Connect with us

ព័ត៌មានជាតិ

ក្រសួងសង្គមកិច្ចត្រៀមអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់​ជូន​ជនជាប់ឃុំជាស្ត្រីមាន​ផ្ទៃពោះនៅ​ឆ្នាំ​នេះ

បានផុស

នៅ

សេចក្តីព្រាងអនុក្រឹត្យចុងក្រោយស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមាន ផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ ត្រូវបានរៀបចំរួចរាល់ហើយដើម្បី សុំការពិនិត្យសម្រេចពីនាយករដ្ឋមន្ត្រី។ នេះ​បើតាម​ការ​បញ្ជាក់​របស់រដ្ឋលេខាធិការ​ក្រសួង​សង្គម​កិច្ច និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គមលោក ស៊ូនី វង្សពិសិដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ូនី វង្សពិសិដ្ឋ បាន​លើក​ឡើង​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាលមួយ​នៅព្រឹកថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ២០២៥នេះថា  រាជរដ្ឋាភិបាល បានគ្រោងនឹងអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ តាមម្ដាយនៅក្នុងពន្ធនាគារ ក្នុងពេលដ៏ឆាប់ខាងមុខនេះ ក្នុងគោលបំណង រួមចំណែកលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងដោះស្រាយកង្វះអាហារូបត្ថម្ភ ចាប់ពីទារក នៅក្នុងផ្ទៃដល់កុមារអាយុ២ឆ្នាំ នៅក្នុងពន្ធនាគារ ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ជាពិសេសសម្រាប់អត្រាឧបត្ថម្ភដែលផ្ដល់ជូន គឺដូចគ្នាទៅនឹងអត្រាឧបត្ថម្ភ របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សម្រាប់គ្រួសារមានបណ្ណសមធម៌ផងដែរ។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច​លោក​ ជា សុមេធី បាន​ឱ្យ​ដឹង​ថាក្នុងសិក្ខាសាលាមួយ​នៅវិមានរដ្ឋសភា​កាលពី​ថ្ងៃទី​១៩ ខែឧសភា​ថា ការ​អនុវត្តន៍​កម្មវិធីនឹង​ចាប់​ផ្ដើមនៅ​ឆ្នាំ២០២៥នេះ ដោយ​ថាការ​រៀបចំ​នេះគឺ​ស្ថិត​ក្នុង​ការគោលដៅ​របស់​ក្រសួង​ក្នុង​ឆ្នាំ២០២៥លើ​ការ​ពង្រឹង​ និង​អភិវឌ្ឍកម្មវិធីជាតិ​ជំនួយ​សង្គម និង​ស្រប​តាម​ប្រសាសន៍​របស់​នាយករដ្ឋមន្ត្រីកាលពី​កន្លង​ទៅ​ផងដែរ។

គួរឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សម្រាប់សមាជិក ប.ស.ស. ជាស្ត្រី ដែលបានចាប់ផ្តើមអនុវត្តដំបូងក្នុងឆ្នាំ២០១៨ ដោយផ្តល់ការឧបត្ថម្ភសាច់ប្រាក់ ជូនកម្មករនិយោជិតជាស្ត្រីនៅពេលសម្រាល។ ប៉ុន្តែចាប់ពីខែសីហា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបានដំឡើងកម្រិតប្រាក់ឧបត្ថម្ភ ព្រមទាំងផ្តល់សេវាសុខាភិបាលបន្ថែម ក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលរហូតដល់កុមារអាយុ ២ឆ្នាំ ហើយបាន ពង្រីកវិសាលភាពដល់មន្ត្រីរាជការ, មន្ត្រីកម្មសិក្សា, និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រីផងដែរ។ ក្នុង​ឆ្នាំ២០២៤កន្លងទៅ ស្ត្រី និងកុមារសរុបប្រមាណ ៧៧ ម៉ឺននាក់ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម