ព័ត៌មានអន្ដរជាតិ
ការនាំចូលអង្ករហ្វីលីពីនធ្លាក់ចុះយ៉ាងគំហុក ៥ ខែដើមឆ្នាំ
ការនាំចូលអង្កររបស់ហ្វីលីពីន ដែលជាប្រទេសនាំចូលអង្កររបស់ពិភពលោក បានធ្លាក់ចុះជាគំហុកប្រមាណ ២០,៩ ភាគរយ មកត្រឹម ១,៧ លានតោន ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២៥ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

ការធ្លាក់ចុះការនាំចូលនេះ រួមចំណែកដោយកំណើនតិចតួចនៃផលិតកម្មស្រូវក្នុងស្រុកហ្វីលីពីននៅត្រីមាសទី ១ ឆ្នាំនេះ ដោយទិន្នផលរបស់ប្រទេសបានកើនដល់ ៤,៦៩ លានតោន ធៀបនឹង ៤,៦៨ លានតោន នៅត្រីមាសដូចគ្នាឆ្នាំមុន។
ទោះបីជាបែបនេះក្ដី ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានព្យាករថា ហ្វីលីពីននឹងនៅតែជាប្រទេសនាំចូលអង្ករឈានមុខគេរបស់ពិភពលោកនៅឆ្នាំ ២០២៥ ដោយនឹងកើនឡើងដល់ ៥,៤ លានតោន និងបន្តកើនដល់ ៥,៥ លានតោន នៅឆ្នាំក្រោយ។ ការរំពឹងពីកំណើននេះ ជំរុញដោយកត្តាដូចជា ការកើនឡើងនៃប្រជាជន ទេសចរណ៍ ដែលជំរុញតម្រូវការក្នុងស្រុក។

ដើម្បីឆ្លើយតបទៅនឹងកត្តាទាំងនេះ រដ្ឋាភិបាលហ្វីលីពីនកន្លងមកបានអនុវត្តវិធានការដើម្បីរក្សាស្ថិរភាពតម្លៃអង្ករ និងធានាឱ្យមានតម្លៃសមរម្យ។ ក្រោមបទបញ្ជាប្រតិបត្តិដែលបានចុះហត្ថលេខាក្នុងខែមិថុនា ឆ្នាំ ២០២៤ ពន្ធលើអង្ករនាំចូលត្រូវបានកាត់បន្ថយមកត្រឹម ១៥ ភាគរយ ហើយត្រូវបានកំណត់ឱ្យនៅកម្រិតនេះរហូតដល់ឆ្នាំ ២០២៨ ដោយស្ថិតនៅក្រោមការត្រួតពិនិត្យជាប្រចាំរៀងរាល់ ៤ ខែម្តង។
ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះនៃការនាំចូលអង្កររបស់ហ្វីលីពីន រួមចំណែកជាសំខាន់ដល់ការធ្លាក់ចុះនៃតម្លៃអង្ករសកល ដោយវាបង្កើនការផ្គត់ផ្គង់លើសតម្រូវការលើទីផ្សារអន្តរជាតិ ចំពេលឥណ្ឌូណេស៊ីឈប់នាំចូលអង្ករ ហើយឥណ្ឌាបើកការនាំចេញអង្ករឡើងវិញ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


