Connect with us

ព័ត៌មានជាតិ

ផ្លូវភ្លោះ “មហាវិថីសម្ដេចតេជោ ហ៊ុន សែន” សម្រេច​​ការ​សាងសង់​បានប្រមាណ ៦៥%

បានផុស

នៅ

គម្រោងស្ថាបនាផ្លូវខេត្តលេខ ៧៣ ដែលមានឈ្មោះថា “មហាវិថីសម្ដេចតេជោ ហ៊ុន សែន” មានប្រវែងជាង ៥ គីឡូម៉ែត្រ បច្ចុប្បន្ននេះសម្រេចការស្ថាបនា បានប្រមាណជា ៦៥%។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវ ១ខ្សែនេះ ជាផ្លូវក្រាលកៅស៊ូ ប្រភេទ AC កម្រាស់ ៧ សង់ទីម៉ែត្រ ជាប្រភេទផ្លូវភ្លោះ មានសួនច្បារលម្អចំកណ្តាល និងមានប្រវែងជាង ៥ គីឡូម៉ែត្រ ពីរង្វង់មូលព្រាបស ក្នុងសង្កាត់ក្រចេះ ឆ្ពោះទៅដល់រង្វង់មូលខ្លាស្ទុះ ស្ថិត​នៅ​ក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ។

បើតាមការបញ្ជាក់ឲ្យដឹងពីលោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សី នៅអំឡុងខែមិថុនា ឆ្នាំ ២០២៥ នេះ នឹងធ្វើការក្រាលកៅស៊ូ និងមួយផ្នែកទៀតកំពុងតែរៀបខឿនសួនច្បារពុះកណ្ដាល។

ពលរដ្ឋក្នុងនៅសង្កាត់ អូរឫស្សី ក្រុង​ក្រចេះ​បានសម្ដែងក្តីរីករាយ​ ក្រោយ​ខេត្តក្រចេះ​ទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដូចជា ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលមានប្រវែង ១,៧៦១ ម៉ែត្រ ខណៈបច្ចុប្បន្នសម្រេចការស្ថាបនាបាន​ជាង ៩០% ហើយគ្រោងដាក់បើកឲ្យធ្វើដំណើរការឆ្លងកាត់ជាបណ្តោះអាសន្ននាក្នុងកំឡុងខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម