ដល់សុខភាពដោយសារសារធាតុគីមី៕
អត្ថបទ ៖ ចាប


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


