Connect with us

កីឡា

ការ​ផ្លាស់​ប្តូរ​ចុង​ក្រោយ កម្ពុជាដាក់​កីឡាករ​អាយុ​ក្រោម​២៣​ឆ្នាំ​ ១៦នាក់ ត្រៀម​ប៉ះ តាហ្ស៊ីគីស្ថាន

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​សមាជិក​កីឡាករ​មួយ​ចំនួន បន្ទាប់​ពី​ចេញ​បញ្ជីឈ្មោះ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥ ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ តាហ្ស៊ីគីស្ថាន នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រប​ពេល​កីឡាករ​ចូល​សញ្ជាតិ​មិន​បាន​ចូល​រួម​ កីឡាករ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​មាន​បញ្ហា​របួស និង​ជាប់​ពិន័យ ហើយ​មាន​ការផ្លាស់​ប្តូរ​កីឡាករ​ពីរ​បី​នាក់​បន្ថែម​ទៀត​ធ្វើ​ឲ្យ​​កីឡាករ​អាយុ​ក្រោម​២៣​ឆ្នាំ​មាន​រហូត​ដល់​​១៥​នាក់ ក្នុង​ចំណោម​បញ្ជី​ឈ្មោះ​២៣​នាក់ ខណៈ​កីឡាករ​អាយុ​ចាប់​ពី​២៤​ឆ្នាំ​ឡើង​មាន​តែ​៧​នាក់​ប៉ុណ្ណោះ។

ការ​ផ្លាស់​ប្តូរ និង​បង្កើត​កីឡាករ​វ័យ​ក្មេង​កាន់​តែ​ច្រើន​នេះ​គឺ​ដើម្បី​ត្រៀម​ការ​ប្រកួត​​ពាន​រង្វាន់​យុវជន​អាស៊ី​ AFC U23 Asian Cup 2026 ​ដែល​ប្រទេស​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ជម្រុះ​ពូល G ​ពីថ្ងៃ​ទី​១ ដល់​ទី ៩ ខែ​កញ្ញា ឆ្នាំ​២០២៥​ ព្រម​ទាំង​ពាន ASEAN U23 Championship និង​កីឡា​ស៊ីហ្គេម។

កីឡាករ​ទាំង​១៥​នាក់​ដែល​មាន​អាយុ​ក្រោម​២៣​ឆ្នាំមាន​ដូច​ខាង​ក្រោម៖

អ្នក​ចាំទី​

  • វីរៈ ដារ៉ា អាយុ ២១​ឆ្នាំ មក​ពីក្លិបព្រះ​ខ័ន​រាជ​ស្វាយរៀង
  • រ៉េត លីហេង អាយុ ២១​ឆ្នាំ មក​ពីក្លិបណាហ្គាវើលដ៍

ខ្សែ​ការពារ

  • ឡេង ណូរ៉ា អាយុ​ ២០​ឆ្នាំ មក​ពីក្លិបវិសាខា
  • ហ៊ួត វ៉ាន់ណេត អាយុ​ ២១​ឆ្នាំ មក​ពីក្លិបណាហ្គាវើលដ៍
  • អ៊ីម វ៉ាឃីម អាយុ​ ១៩​ឆ្នាំ មក​ពីក្លិបអង្គរថាយហ្គឺរ
  • ផាត សុខា អាយុ​២២​ឆ្នាំ មក​ពី​ក្លិបណាហ្គាវើលដ៍

ខ្សែ​បម្រើ

  • ប៉ុង សាំម៉ូអែល អាយុ​ ១៩​ឆ្នាំ មក​ពីក្លិបភ្នំពេញ​ក្រោន
  • ស៊ីន សុវណ្ណមករា អាយុ​ ២០​ឆ្នាំ មក​ពីក្លិប​វិសាខា
  • មិន រតនៈ អាយុ​ ២២ ឆ្នាំ មក​ពីក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង
  • ជូ ស៊ីនទិ អាយុ​ ២២​ឆ្នាំ មក​ពីក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង

ខ្សែ​ប្រយុទ្ធ​

  • សៀង ចន្ធា អាយុ ២២​ឆ្នាំ​ មក​ពី​ក្លិបបឹងកេត
  • ឃាន់ សុបិន អាយុ ២១​ឆ្នាំ មក​ពី​ក្លិបបឹងកេត
  • ញាណ សុស៊ីដាន អាយុ ២៣​​ឆ្នាំ​ មក​ពី​ក្លិបព្រះ​ខ័ន​រាជ​ស្វាយរៀង
  • លឹម ពិសុទ្ធ អាយុ ២៣​ឆ្នាំ មក​ពី​ក្លិបភ្នំពេញ​ក្រោន
  • សារ ទី អាយុ ២៣​ឆ្នាំ មក​ពី​ក្លិបវិសាខា
  • ហាវ សុខនេត្រ អាយុ ២១​ឆ្នាំ​ មក​ពី​ក្លិបអាយ​អេស​អាយ ដង្កោសែន​ជ័យ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ណេតាន់យ៉ាហ៊ូ ពុល​ចំណី លុបចោល​ការ​ផ្ដល់​សក្ខីកម្ម​នៅតុលាការ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ

ព័ត៌មានជាតិ២៦ នាទីutes មុន

ពី​ខេត្ត​កោះកុង​ដល់​ខេត្ត​ព្រះវិហារ មានច្រក​ទ្វារ​ព្រំដែន​ផ្លូវ​ការ​ចំនួន ២៤ ជាមួយ​ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ឆេះស្រឡាងនៅជិតកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ីសម្លាប់មនុស្ស៥នាក់

ព័ត៌មានជាតិ៤៥ នាទីutes មុន

កម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រឡងគិតលេខរហ័សកម្រិតអន្តរជាតិ ដែលមានសិស្សចូលរួម៤០ប្រទេស

ជីវិតកម្សាន្ដ៤៧ នាទីutes មុន

ជីវិត ត្រចៀកកាំ ធ្លាប់តែល្បីល្បាញ ពេលនេះសូម្បីតែកេរ្តិ៍ឈ្មោះក៏លែងមានអ្នកស្គាល់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

កីឡា២៣ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

Sokha Hotels

ព័ត៌មានពេញនិយម