ព័ត៌មានអន្ដរជាតិ
លោក ត្រាំ៖ កាណាដាអាចចូលរួមហ្វ្រីក្នុងគម្រោង “Golden Dome” បើព្រមក្លាយជារដ្ឋទី៥១របស់អាមេរិក
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា ប្រទេសកាណាដាអាចចូលរួមជាមួយគម្រោងខែលការពារមីស៊ីល «Golden Dome» ដោយមិនគិតថ្លៃ បើព្រមធ្វើជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក។ បើមិនដូច្នេះទេ កាណាដាត្រូវចំណាយប្រាក់រហូតដល់ ៦១ពាន់លានដុល្លារឯណោះ ដើម្បីចូលរួមក្នុងកម្មវិធីពង្រឹងសមត្ថភាពការពារដ៏អស្ចារ្យមួយនេះ។

លោក ត្រាំ បានប្រកាសលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃទី២៨ឧសភាថា «ខ្ញុំបានប្រាប់ប្រទេសកាណាដា ដែលចង់ក្លាយជាផ្នែកមួយនៃប្រព័ន្ធ Golden Dome ដ៏អស្ចារ្យរបស់យើងថា វានឹងត្រូវចំណាយអស់ ៦១ពាន់លានដុល្លារ ប្រសិនបើពួកគេនៅតែជាប្រទេសដាច់ដោយឡែក… ប៉ុន្តែនឹងមិនត្រូវចំណាយអ្វីទាំងអស់ បើពួកគេក្លាយជារដ្ឋទី៥១ជាទីពេញចិត្តរបស់យើង»។
មន្ត្រីកាណាដាបានច្រានចោលយ៉ាងដាច់អហង្ការចំពោះគំនិតនៃការកាត់បញ្ចូលប្រទេសខ្លួនឲ្យក្លាយជារដ្ឋរបស់អាមេរិក។ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានរំលឹកឡើងវិញនូវអធិបតេយ្យភាពរបស់ប្រទេសកាណាដា ដោយអះអាងថា «កាណាដាមិនមែនសម្រាប់លក់ទេ»។ ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ លោក Bob Rae បានរិះគន់សំណើរបស់លោក ត្រាំ ដោយប្រដូចវាទៅនឹង«ការជម្រិតយកថ្លៃការពារ» និងសង្កត់ធ្ងន់លើគោលការណ៍សមភាពអធិបតេយ្យភាពក្នុងចំណោមប្រជាជាតិនានា។
លោកត្រាំ បានប្រកាសពីគម្រោងផលិតខែលការពារមីស៊ីល «Golden Dome» កាលពីថ្ងៃទី២០ខែឧសភា ខណៈហេតុផលនៃពីក្រោយការផលិត ត្រូវគេដឹងថា គឺដោយសារតែប្រព័ន្ធដែលមានស្រាប់នាពេលបច្ចុប្បន្ន មិនអាចទប់ទល់នឹងសព្វាវុធរបស់សត្រូវដែលអភិវឌ្ឍន៍កាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃបាននោះទេ។
ប្រព័ន្ធនេះនឹងបំពាក់ជាមួយបច្ចេកវិទ្យាជំនាន់ថ្មីនៅទូទាំងដីគោក សមុទ្រនិងលំហអាកាស រួមទាំងឧបករណ៍ចាប់សញ្ញា និងប្រព័ន្ធស្ទាក់ចាប់តាមលំហផងដែរ។ មិនត្រឹមប៉ុណ្ណឹង Golden Dome មានសមត្ថភាព ស្ទាក់ចាប់មីស៊ីលដែលបាញ់ចេញពីគ្រប់កន្លែងនៅលើពិភពលោក ឬសូម្បីតែបាញ់ចេញពីលំហអាកាសក៏ដោយ។ ប្រព័ន្ធនេះ មានទំហំធំជាង Iron Dome របស់អ៊ីស្រាអែល ប៉ុន្តែអាចបម្លាស់ទីបានលឿនជាង ហើយអាចបាញ់ទម្លាក់សូម្បីមីស៊ីលល្បឿនលឿនជាងសំឡេងក្នុងអត្រាសឹងតែ១០០%។
គម្រោងនេះត្រូវបានប៉ាន់ប្រមាណថាមានតម្លៃ ១៧៥ពាន់លានដុល្លារ ប៉ុន្តែការិយាល័យថវិកាសភាអាមេរិក បានព្រមានថា ការចំណាយជាក់ស្ដែងអាចលើសពី ៥០០ពាន់លានដុល្លារក្នុងរយៈពេល ២០ឆ្នាំខាងមុខ៕
ដោយ៖ ឈាង
ចុចអាន៖ កូរ៉េខាងជើង ចាត់ទុក «Golden Dome» របស់អាមេរិក ជាការគំរាមកំហែងអវកាសដ៏គ្រោះថ្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


