Connect with us

ព័ត៌មានជាតិ

មកស្គាល់មុខម្ហូប «ម៉ាភៀ» របស់ជនជាតិ​ដើមភាគតិច​នៅ​ខេត្ត​រតនគិរី

បានផុស

នៅ

មុខម្ហូប «ម៉ាភៀ» ជាប្រភេទមុខម្ហូបអាហាររបស់ជនជាតិដើមភាគតិចនៅតែជាទីពេញនិយមចូលចិត្ត រហូតមកដល់បច្ចុប្បន្ននេះសម្រាប់អ្នកខេត្តរតនគិរី។ នៅសម័យមុនប្រជាជនពេលបរបាញ់សត្វនៅក្នុងព្រៃបានហើយ​ តែង​យក​មកធ្វើម្ហូប ម៉ាភៀ នេះចែកគ្នាហូបនិងផឹកស្រាដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលបច្ចុប្បន្នមុខម្ហូបមួយនេះត្រូវបាន​គេលក់នៅតាមហាងនិងធ្វើហូបតាមកម្មវិធីបុណ្យបែបប្រពៃណីជាច្រើនរបស់ជនជាតិភាគតិចខេត្តរតនគិរី តែសាច់សត្វដែលយកមកធ្វើម្ហូបមិនមែនជា​សាច់សត្វព្រៃទៀតទេ។

ជាជនជាតិដើមភាគតិចគ្រឹង រស់នៅភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី អ្នកស្រី ធឹក សយ បានធ្វើម្ហូបនេះយ៉ាងស្ទាត់ជំនាញ អស់រយៈពេល ២០ ឆ្នាំមកហើយ រហូត​យក​ម្ហូប​នេះ​មក​ប្រកបរបរ​ដើម្បី​ចិញ្ចឹម​ជីវិតផងដែរ។ អ្នកស្រី​ថាបច្ចុប្បន្នគេប្រើប្រាស់​សាច់គោជំនួសសាច់សត្វព្រៃ ដោយមាន​គ្រឿង​ផ្សំ រំដេង ស្លឹកគ្រៃ មើមខ្ទឹមស ផ្លែម្ទេស ស្ករត្នោតឬស្ករស និងខ្ទឹមក្រហម អង្ករលីង និងបន្លែគ្រប់មុខ។

ម៉ាភៀ

អ្នកស្រីបាន​ប្រាប់ពីរបៀបធ្វើម្ហូបនេះដែរថា៖ «របៀបធ្វើត្រូវទិញសាច់គោត្រូវភ្លៅ និងយកគ្រឿងទាំងអស់ កិនបញ្ចូលគ្នាឲ្យបានម៉ត់ចត់ ពូតយកទឹកទុកមួយឡែក ហើយលីងអង្ករឲ្យបានខ្លោចខ្មៅបន្តិច កិនឲ្យបានម៉ត់ល្អ បន្ទាប់មកត្រូវយកទឹកគ្រឿងនិងអង្ករលីងលាងបញ្ចូលគ្នា ច្របល់ជាមួយសាច់គោ ឲ្យបានចូលជាតិល្អ ។ ជាចុងបញ្ចប់ត្រូវហាន់គ្រឿងផ្សំមានដូចជា គល់ស្លឹកគ្រៃជាចំណិតៗតូច ស្លឹកខ្ទឹមស ម្ទេស ស្លឹកជីរណា ជីគ្រប់មុខច្របល់បន្ថែមទៀតជាសាច់ជាការស្រេច»។

ស្ដាប់ទៅដូចជា​ម្ហូបភ្លារបស់ជនជាតិខ្មែរដែរតែ​អ្នកនិយម​ម្ហូបនេះថាមានរសជាតិឆ្ងាញ់ជាង។ មុខម្ហូបនេះជាទូទៅ ជនជាតិដើមភាគតិច ដែលមានវ័យកណ្តាល ភាគច្រើនចេះពីរបៀបផ្សំមុខម្ហូបអាហារ នេះ តាមបែបផ្សេងៗ មានរស់ជាតិឆ្ងាញ់ ប្រហាក់ប្រហែលគ្នា ។ ទោះបីជាយ៉ាងណាក៏ដោយ មុខម្ហូបនេះមានការពេញនិយមហូប តាំងពីដូនតារហូតមកទល់និងបច្ចុប្បន្ននេះ ជាម្ហូបប្រចាំតំបន់ភូមិភាគឦសានមួយ ក្នុងចំណោមម្ហូបអាហារ ជាច្រើនប្រភេទទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម