ព័ត៌មានអន្ដរជាតិ
អ្នកធម្មយាត្រាជាង១លាននាក់ សម្រុកទៅទីក្រុង Mecca ទោះរលកកម្ដៅលើសពី៤០អង្សា
ទោះបីជាសីតុណ្ហភាពនៅពេលថ្ងៃត្រូវគេព្យាករថាកើនឡើងចន្លោះពី៤០ទៅ៤៧អង្សាសេក៏ដោយ ក៏អ្នកធម្មយាត្រាឥស្លាមជាង ១,៣លាននាក់បានធ្វើដំណើរទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ពិធីបុណ្យ Hajj ប្រចាំឆ្នាំ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៤ខែមិថុនាខាងមុខ។

ជាការឆ្លើយតបទៅនឹងសោកនាដកម្មកាលពីឆ្នាំមុនដែលអ្នកធម្មយាត្រាជាង ១ ៣០០នាក់បានស្លាប់ដោយសារកម្ដៅខ្លាំង អាជ្ញាធរអារ៉ាប៊ីសាអូឌីតបានរៀបចំអនុវត្តវិធានការសុវត្ថិភាពយ៉ាងទូលំទូលាយ។ ទាំងនេះរួមមានការដាំដើមឈើចំនួន ១០ ០០០ដើម ការដំឡើងម៉ាស៊ីនចំហាយទឹកចំនួន ៤០០គ្រឿង និងការបង្កើតផ្លូវពិសេសហៅថា «White Road» ដែលត្រូវបានរចនាឡើងដើម្បីកាត់បន្ថយរលកកម្ដៅពីព្រះអាទិត្យ។ លើសពីនេះទៀត យន្តហោះគ្មានមនុស្សបើកដែលបំពាក់ដោយបញ្ញាសិប្បនិមិត្ត(AI) កំពុងត្រូវបានប្រើប្រាស់ ដើម្បីតាមដានចលនាក្រុមមនុស្ស និងការពារការរត់ជាន់គ្នា។
ដើម្បីធានាសុវត្ថិភាពអ្នកធ្វើធម្មយាត្រា រដ្ឋាភិបាលបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងបុគ្គលដែលគ្មានការអនុញ្ញាតចូលរួម។ មនុស្សជិត ២៧០ ០០០នាក់ដែលគ្មានការអនុញ្ញាតត្រឹមត្រូវ ត្រូវបានរារាំងមិនឲ្យចូលទៅក្នុងទីក្រុង Mecca ឡើយ។ អ្នកល្មើសនឹងប្រឈមនឹងការផាកពិន័យរហូតដល់ ៥ ០០០ដុល្លារ និងហាមប្រាមរយៈពេល ១០ឆ្នាំមិនឲ្យចូលរួមពិធីបុណ្យ Hajj។
សូមបញ្ជាក់ថា Hajj គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងប្រាំរបស់សាសនាឥស្លាម ដែលអ្នកកាន់សាសនាឥស្លាមទាំងអស់ ត្រូវអនុវត្តឲ្យបានម្តងក្នុងមួយឆាកជីវិត។
យោងតាមស្ថិតិអារ៉ាប៊ីសាអូឌីត ធម្មយាត្រា Hajj ឆ្នាំ២០២៤ មានមនុស្សជាង១,៨លាននាក់ បានមកចូលរួមក្នុងពិធីជួបជុំសាសនាដ៏ធំបំផុតមួយរបស់ពិភពលោក៕
ដោយ៖ ឈាង
ចុចអាន៖ ធម្មយាត្រា Hajj ក្រោមកម្តៅថ្ងៃជិត ៥២អង្សា, មនុស្សស្លាប់កើនដល់ជាង ១ ៣០០នាក់
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


