Connect with us

ព័ត៌មានអន្ដរជាតិ

Macron នឹងបំពេញទស្សនកិច្ចប្រទេសវៀតណាម ជាលើកដំបូង នៅចុងសប្តាហ៍នេះ

បានផុស

នៅ

តាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre នៅថ្ងៃពុធទី២១ខែឧសភាឆ្នាំ២០២៥ ប្រធានាធិបតីបារាំង Emmanuel Macron នឹងមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៥ដល់២៧ខែឧសភាខាងមុខនេះ ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ។

លោក Macron នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាមួយភរិយា តបតាមការអញ្ជើញរបស់ប្រធានាធិបតីវៀតណាម Luong Cuong ហើយនេះគឺជាដំណើរផ្លូវការលើកដំបូងរបស់ប្រធានាធិបតីបារាំងវ័យ៤១ឆ្នាំ មកកាន់ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។

បារាំងត្រូវបានគេដឹងថា គឺជាដៃគូធំបំផុតមួយរបស់ទីក្រុងហាណូយ ប្រចាំនៅទ្វីបអឺរ៉ុប។ ជាក់ស្តែងបារាំងតែងគាំទ្រជំហរយុទ្ធសាស្ត្ររបស់វៀតណាមនៅក្នុងតំបន់ ហើយទីក្រុងប៉ារីស ក៏មានគោលនយោបាយនិងយុទ្ធសាស្ត្រគាំទ្រតំបន់អាស៊ីអាគ្នេយ៍និងឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។

មិនត្រឹមប៉ុណ្ណឹង បារាំងគឺជាដៃគូពាណិជ្ជកម្មអឺរ៉ុបធំជាងគេទីប្រាំរបស់វៀតណាម។ នៅឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគី បានឈានដល់ ៥.៤២ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង១២,៩% ពី ៤.៨១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣។

លើសពីនេះ បារាំងស្ថិតនៅចំណាត់ថ្នាក់លេខ១៦ក្នុងចំណោមប្រទេសនិងដែនដីទាំង១៤៧ ដែលវិនិយោគក្នុងប្រទេសវៀតណាម ដោយមានគម្រោងវិនិយោគចំនួន៧០០ ដែលមានទុនចុះបញ្ជីសរុប ៣.៩៥ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម