ព័ត៌មានជាតិ
កំពង់ដរព្រែកព្រលូង នឹងត្រូវបិទអាជីវកម្ម ក្រោយស្ពានឆ្លងទន្លេខេត្តក្រចេះសាងសង់រួចរាល់ដាក់ឲ្យដំណើរការ
កំពង់ដរចម្លង (តាលុស-ព្រែកព្រលូង) ពីស្រុកចិត្របុរី ឆ្លងទៅស្រុកព្រែកប្រសព្វ ដែលមានប្រវត្តិយូរឆ្នាំណាស់មកហើយ និងជាកំពង់ដរចម្លងដ៏សកម្មមួយនៅក្នុងខេត្តក្រចេះ អាចនឹងត្រូវបិទអាជីវកម្មនាពេលខាងមុខនេះ ខណៈស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងត្រូវបានបើកឲ្យធ្វើដំណើរក្នុងពេលឆាប់ៗនាអំឡុងខែកញ្ញា ខាងមុខនេះ។

ម្ចាស់កំពង់ដរចម្លង (តាលុស-ព្រែកព្រលូង) បានឲ្យដឹងថា ប្រសិនស្ពានឆ្លងទន្លេខេត្តក្រចេះសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាជីវកម្មកំពង់ដរចម្លង (តាលុស-ព្រែកព្រលូង) គឺត្រូវបិទហើយ ព្រោះមិនអាចដំណើរការតទៅទៀតបានទេ ពីព្រោះពេលមានស្ពានឆ្លងកាត់ទន្លេមេគង្គ ទាំងរថយន្តតូច ធំ ម៉ូតូ ឬ កង់ក្តី គេមិនសុខចិត្តចំណាយលុយជិះដរឆ្លងទៀតទេ ម្យ៉ាងរដ្ឋក៏អត់មានការអនុញ្ញាតិឲ្យបន្តទៀតដែរ។
ម្ចាស់ដ-ចម្លង ដដែលបន្តថា កន្លងមកគ្រប់ម្ចាស់កំពង់ដរធំៗទាំងអស់ក្នុងខេត្ត គឺមានការវិនិយោគជាមួយរដ្ឋតែម្តង លើកលែងតែខេត្តដាក់ឲ្យមានការដេញថ្លៃនៅគោលដៅណាមួយ នោះទើបម្ចាស់អាជីវកម្មមានសិទ្ធិដេញថ្លៃបន្ត។


ខេត្តក្រចេះ មានទន្លេមេគង្គហូរកាត់ចាប់ពីខាងជើងទៅខាងត្បូងមានប្រវែង ១៤០ គីឡូម៉ែត្រ និងមានភូមិសាស្ត្រជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែងដល់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ តាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បច្ចុប្បន្នខេត្តក្រចេះមានកំពង់ដរចម្លងចំនួន ១២ កន្លែង កំពុងដំណើរការនៅតាមបណ្តាស្រុកជាប់ដងទន្លេក្នុងនោះរួមមាន៖
-សំបូរ-កន្ទុយកោះរងាវ
-ក្បាលស្ពានកាកុត-វឌ្ឍនៈ
-ឬស្សីចារ-កែង
-តាលុះ-ព្រែកប្រលូង
-ព្រែកតាថឹង-កោះច្រែង
-កោះច្រែង-ព្រែកប្រសព្វ
-ក្រចេះ-កោះទ្រង់
-ព្រែកសាម៉ាន់-ដីដុះ
-ឆ្លូង-កំពង់គរ
-ពង្រ-កោះតាស៊ុយ
-តាម៉ៅ-កោះតាស៊ុយ
-ព្រែកតាហ៊ុប-ភ្នំសុពណ៌កាឡី
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២០ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


