ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ចាត់ទុក «Golden Dome» របស់អាមេរិក ជាការគំរាមកំហែងអវកាសដ៏គ្រោះថ្នាក់
ប្រទេសកូរ៉េខាងជើងរិះគន់យ៉ាងខ្លាំងទៅលើប្រព័ន្ធការពារមីស៊ីល «Golden Dome» របស់សហរដ្ឋអាមេរិក ដោយបានហៅវាថាជាគំនិតផ្តួចផ្តើមដ៏គ្រោះថ្នាក់បំផុត ដែលអាចបង្កឱ្យមានការរត់ប្រណាំងអាវុធនុយក្លេអ៊ែរនៅលំហអាកាស។

ការកត់សម្គាល់នេះបានចេញផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់កូរ៉េខាងជើង នៅថ្ងៃទី២៧ ឧសភា ដែលបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្តល់មូលនិធិ និងព័ត៌មានលម្អិតថ្មីចំពោះខែលមីស៊ីលដែលមានមូលដ្ឋានលើលំហអាកាស។
ក្រសួងការបរទេសរបស់ទីក្រុងព្យុងយ៉ាង បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីការកើនឡើងនៃភាពតានតឹងដោយការធ្វើយោធាលើលំហអាកាស និងគំរាមកំហែងដល់តុល្យភាពយុទ្ធសាស្ត្ររវាងមហាអំណាចនុយក្លេអ៊ែរ។ ក្រសួងការបរទេសកូរ៉េ និយាយថា៖«ផែនការរបស់សហរដ្ឋអាមេរិកគឺជាមូលហេតុដើមចមដែលជំរុញឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ និងអវកាសជាសកល»។

ក្រុមអ្នកវិភាគនិយាយថា ប្រទេសកូរ៉េខាងជើងចាត់ទុក «Golden Dome »ជាការគំរាមកំហែងដោយផ្ទាល់ចំពោះប្រសិទ្ធភាពនៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ជាពិសេសមីស៊ីលផ្លោងអន្តរទ្វីប (ICBMs)។ ប្រសិនបើត្រូវបានដាក់ពង្រាយ អ្នកជំនាញជឿថា ប្រព័ន្ធនេះអាចជំរុញឱ្យទីក្រុងព្យុងយ៉ាង បន្តស្វែងរកមធ្យោបាយទំនើបបន្ថែមទៀត ដើម្បីជ្រៀតចូល ឬគេចពីប្រព័ន្ធការពារមីស៊ីល។
ជាមួយគ្នានេះប្រទេសចិនបានបន្ទរក្តីបារម្ភស្រដៀងគ្នានេះដែរ ដោយព្រមានគំនិតផ្តួចផ្តើមនេះបំផ្លាញស្ថិរភាពពិភពលោក។ រុស្ស៊ីក៏បានសម្តែងការប្រឆាំងផងដែរ និងអំពាវនាវឱ្យមានការពិគ្រោះយោបល់។
គួរបញ្ជាក់ថា Golden Dome ដែលដាក់ឈ្មោះតាមប្រព័ន្ធ Iron Dome របស់អ៊ីស្រាអែល នឹងប្រើសម្រាប់ស្ទាក់ចាប់គ្រាប់មីស៊ីលចម្ងាយខ្លីមានគោលបំណងការពារសហរដ្ឋអាមេរិកប្រឆាំងនឹងការគំរាមកំហែងចម្ងាយឆ្ងាយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគកត់សម្គាល់ប្រព័ន្ធនេះប្រឈមមុខនឹងបញ្ហាបច្ចេកទេស ហិរញ្ញវត្ថុ និងនយោបាយធំៗ មុនពេលដំណើរការបាន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


