Connect with us

ជីវិតកម្សាន្ដ

កវីនិពន្ធឆ្នើម ១០រូប នៅពីក្រោយបទចម្រៀងដ៏កក្រើកពិភពតន្ត្រី របស់កំពូលតារាចម្រៀងមនោសញ្ចេតនា

បានផុស

នៅ

បើក្រឡេកមើលក្នុងបទចម្រៀងរន្ថើនអារម្មណ៍ជាច្រើនបទ របស់តារាចម្រៀងល្បីៗមួយចំនួនអំឡុងយុវតន្ត្រីសម័យទំនើប ប្រមាណជាជាង ២០ឆ្នាំមុន ពោលគឺមុនពេលដែលទស្សនិកជនងាកមកចាប់អារម្មណ៍នឹងវិស័យតន្ត្រីរ៉េប ស្នាដៃចម្រៀងជាច្រើន នៅតែមានគុណតម្លៃឱ្យអ្នកស្តាប់ចងចាំមកទល់នឹងបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួយ៉ាង បទដែលផ្ទុះការចាប់អារម្មណ៍ខ្លាំង និងល្បីៗនៅគ្រានោះ សុទ្ធសឹងជាស្នាដៃរបស់កវីនិពន្ធឆ្នើមៗ រួមមានដូចជា កវីនិពន្ធ ជុំ ប៊ុនធឿន, លោក ហ្វៃ សំអាង, លោក ខាំ ភូរិ, កវីនិពន្ធ សរ ធារ៉ា, កវីនិពន្ធ ប៉ុល ពិសី, កវីនិពន្ធ ងិន ម៉ានីយ៉ា, កវីនិពន្ធ សុខ ចាន់ផល, កវីនិពន្ធ ច័ន្ទ មល្លិកា, កវីនិពន្ធ សុខ ជំនោរ, កវីនិពន្ធ យឹម តាស្រង់, កវីនិពន្ធ ស៉ិន ធារី, កវីនិពន្ធ កូននាគ និង កវីនិពន្ធ នី សុគន្ធា ជាដើម។ល។
ដូចនេះ កម្ពុជាថ្មី សូមលើកយកកវីនិពន្ធឆ្នើមៗប៉ុន្មានរូប ដែលភាគច្រើនមានស្នាដៃ និងផ្ទុះការចាប់អារម្មណ៍ច្រើន៖

១. កវីនិពន្ធ ជុំ ប៊ុនធឿន
ដ្បិតឃ្លាតឆ្ងាយគ្មានថ្ងៃត្រលប់វិញ តែស្នាដៃទំនុកច្រៀងជាច្រើនរបស់លោក នៅដក់ដាមក្នុងក្រអៅបេះដូងមនុស្សជំនាន់ថ្មី ពិសេសមានតែអ្នកកើតទសវត្សរ៍៨០-៩០ ប៉ុណ្ណោះ ដែលចម្រើនវ័យទាន់វេលាអន្តរកាលនៃយុគសម័យតន្ត្ត្រី ពីបែបប្រពៃណី ទៅជាទំនើប។ ជាច្រើនឆ្នាំលើវិស័យតែងនិពន្ធទំនុកច្រៀង លោក ជុំ ប៊ុនធឿន ស្នាដៃចម្រៀងជាច្រើនរបស់លោក បានរួមបញ្ចូលជាមួយនឹងទេពកោសល្យរបស់តារាចម្រៀង ធ្វើឱ្យកក្រើកពិភពតន្ត្រី។

តួយ៉ាង ជាច្រើនឆ្នាំក្នុងផលិតកម្មរស្មីហង្សមាស ស្នាដៃរបស់លោកធ្លាប់លើកមុខមាត់តារាចម្រៀងកំពូលៗកម្ពុជា ឱ្យលេចត្រដែតលើវិថីសិល្បៈផងដែរ ដូចជា  ព្រាប សុវត្ថិ, ណុប បាយ៉ារិទ្ធិ, គឹម លក្ខិណា និង ពេជ្រ សោភា ជាដើម។ ពិសេស តាមរយៈបទ ចិត្តព្រៃផ្សៃ, ក្បត់ហួសទៅហើយ, ម្អមស្រែ, សន្សើមផ្កាព្រៃ, ស្មោះប៉ុណ្ណឹងមិនល្មម, ស្នាមនង្គ័លស្នេហ៍, ខ្លុយស្នេហ៍ត្នោតទេរ, ថ្ងៃបាក់រសៀល, ឈប់ខូចចិត្តទៀតទៅ, ប្រយោគចុកឈាម ជាដើម។ល។ ដែលសុទ្ធសឹងច្រៀងដោយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ។

២. លោក ហ្វៃ សំអាង
លោក​ ហ្វៃ​ សំអាង​ ត្រូវបានគេស្គាល់តាម​រយៈ​ស្នាដៃ​ភាព​យន្ត​ និង​ទំនុក​ច្រៀងល្បីៗ ខណៈរាល់ទំនុកច្រៀងដែលលោកនិពន្ធ ភាគច្រើនច្រៀងដោយតារាចម្រៀងចាស់វស្សាក្នុងវិស័យសិល្បៈ ដូចជា ព្រាប សុវត្ថិ, សួន ចន្ថា, ហុឹម សុីវន, ម៉េង កែវពេជ្ជតា, ណុប បាយ៉ារិទ្ធិ, យក់ ថិតរដ្ឋា និងតារាជាច្រើនរូបទៀត។ ពិសេស ចម្រៀងដែលផ្ទុះការចាប់អារម្មណ៍ខ្លាំងអំឡុងឆ្នាំ២០០០-២០០៨ ដូចជាបទ ភ្លើង, មិនស្មោះស្នេហ៍ធ្វើអ្វី, ទឹកភ្នែកអូនហូរគ្មានអ្នកជូត, បងមិនយំ, ឱ្យអូនក្បត់បងម្តេចទៅ និងបទជាច្រើនទៀត។

៣. លោក ខាំ ភូរិ
ក្រៅពីអាជីពជាអ្នកដឹកនាំរឿង លោក ខាំ ភូរិ ក៏ជាកវីនិពន្ធផងដែរ ដោយបានសរសេរទំនុកច្រៀងជាច្រើនបទផងដែរ។ ជាក់ស្តែង ក្នុងវិថីតន្រ្តីប៉ុន្មានឆ្នាំមុន លោកបានរួមចំណែកជម្រុញភាពល្បីល្បាញរបស់តារាប្រុសស្រីក្រោមទ្រនំ រស្មីហង្សមាស ជាច្រើនរូប ដូចជាបទ ផ្លូវស្នេហ៍បែកបាក់, យុត្តិធម៌គ្មានសម្រាប់អ្នកស្មោះ, យំប្រាប់មេឃ, នឹកណាស់, កុំចាកចោលបង, 

៤. កវីនិពន្ធ សរ ធារ៉ា
កវីនិពន្ធរូបនេះ បានរួមចំណែកក្នុងចំណុចចាប់ផ្តើមនៃពន្លកតារាជាច្រើនរូប ដូចជា ខេមរៈ សេរីមន្ត, ឱក សុគន្ធកញ្ញា, មាស សុខសោភា និង តាតា ជាដើម។ ឯស្នាដៃបទល្បីល្បាញរបស់លោក រួមមាន ស្អប់បង, មិនអាចខ្វះថ្លៃ, ចិត្តស្នេហ៍មាត់ខ្លាច, ចង់ស្រែកខ្លាំងៗ, សុំស្នេហ៌ផ្កាព្រៃ, ដែលសុទ្ធសឹងជាចម្រៀងល្បីបំផុតគ្រាតារាចម្រៀងស្រីរូបនេះ ជ្រកក្រោមទ្រនំផលិតកម្ម U2 និងបន្តនិពន្ធទំនុកច្រៀង ហើយទទួលបានចំណាប់អារម្មណ៍ពីអ្នកគាំទ្រ ជាមួយនឹងផលិតកម្មដទៃទៀតផងដែរ។ 

៥. កវីនិពន្ធ ងិន ម៉ានីយ៉ា
អ្នកស្រី ងិន ម៉ានីយ៉ា ជាកវី​ជើង​ចាស់​ដែល​​បាន​សាងស្នា​ដៃ​និពន្ធ​បទ​ចម្រៀង​ជា​​ច្រើន ​សម្រាប់​តារាចម្រៀង​ប្រុស ស្រី​របស់​ខ្មែរ​ឱ្យទទួល​បាន​ភាព​ល្បីល្បាញកាន់តែខ្លាំងផងដែរ។​ ខណៈក្នុងចំណោមស្នាដៃទាំងនោះ មានដូចជាបទ ១លានឆ្នាំ, តែលតោល, យប់មួយនៅភ្នំពេញ, បៀមព្រះមកស្បថក៏មិនជឿ, បន់ទេពច្យុត, ទីក្រុងគ្មានមេឃ, អង្វរព្រះ, នារីល្ងីល្ងើស្មោះស្នេហ៍, យូរយ៉ាងណាក៏ចាំ។ល។ 

៦. កវីនិពន្ធ សុខ ចាន់ផល
កវីនិពន្ធដែលមានឈ្មោះបោះសំឡេង ជ្រកក្រោមទ្រនំតែមួយជាមួយនឹងកវីនិពន្ធទាំងពីរខាងលើរូបនេះ ក៏បានសាងស្នាដៃ ជាមួយតារាចម្រៀងប្រចាំផលិតកម្មតាមរយៈបទជាច្រើន ដូចជាបទ រស់ជាខ្លួនឯង, ចង់ចាកចេញពីទីនេះ, អស់ចិត្តអស់ថ្ម, សង្សារលេងៗ ស្រលាញ់មែនទែន, មានជាតិក្រោយចាំជួបគ្នា, ស្រលាញ់គឺលះបង់, បើអូនមានអ្នកថ្មីបងសប្បាយចិត្តទេ?, សួរទឹកភ្នែករកស្នេហ៍ពិត, អូនល្ងង់ចោលគ្រាប់ពេជ្ររើសដុំថ្ម, បើអូនស្លាប់ តើបងអាណិតទេ?, ឮសំឡេងបេះដូងអូនទេ និង ហេតុអ្វីអូនឱ្យបងនឹកគេជាដើម។ល។  

៧. កវីនិពន្ធ ច័ន្ទ មល្លិកា
ឆ្លងកាត់ផលិតជាច្រើន កវីនិពន្ធឆ្នើមរូបនេះ បានបង្ហាញស្នាដៃតាក់តែងទំនុកច្រៀងរបស់ខ្លួន តាមរយៈតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនរូប តាំងពីផលិតកម្ម U2 ដែលអាចជ្រោមជ្រែងតារាទាំងនោះ ទាញយកប្រជាប្រិយភាពខ្លាំងមិនធម្មតា តាមរយៈបទ រោគខ្វះស្នេហ៌, សន្យាពិឃាត និង ដានជើងក្របី, ធ្វើចិត្តឱ្យសប្បាយ, មិនខ្ចីទ្រ, ចាំទាំងត្រដរ និង ហត់នឿយជាដើម។ ពិសេស បទល្បីៗក្នុងផលិតកម្ម BIGMAN, M និង រស្មីហង្សមាសជាដើម។ 

៨. កវីនិពន្ធ យឹម តាស្រង់
មុនទទួលបានងារជាឧកញ៉ា យឹម តាស្រង់ ត្រូវបានគេស្គាល់តាមរយៈស្នាដៃនិពន្ធទំនុកច្រៀងឱ្យតារាល្បីឈ្មោះជាច្រើនរូប ពិសេសអ្នកនាង មាស សុខសោភា ដូចជាបទ ខ្មាស់គេប៉ុណ្ណាបើបងបែកអូន, ពិន្ទុ ១០០, ដឹងថាបងនៅនឹកគេ, ស្តាប់ Ring Ring Tune បង អូនស្រក់ទឹកភ្នែក, ពេលគេងលក់ទើបអាចភ្លេចបង, ហេតុអ្វីអ្នកកុហកខ្ញុំ, ដើមឈើស្នេហ៍, ស្រឡាញ់ស្មោះបងថាអូនមោក, បោកអ្នកណាបោកទៅ លើកលែងតែអូន និងបទ ធ្វើម៉េចខ្ញុំមិនស្អាតដូចគេ ជាដើម។ល។ ដែលសុទ្ធសឹងជាបទផ្ទុះការចាប់អារម្មណ៍បំផុត។ ដោយឡែក នៅមានបទល្បីៗផ្សេងទៀតក្នុងផលិតកម្មសាន់ដេ និង Town ផងដែរ។

១០. កវីនិពន្ធ សុខ ជំនោរ
លោក សុខ ជំនោរ បានប្រឡូកអាជីពនិពន្ធទំនុកច្រៀងចាប់តាំងពីឆ្នាំ២០០៣ មកម្ល៉េះ។ លោកបានឆ្លងកាត់ការងារជាអ្នកនិពន្ធ សម្រាប់ផលិតកម្មធំៗចំនួន៣ រួមមានដំបូងផលិតកម្មរស្មីស្ទឹងសង្កែ ផលិតកម្ម Spark Music និងផលិតចុងក្រោយគឺផលិតកម្ម រស្មីហង្សមាស ខណៈលោកបានបង្កើតផលិតកម្ម Phleng Records ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហង្សមាសវីដេអូផងដែរកាលពីឆ្នាំ២០១២ ផងដែរ។




Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៥ វិនាទី មុន

កវីនិពន្ធឆ្នើម ១០រូប នៅពីក្រោយបទចម្រៀងដ៏កក្រើកពិភពតន្ត្រី របស់កំពូលតារាចម្រៀងមនោសញ្ចេតនា

សន្តិសុខសង្គម២៣ នាទីutes មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ម្ចាស់មកុដ Miss Cosmo Cambodia 2025 ត្រៀមទៅប្រកួតលើឆាកអន្តរជាតិ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត លី ឆេង បន្តជំរុញ​ឱ្យ​យុវជន​ខិតខំ​យកសិក្សារៀនសូត្របន្ថែមទៀត ដើម្បី​ក្លាយ​ជាមូលធនមនុស្ស​ដ៏សំខាន់របស់សង្គមជាតិ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

Sokha Hotels

ព័ត៌មានពេញនិយម