Connect with us

សេដ្ឋកិច្ច

វិទ្យាស្ថាន ERIA បន្តសិក្សារៀបចំតំបន់សេដ្ឋកិច្ចពិសេស​បម្រើដល់ការវិនិយោគនៅកម្ពុជា

បានផុស

នៅ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ បានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យ WATANABE Tetsuya ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia-ERIA) ចូលជួបពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្រ្តាចារ្យប្រធានវិទ្យាស្ថាន ERIA បានលើកឡើងអំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេស (SEZs) សម្រាប់បម្រើដល់ការវិនិយោគជាក់លាក់​ តាមប្រភេទឧស្សា​ហកម្ម ឬ​ ប្រទេស ដោយបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗ និងតម្រូវការជាក់ស្ដែងក្នុងការបង្កើតគំរូតំបន់សេដ្ឋកិច្ចពិសេស​នេះ។

សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថាន ERIA ក្នុងការ​សិក្សាសមិទ្ធិលទ្ធភាពនេះ។ សម្ដេច ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់វិទ្យាស្ថាន ERIA បន្តភ្ជាប់ទំនាក់ទំនង ក៏ដូចជាពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ​ ដើម្បីសិក្សាលម្អិតបន្ថែមទៀតអំពីដំណើរការនៃការរៀបចំអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស (SEZ​)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម