ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើសាលារៀនជាជម្រកជនភៀសខ្លួន នៅហ្គាហ្សា សម្លាប់មនុស្ស ២០នាក់
ប្រទេសអ៊ីស្រាអែល មិនបន្ថយដៃឡើយ ដោយនៅថ្ងៃចន្ទទី២៦ខែឧសភាឆ្នាំ២០២៥ កងកម្លាំងលោក Benjamin Netanyahu បន្តវាយប្រហារយ៉ាងចាស់ដៃលើតំបន់ហ្គាហ្សា ដោយទម្លាក់គ្រាប់បែកលើសាលារៀន Fahmi Al-Jarjawi ដែលយកធ្វើជាជម្រកជនភៀសខ្លួន សម្លាប់មនុស្សចំនួន២០នាក់ ដោយក្នុងនោះមានទាំងកុមារផងដែរ។

តាមការចុះផ្សាយរបស់ Al Jazeera, អ៊ីស្រាអែល បានបើកការវាយប្រហារនេះនៅសង្កាត់ Daraj ដោយបង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ ហើយក្រៅពីមនុស្សស្លាប់ក៏មានរាប់សិបនាក់ទៀតរងរបួសផងដែរ ខណៈមានសេចក្តីរាយការណ៍ថា កុមារមួយចំនួនត្រូវជាប់នៅក្រោមគំនរថ្មបាក់បែក។
ទង្វើចុងក្រោយបំផុតនេះរបស់អ៊ីស្រាអែល បានបង្កឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់អន្តរជាតិ ដោយអំពាវនាវឲ្យលោក Netanyahu បញ្ឈប់ការសម្លាប់ជនស៊ីវិលស្លូតត្រង់ជាបន្ទាន់។

កាលពីសប្តាហ៍មុន អ៊ីស្រាអែល ក៏បើកការវាយប្រហារអាកាសនិងបាញ់ផ្លោង សម្លាប់ជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ៥២នាក់ផងដែរ ចំពេលមានវិបត្តិមនុស្សធម៌និងការកើនឡើងសម្ពាធជាសកល។
ដ្បិតមានការប្រកាសដោយអ៊ីស្រាអែលថា រថយន្តដឹកជំនួយចំនួន៩៣គ្រឿង ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងហ្គាហ្សាតាមរយៈច្រក Karem Abu Salem ក៏ដោយ ប៉ុន្តែមានតែ៥គ្រឿងប៉ុណ្ណោះ ដែលបានទៅដល់ភាគីប៉ាឡេស្ទីន ខណៈរថយន្តនៅសល់ ត្រូវជាប់គាំងនៅព្រំដែនដោយសារអ៊ីស្រាអែលរឹតបន្តឹង។

ក្រុមអង្គការមនុស្សធម៌ជាច្រើន បានថ្កោលទោសចំពោះការផ្តល់ជំនួយរឹតត្បិតនេះ ហើយចោទប្រកាន់អ៊ីស្រាអែលថា គ្រាន់តែធ្វើដើម្បីបង្វែរការចោទប្រកាន់អំពីភាពអត់ឃ្លាននៅហ្គាហ្សាប៉ុណ្ណោះ។
សូមជម្រាបជាថ្មី យុទ្ធនាការរបស់អ៊ីស្រាអែលនៅហ្គាហ្សា ផ្តើមឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធឥស្លាមហាម៉ាស បើកការវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ សម្លាប់មនុស្សប្រហែល ១ ២០០នាក់។ អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៥៣ ០០០នាក់ ភាគច្រើនជាជនស៊ីវិល, បំផ្លិចបំផ្លាញតំបន់ហ្គាហ្សា និងបង្ខំមនុស្សជិតពីរលាននាក់ រត់ចោលផ្ទះសម្បែង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


