ព័ត៌មានជាតិ
រដ្ឋាភិបាលពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងមួយខែ ឲ្យបាន ១ លានដូស
មានប្រសាសន៍តាមរយៈសារជាសំឡេងនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា នាពេលខាងមុខនេះ យុទ្ធនាការចាក់វ៉ាក់សាំងនឹងធ្វើក្នុងទ្រង់ទ្រាយធំ ហើយនឹងមានអន្តរាគមន៍ពីគ្រូពេទ្យថ្នាក់ជាតិចូលរួមផងដែរ។
សម្ដេចតេជោ ហ៊ុន សែន គ្រោងដាក់ផែនការក្នុងមួយខែត្រូវចាក់ឲ្យបានមួយលានដូស ពីព្រោះវាក់សាំងទាំងទិញ និងជំនួយ នឹងមកដល់ជាបន្តបន្ទាប់ ដូច្នេះវាក់សាំងត្រូវបញ្ជូនទៅចាក់ឱ្យប្រជាពលរដ្ឋ។ ជាមួយគ្នានោះសម្តេចបានស្នើឲ្យ អភិបាលខេត្តទាំងអស់ ទទួលខុសត្រូវកន្លែងស្នាក់នៅរបស់ក្រុមគ្រូពេទ្យថ្នាក់ជាតិ។
សម្ដេចបានបញ្ជាក់ដែរថា សព្វថ្ងៃនេះផ្ទះសំណាក់ ក៏ដូចជាសណ្ឋាគារនៅសល់ច្រើន ដែលអាជ្ញាធរអាចពឹងពាក់ឲ្យក្រុមគ្រូពេទ្យស្នាក់នៅបាន ចៀសវាងយកថវិកាទៅជួល។ ក្រុមគ្រូពេទ្យពីថ្នាក់ជាតិដែលចុះទៅតាមបណ្ដាខេត្ត គឺថ្នាក់ជាតិជាអ្នកទទួលខុសត្រូវលើការចំណាយ ដូចជាការធ្វើដំណើរ និងការហូបចុក។ ចំណែកការស្នាក់នៅ អាជ្ញាធរខេត្តជាអ្នកទទួលខុសត្រូវ។
សម្ដេចមានជំនឿថា ម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារ ពិតជាមិនចិត្តអាក្រក់ទេ ត្រឹមតែការស្នាក់នៅរបស់ក្រុមគ្រូពេទ្យ ដើម្បីជួយប្រជាពលរដ្ឋ បែបមនុស្សធម៌នេះ ហើយដំណើរការចាក់វ៉ាក់សាំងនេះ នឹងខិតខំធ្វើមិនឲ្យអូសបន្លាយពេលវេលាយូរទេ។
សម្តេចតេជោក៏ទទួលបានព័ត៌មានផងដែរថា នៅតាមខេត្តបានរៀបចំកន្លែងចាក់សាំងបានសមរម្យ ដែលមានជាង៣០០ កន្លែងរួចហើយ។
សម្តេចបន្តថា មកដល់ពេលនេះយើងមានបញ្ហាតែគ្រូពេទ្យប៉ុណ្ណោះ ហើយសម្ដេចបានប្រាប់ឱ្យរកគ្រូពេទ្យនៅមូលដ្ឋាន ទាំងពេទ្យរដ្ឋ និងឯកជន ប៉ុន្តែការរកគ្រូពេទ្យនោះ មិនធ្វើឲ្យប៉ះពាល់សេវាសាធារណៈ ដែលពួកគាត់ត្រូវព្យាបាលជំងឺទូទៅជូនដល់ប្រជាពលរដ្ឋនោះឡើយ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍៤ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore