Connect with us

ព័ត៌មានជាតិ

និស្សិត២ក្រុម ឈានដល់វគ្គផ្តាច់ព្រ័ត្រជជែកដេញដោល «ស្ត្រី និងសកលភាវូបនីយកម្ម» នៅខែក្រោយ

បានផុស

នៅ

និស្សិតពីរក្រុម កាលពីថ្ងៃទី ២៥ ខែឧសភា ២០២៥ បានឆ្លងកាត់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតជជែកដេញដោលទស្សនៈយុវជនរដូវកាលទី៥ ស្តីពី «ស្រ្តី និងសាកលភាវូបនីយកម្ម» ក្រោយប្រកួតជាមួយនឹងបេក្ខជនពីរក្រុមផ្សេងទៀត។ និស្សិតជ័យលាភីពីរក្រុមនេះ នឹងឈានទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនៅខែមិថុនា ខាងមុខ ដើម្បីស្វែងរកជ័យលាភីលេខ១ និងជ័យលាភីលេខ២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា និស្សិត៤ក្រុម កាលពីថ្ងៃទី ២៥ ឧសភា ២០២៥ បានប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមប្រធានបទពីរផ្សេងគ្នាគឺ ប្រធានបទទី១ «ការមិនអនុវត្តនូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានជាកត្តាជំរុញឱ្យកើនឡើងនូវវប្បធម៍ស្តីបន្ទោសជនរងគ្រោះ» និងប្រធានបទទី២ «ការកើនឡើងនៃការប្រើប្រាស់បណ្តាញសង្គមជាកត្តាជំរុញនាំឱ្យមានផលប៉ះពាល់ដល់ស្ត្រីជាជាងជួយស្ត្រី» ។ ការប្រកួតនេះ មានការចូលរួមពីអាណាព្យាបាលនៃបេក្ខជន អតីតបេក្ខជននៃ«ទស្សនៈយុវជន» រដូវកាលមុនៗ ព្រមទាំងសាធារណៈជនទូទៅ ដែលភាគច្រើនជាសិស្សវិទ្យាល័យ និងនិស្សិត។

លោក ឯក ពុទ្ធពិសិដ្ឋ ដែលជាប្រធានគម្រោងទស្សនៈយុវជនរដូវកាលទី៥ បានប្រាប់ កម្ពុជាថ្មី ថា  បេក្ខជនទាំង៤ក្រុម បានបញ្ចេញសមត្ថភាព និងចំណេះដឹងពីការស្រាវជ្រាវលើប្រធានបទបានយ៉ាងសកម្ម ដែលធ្វើឱ្យទស្សនិកជនទាំងក្នុងការផ្សាយផ្ទាល់ និងសាធារណជនដែលចូលរួមផ្ទាល់នៅទីតាំង គាំទ្រនូវការបញ្ចេញសម្លេងរបស់ពួកគេ ដែលពោរពេញទៅដោយភាពក្លាហាន និងប្រើប្រាស់ទឡ្ហីករណ៍ដោយមានឯកសារយោងជាច្រើន។

លោកបន្តថា ក្រោយការបញ្ចេញសមត្ថភាពរវាងក្រុមទាំង៤ និងការវាយតម្លៃរបស់គណៈកម្មការដែលមានបទពិសោធន៍ទាំងបីរូប ជាលទ្ធផលនៃការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រុម ពុទ្ធនារីឬទ្ធី និងក្រុម មេរ៉ាសម្បយោគបញ្ច បានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែមិថុនា ២០២៥។

គួររម្លឹកថា ការប្រកួតជជែកដេញដោល«ទស្សនៈយុវជន» រដូវកាលទី៥នេះ ត្រូវបានសហការរៀបចំឡើងដោយ NGO-CEDAW និង RULErs។  មុននឹងឈានមកដល់វគ្គនេះ បេក្ខជនបានឆ្លងកាត់ការបណ្តុះបណ្តាលពីអ្នកជំនាញទាំងផ្នែកនិយាយជាសាធារណៈ និងការជជែកដេញដោល ព្រមទាំងប្រធានបទដែលពាក់ព័ន្ធនឹងស្រ្តី។ ក្រោយការបានប្រធានបទជជែកដេញដោល បេក្ខជនបានទទួលបានការណែនាំពីអ្នកណែនាំរបស់ខ្លួន ដែលជាអតីតជ័យលាភីប្រកួតនាឆ្នាំកន្លងមកផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៧ វិនាទី មុន

និស្សិត២ក្រុម ឈានដល់វគ្គផ្តាច់ព្រ័ត្រជជែកដេញដោល «ស្ត្រី និងសកលភាវូបនីយកម្ម» នៅខែក្រោយ

សេដ្ឋកិច្ច៤ នាទីutes មុន

កម្ពុជាកំពុងកែសម្រួលឧស្សាហកម្មតាមវិស័យ ផ្គត់ផ្គង់គោលដៅទីផ្សារ

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន និងរដ្ឋមន្ត្រីទេសចរណ៍ អំពាវនាវឱ្យមានការចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយក្នុងវិស័យទេសចរណ៍

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

យូនីសេហ្វ ព្រមានថា​កុមារ​​មីយ៉ាន់​ម៉ា​រាប់​លាន​នាក់មាន​​ហានិភ័យ​ធ្ងន់ធ្ងរ បន្ទាប់​ពី​រញ្ជួយ​ដី​

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

Apple ដណ្ដើមតំណែងកំពូលលើទីផ្សារស្មាតហ្វូននៅចិនមកវិញ ក្រោយលក់ iPhone បញ្ចុះតម្លៃ

Sokha Hotels

ព័ត៌មានពេញនិយម