ព័ត៌មានជាតិ
អ្នកសិក្សា៖ ការអានសៀវភៅធ្វើឱ្យស្ងប់អារម្មណ៍ និងជាចំណីខួរក្បាលបង្កើនអាយុ
អនុប្រធានបណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត លោក ប្រាជ្ញ ច័ន្ទសុខា សំណូមពរសិស្សានុសិស្សទាំងអស់ ផ្លាស់ប្តូរឥរិយាបទពីការប្រើប្រាស់ទូរស័ព្ទមើលហ្វេសប៊ុក ងាកមកចាប់ការអានសៀវភៅឱ្យបានច្រើន ឬឆ្លៀតចូលទៅអានសៀវភៅនៅបណ្ណាល័យ ដើម្បីបង្កើនចំណេះដឹង និងធ្វើឱ្យមានអារម្មណ៍ល្អ។

ការសំណូរពរនេះ ស្របពេលដែលនៅកម្ពុជាមានការបង្កើតបណ្ណាល័យជាបន្តបន្ទាប់ និងធ្វើទំទើបកម្មស្របទៅតាមសតវស្សទី ២១ ជាពិសេស ក៏មានបណ្ណាល័យចល័តនៅតាមទីសាធារណៈផងដែរ។ តួយ៉ាង បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត ស្ថិតក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំ មានកម្ពស់ ៥ជាន់ បានបំពាក់បច្ចេកវិទ្យាទំនើបៗ និងកុំព្យូទ័រ ត្រូវបានបង្កើតឡើងដើម្បីជំរុញគរុសិស្ស គរុនិស្សិត និងសិស្សានុសិស្ស សិក្សាស្រាវជ្រាវ និងជំរុញការអាន។

លោក ប្រាជ្ញ ច័ន្ទសុខា បញ្ជាក់ថា៖«ការអានសៀវភៅធ្វើឱ្យយើងស្ងប់អារម្មណ៍ បើសិនជាយើងកាន់តែទូរស័ព្ទ ពេលខ្លះព័ត៌មាននៅលើបណ្តាញសង្គមមិនល្អទាំងអស់នោះទេ ចឹងទេ! ការអានសៀវភៅវាជាចំណីខួរក្បាលឱ្យមានអាយុយ៉ឺនយូរដែរ»។
«ដើម្បីឆ្លើយតបទៅនឹងការបង្កើនប្រាក់ចំណូលកម្រិតខ្ពស់នៅថ្ងៃអនាគតគឺយើងត្រូវចាប់ផ្តើមពីវិស័យអប់រំ ហើយទីតាំងនេះជាកន្លែងបណ្តុះបណ្តាលគ្រូទូទាំងប្រទេស ដូច្នេះដើម្បីពង្រឹងវិស័យអប់រំទាមទារឱ្យថ្នាក់ដឹកនាំ បង្កើតជាបណ្ណាល័យដើម្បីមានធនធានសៀវភៅគ្រប់គ្រាន់សម្រាប់ឱ្យអ្នកសិក្សាស្រាវជ្រាវ និងជំរុញការអានផងដែរ»។ នេះបើតាមលោក ប្រាជ្ញ ច័ន្ទសុខា។

បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត ត្រូវបានរចនាឡើង ដោយឈរលើទស្សនាទានបីរួមគ្នាគឺ អប់រំ វប្បធម៌ និងសាសនា។ អគារនេះមានទម្រង់ ជាអក្សរ «រ» នៅពីលើអក្សរ «អ» ដែលតំណាងឱ្យការអប់រំ ដោយប្រើប្រាស់ខឿន និងផ្កាភ្ញីប្រាសាទអង្គរ ដែលតំណាងឱ្យវប្បធម៌ជាតិ និងមានដំបូលលើមាត់ទ្វាររាងដូច ដំបូលព្រះវិហារ ដែលតំណាងឱ្យព្រះពុទ្ធសាសនា។

បណ្ណាល័យបានប្រមូលផ្តុំឯកសារ ស្តីពីការអប់រំរបស់កម្ពុជា ចាប់តាំងពីមុនសម័យអណានិគមបារាំង រហូតដល់ពេលបច្ចុប្បន្ន និងរួមទាំងបណ្ណាល័យទូរនិម្មិត ដែលសិស្ស និស្សិត គ្រូបង្រៀន និងអ្នកស្រាវជ្រាវអាចចូលមើល និងស្រាវជ្រាវបានដោយសេរី បណ្ណាល័យមានបំពាក់សៀវភៅពាក់ព័ន្ធនឹងការអប់រំជាង ២ម៉ឺនក្បាល សាលអានដែលមានច្រើនទម្រង់ បន្ទប់ស្វ័យសិក្សា និងធ្វើការជាក្រុម បន្ទប់ស្ទីឌីយ៉ូសម្រាប់ស្តាប់ និងមើលវីដេអូ បន្ទប់ កុំព្យូទ័រសម្រាប់ស្រាវជ្រាវឯកសារ បន្ទប់ប្រជុំ ការិយាល័យធ្វើការរបស់បណ្ណារក្ស បន្ទប់ រក្សាឯកសារក្រោមដី បន្ទប់ថែទាំទារកសម្រាប់ស្ត្រីមានកូនតូច៕

-
ចរាចរណ៍៧ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
កីឡា១ សប្តាហ៍ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក