Connect with us

កីឡា

លឹម ពិសុទ្ធ ប្តេជ្ញា​យក​ឈ្នះពានសម្តេចតេជោ​ ជូនវិញ្ញាណក្ខន្ធ​ ឧកញ៉ា ឫទ្ធី សំណាង ក្រោយខកខាន ១៧ឆ្នាំ

បានផុស

នៅ

ខ្សែប្រយុទ្ធរបស់ក្លិបភ្នំពេញក្រោនកីឡាករ លឹម ពិសុទ្ធ បានបង្ហាញឆន្ទៈ​ក្នុង​ការ​យក​ឈ្នះពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើក​ទី​១៨ រដូវកាល ២០២៤-២០២៥ ​ដើម្បី​ឧទ្ទិស​ជូន វិញ្ញាណក្ខន្ធអតីតប្រធានក្លិបលោកឧកញ៉ា ឫទ្ធី សំណាង ដែលបានទទួលមរណភាព​កាល​ពីឆ្នាំ ២០២២ ដោយរាគាពាធ។

រូបភាពលោកឧកញ៉ាឬទ្ធី សំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លឹម ពិសុទ្ធ បានទម្លាយថា កាលលោកឧកញ៉ា ឫទ្ធី សំណាង នៅមានជីវិត គឺចង់ឱ្យក្រុមលើកពានសម្តេចតេជោ ជូនលោកខ្លាំងមែនទែន បន្ទាប់​ពី​​ក្លិបបានខកខាន​ក្នុង​ការ​ឈ្នះ​ពាននេះអស់រយៈពេល ១៧ ឆ្នាំមកហើយ ពោលគឺបានឈ្នះលើកចុងក្រោយ តាំងពីឆ្នាំ ២០០៩ មកម្ល៉េះ។

រូបភាពលោកឧកញ៉ា ឫទ្ធី សំណាង

ថ្លែងនៅក្នុងសន្និសីទកាសែតមុន​ការ​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ ពានសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃ សៅរិ៍ ទី ២៤ ខែ ឧសភា នេះ លឹម ពិសុទ្ធ បានលើកឡើងថា៖ «យើងដឹងហើយ ភ្នំពេញក្រោន បានខកខានលើកពានសម្តេច​តេជោ​ ហ៊ុន សែន ១៧ ឆ្នាំហើយ។ ប្រសិនបើស្អែកយើងលើកពានមែន គឺយើងមានមោទកភាពសម្រាប់ខ្លួនឯង និងក្រុមភ្នំពេញក្រោន​ទាំងមូល ព្រោះលោកឧកញ៉ា ឫទ្ធី សំណាង កាលនៅមានជីវិត គឺចង់ឱ្យយើងលើកពានសម្តេចជូន​លោក​មែនទែន។ ដូច្នេះថ្ងៃស្អែកយើងនឹងខំប្រឹងឱ្យ​អស់​ពីសមត្ថភាពដើម្បីលើកពានជូន​លោក»

លឹម ពិសុទ្ធ

ក្រុមភ្នំពេញក្រោន ធ្លាប់ឈ្នះពានសម្តេចតេជោ ចំនួន ២ ដង គឺនៅឆ្នាំ ២០០៨ និង ២០០៩ ខណៈកាលពីរដូវកាលមុន ២០២៣-២០២៤ ពួកគេក៏បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាននេះផងដែរ ប៉ុន្តែ​បានបរាជ័យក្រោមថ្វីជើងក្រុមព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ១ ទល់នឹង ០។

គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោ ហ៊ុន សែន នឹងធ្វើឡើងនៅថ្ងៃ អាទិត្យ ទី ២៥ ខែ ឧសភា ស្អែកនេះចាប់ពីម៉ោង ៧ ល្ងាចតទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ប្រាក់សោធនិវត្តន៍ទាបបំផុតត្រឹមខែមេសា ឆ្នាំ២០២៥ មានជាង៨០ម៉ឺនរៀល

កីឡា៣ នាទីutes មុន

លឹម ពិសុទ្ធ ប្តេជ្ញា​យក​ឈ្នះពានសម្តេចតេជោ​ ជូនវិញ្ញាណក្ខន្ធ​ ឧកញ៉ា ឫទ្ធី សំណាង ក្រោយខកខាន ១៧ឆ្នាំ

ជីវិតកម្សាន្ដ៤ នាទីutes មុន

ការ​លើក​ឡើង​របស់បវរ​កញ្ញា Thuy Tien ៣​ឆ្នាំ​មុន ដូចទស្សន៍ទាយអនាគតខ្លួនឯងយ៉ាងច្បាស់

សន្តិសុខសង្គម២១ នាទីutes មុន

ឃាត់ខ្លួនអ្នកឆបោកតាមហ្វេសប៊ុក និងក្លែងអត្តសញ្ញាណទិញស៊ីមកាតទូរស័ព្ទ ប្រហែល ១ ពាន់ស៊ីម ឲ្យជនអនាមិកប្រព្រឹត្តបទល្មើស

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

រដ្ឋបាល​អាមេរិក​ដកទណ្ឌកម្ម​កន្លះឆ្នាំ​​ដល់​​រដ្ឋាភិបាល​​ថ្មី​របស់ស៊ីរី​​ ខណៈ Trump Tower ​នឹងត្រូវសង់នៅស៊ីរី​

Sokha Hotels

ព័ត៌មានពេញនិយម