Connect with us

ព័ត៌មានអន្ដរជាតិ

យីងឡាក់​រួចផុត​​សំណង៣៥​ពាន់​លានបាត ​ប៉ុន្តែ​ជាប់សំណង​ពុករលួយជាង​១០​ពាន់​លានបាត​​​

បានផុស

នៅ

​សារ​ព័ត៌មាន​ថៃ​ matichon ​បានផ្សាយ​​នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ​ឲ្យ​ដឹងថា តុលាការរដ្ឋបាលកំពូល​នៃ​​ព្រះរាជាណាចក្រថៃ បានបង្គាប់ឱ្យលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ អតីត​នាយករដ្ឋមន្ត្រីដែដឹកនាំ​ចន្លោះ​ឆ្នាំ​ ២០១​៣​និង​​២០១៤ សងសំណងខូចខាតនូវចំនួនទឹកប្រាក់ជាង​១០​ពាន់លាន​បាត (ប្រមាណ​៣០៥លាន​ដុល្លារ​) ក្នុងសំណុំរឿងអំពើពុករលួយគម្រោងទិញស្រូវនេះ ប៉ុន្តែ​​​មិនមែន​​សំណង​ទាមទារប្តឹង​ដោយក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​​ជាង​៣៥​ពាន់​លាន​បាន​នោះទេ​។

តុលាការ​រដ្ឋបាល​កំពូល​របស់​ថៃ បាន​បើកសវនាការ​អាន​សាល​ក្រម​សម្រេច​​ក្នុងសំណុំរឿងដែលក្រសួងហិរញ្ញវត្ថុថៃ​ក្រោម​​​​​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​​ ប្រាយុធ​ ចាន់អូចា បានប្តឹងសាទុក្ខ​សាលក្រមរបស់តុលាការរដ្ឋបាលកណ្តាលដែលបានបង្គាប់​​ឱ្យ​លុប​ចោលដីកាលេខ ១៣៥/២០១៦ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ របស់ក្រសួងហិរញ្ញវត្ថុដែលបានបង្គាប់ឱ្យអតីត​នាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ ត្រូវ​សង​សំណងខូចខាតសរុបទឹកប្រាក់ចំនួនជាង​៣៥ពាន់​លាន​បាត​ជុំវិញ​​អំពើពុករលួយក្នុងគម្រោងទិញស្រូវ និងធ្វេសប្រហែសក្នុងការទប់ស្កាត់ការខូចខាតរបស់រដ្ឋ។

លោកស្រី យីងឡាក់ ចុះ​ជួប​កសិករ​ពេលនៅកាន់អំណាច​។​​ FB
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈសាលក្រមនោះ ចៅក្រមតុលាការរដ្ឋបាលកំពូលក្រុងបាងកក យល់ឃើញថា គម្រោងទិញស្រូវដែលត្រូវបានអនុម័ត​ដោយគណៈរដ្ឋមន្ត្រីនាពេលនោះស្របតាមគោលនយោបាយដែលត្រូវអនុវត្តតាមបទប្បញ្ញត្តិរបស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រថៃដែលចូលជាធរមានស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ពោលគឺមិនមែនមានតែ​នាយក​រដ្ឋមន្ត្រីតែម្នាក់អាច​លុបចោលនូវសេចក្តីសម្រេច​របស់​គណៈរដ្ឋមន្ត្រីបាននោះទេ ពោលគឺនាយក​រដ្ឋមន្ត្រីត្រូវតែអនុវត្តតាម​គោល​នយោបាយ​ដែល​រដ្ឋាភិបាលបាន​ប្រកាសចំពោះរដ្ឋសភា។

តុលាការ​រដ្ឋបាល​កំពូល​ថៃ បាន​​​ឲ្យ​ដឹងថា ជនជាប់ចោទទី១ (លោកស្រី យីងឡាក់) គ្មានចំណែកក្នុងការទទួលខុសត្រូវនោះទេ ពីព្រោះជាការអនុវត្តអំណាចតាមផ្លូវច្បាប់ដើម្បីឱ្យសម្រេចបាននូវលទ្ធផលតាមគោលនយោបាយកិច្ចសន្យាទទួលទិញស្រូវពីប្រជាកសិករ ដែលជាការអនុវត្តតាមអំណាចរបស់រដ្ឋាភិបាល មិនមែនជាទង្វើនយោបាយនោះទេ។

​ក្នុងដីកាដែលអាន​នៅ​ថ្ងៃទី​២២​ខែ​​ឧសភា តុលាការរដ្ឋបាលកំពូលមិនអាចទទួលយកតាមដីកាលេខ ១៣៥/២០១៦ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ របស់ក្រសួងហិរញ្ញវត្ថុបាននោះទេ ដោយសារតុលាការរដ្ឋបាលកំពូលយល់ឃើញថា នេះជាការអនុវត្តស្របតាមបទប្បញ្ញត្តិច្បាប់ទាំងអស់ ប៉ុន្តែជាអំពើពុករលួយនៅកម្រិតអ្នកអនុវត្តប៉ុណ្ណោះ ពោលគឺអតីតនាយករដ្ឋមន្ត្រី «យីងឡាក់ ស៊ីណាវ៉ាត្រ» មិនមានចេតនា ឬការធ្វេសប្រហែសទាំងស្រុងនោះទេ។

​ក្នុងសេចក្តីសម្រេច​នោះ តុលាការរដ្ឋបាលកំពូលបានប្រកាសាលក្រមបង្គាប់ឱ្យលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ មិនចាំបាច់ត្រូវសងសំណងខូចខាតចំនួនជាង៣៥ពាន់លានបាតតាមដីកាលេខ ១៣៥/២០១៦ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ តាមការ​ទាមទារ​របស់ក្រសួងហិរញ្ញវត្ថុនោះទេ ប៉ុន្តែ​តុលាការរដ្ឋបាល​កំពូល​បាន​បង្គាប់ឱ្យលោកស្រីសងសំណងខូចខាតនូវចំនួនទឹកប្រាក់ត្រឹមតែ១០០២៨លាន​បាតប៉ុណ្ណោះ ក្នុងសំណុំរឿងអំពើពុករលួយគម្រោងទិញស្រូវនេះ៕

ដោយ ភ្នាក់ងារ

អតីត​នាយករដ្ឋមន្ត្រី​ យីងឡាក់ ស៊ីណាវ៉ាត្រ​ ចុះ​ជួប​កសិករ​​​​​ ពេលនៅមានអំណាច​។ FB
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៩ វិនាទី មុន

សហព័ន្ធ​បាល់ទាត់​កម្ពុជា​ បញ្ជាក់​ថា​ស៊ីហ្គេម​ ២០២៥​ នេះ​នឹង​បញ្ជូន​ ៣វិញ្ញាសា​ទៅ​ចូលរួម​

ព័ត៌មានអន្ដរជាតិ៣២ វិនាទី មុន

យីងឡាក់​រួចផុត​​សំណង៣៥​ពាន់​លានបាត ​ប៉ុន្តែ​ជាប់សំណង​ពុករលួយជាង​១០​ពាន់​លានបាត​​​

សេចក្ដីជូនដំណឹង២ នាទីutes មុន

ការប្រគំតន្ត្រីមេត្រីភាពបរិស្ថាន និងធម្មជាតិ ៖ការប្រគំតន្ត្រីចុងក្រោយក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ឥណ្ឌូណេស៊ីគ្រោងយកពន្ធលើផ្លែដូងនាំចេញ ដើម្បីទប់ការឡើងថ្លៃក្នុងស្រុក

ព័ត៌មានជាតិ៦ នាទីutes មុន

នាយករដ្ឋមន្ត្រីកម្ពុជា នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម