ព័ត៌មានអន្ដរជាតិ
បេសកជនលោក ត្រាំ ថា ក្ដីបារម្ភរុស្ស៊ីអំពីការពង្រីកខ្លួនរបស់ណាតូគឺជារឿង «ត្រឹមត្រូវ»
ថ្លែងក្នុងបទសម្ភាសន៍កាលពីថ្ងៃព្រហស្បតិ៍ទី២៩ ខែឧសភា ឆ្នាំ២០២៥ ជាមួយសារព័ត៌មាន ABC បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកនៅអ៊ុយក្រែន និងរុស្ស៊ី លោក Keith Kellogg បានឲ្យដឹងថា ការបារម្ភរបស់រដ្ឋាភិបាលក្រុងមូស្គូទាក់ទងនឹងការពង្រីកខ្លួនបន្ថែមទៅភាគខាងកើតរបស់អង្គការណាតូគឺរឿង «ត្រឹមត្រូវសមហេតុផល»ហើយ។

លោក Kellogg បានសង្កត់ធ្ងន់ថា ការចូលជាសមាជិកអង្គការណាតូរបស់អ៊ុយក្រែននាពេលនេះ មិនស្ថិតក្រោមការពិចារណានោះទេ បើទោះជារដ្ឋសមាជិកណាតូមួយចំនួនបង្ហាញការកក់ទុកសមាជិកភាពឲ្យអ៊ុយក្រែនក៏ដោយ។ បេសកជនពិសេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ រូបនេះ បានលើកឡើងថា «យើងបាននិយាយថា ចំពោះយើងការដែលអ៊ុយក្រែនចូលក្នុងអង្គការណាតូមិនមែនជារឿងត្រូវពិភាក្សាឡើយ ហើយយើងមិនមែនជាប្រទេសតែមួយគត់ដែលនិយាយបែបនេះទេ – អ្នកដឹងទេថា ខ្ញុំអាចរាយឈ្មោះប្រទេសចំនួន៤ផ្សេងទៀតនៅក្នុងណាតូ ហើយវាត្រូវការ ៣២សំឡេង ក្នុងចំណោមប្រទេសទាំង៣២ ដើម្បីអនុញ្ញាតឲ្យអ្នកចូលទៅក្នុងណាតូ»។
លោក Kellogg បានបញ្ជាក់ទៀតថា អាមេរិកនឹងបើកចំហពិភាក្សាអំពីការទាមទាររបស់រុស្ស៊ី សម្រាប់ការមិនពង្រីកខ្លួនរបស់ណាតូ ដើម្បីប្រើជាលក្ខខណ្ឌចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ លោកបានបន្តថា លោក ត្រាំ មានឆន្ទៈក្នុងការពិចារណាផ្តល់ការធានាជាលាយលក្ខណ៍អក្សរដល់រុស្ស៊ី មិនត្រឹមតែហាមឃាត់អ៊ុយក្រែនចូលណាតូប៉ុណ្ណោះទេ គឺថែមទាំងប្រទេសផ្សេងៗទៀតដូចជា ហ្សកហ្ស៊ី និង ម៉ុលដាវ៉ា ផងដែរ។
ទន្ទឹមនោះ លោក Kellogg បាននិយាយថា កិច្ចចរចាសន្តិភាពបន្ទាប់រវាងរុស្ស៊ី-អ៊ុយក្រែន នឹងរួមបញ្ចូលការប៉ុនប៉ងច្របាច់បញ្ចូលគ្នានូវអនុស្សរណៈរបស់ភាគីទាំងសងខាង ទៅជាឯកសារតែមួយ ដើម្បីជជែកគ្នានៅក្នុងប្រទេសតួកគីនាថ្ងៃចន្ទសប្ដាហ៍ក្រោយ។
លោក Kellogg បានបន្ថែមថា ទីប្រឹក្សាសន្តិសុខជាតិមកពីប្រទេសអាល្លឺម៉ង់ បារាំង និងអង់គ្លេស ក៏នឹងចូលរួមពិភាក្សាលើអនុស្សរណៈនោះជាមួយអាមេរិកផងដែរ។
បើយោងតាមលោក Kellogg ចំនួនអ្នកស្លាប់ និងរបួសនៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មានចំនួនសរុបយ៉ាងហោចណាស់ ១,២លាននាក់៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ២៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ