ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប សង្ឃឹមថាស្មារតីនៃទិវាអនាម័យបរិស្ថានជាតិ នឹងស្ថិតនៅជាប់ជានិរន្តរ៍ជាមួយប្រជាជនគ្រប់រូប
លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ស្មារតីនៃទិវាអនាម័យបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនានេះ នឹងស្ថិតនៅជាប់ជានិរន្តរ៍ជាមួយប្រជាជនគ្រប់រូប និងសូមឱ្យសកម្មភាពធ្វើអនាម័យបរិស្ថានស្ថិតនៅជាមួយយើងទាំងអស់គ្នាជារៀងរាល់ថ្ងៃ និងត្រូវចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈចូលរួមធ្វើការសម្អាតអនាម័យបរិស្ថានតាមលំនៅដ្ឋាន តាមទីសាធារណៈវត្តអារាម មន្ទីរពេទ្យ សាលារៀន ទីផ្សារ សួនកម្សាន្ត មណ្ឌលទេសចរណ៍សហគមន៍ រដ្ឋបាលឃុំ សង្កាត់ជាដើម។

អភិបាលរងខេត្ត បានមានប្រសាសន៍បែបនេះ ក្នុងពិធីប្រារព្ធទិវាអនាម័យបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក » នៅបរិវេណកំពង់ផែចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប នាព្រឹកថ្ងៃទី០៥ ខែ មិថុនាឆ្នាំ២០២៥។
លោក យុន លីនណេ បានលើកឡើងថា ទិវាអនាម័យបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងសាធារណជនទាំងអស់ ចូលរួមឱ្យបានផុសផុល ក្នុងកិច្ចគាំពារបរិស្ថាន (គុណភាពខ្យល់ ទឹក សំឡេង) ការគ្រប់គ្រងសំរាម ប្លាស្ទិក ដើម្បីរួមគ្នាការពារភពផែនដីយើងឱ្យមានភាពស្អាត បៃតង និងចីរភាព ជាឧត្តមប្រយោជន៍ដល់សង្គម និងមនុស្សជាតិគ្រប់ជំនាន់។ ព្រមទាំងបំផុសចលនាគ្រប់មជ្ឈដ្ឋានចូលរួម ប្រមូលផ្តុំគ្នាសម្អាតបរិស្ថានក្នុងក្រុងឱ្យបានស្អាត មានសោភ័ណភាព បរិយាកាសស្រស់បំព្រង និងបញ្ញាសារ អប់រំដល់ប្រជាពលរដ្ឋឱ្យបន្តស្រឡាញ់បរិស្ថាន ថែរក្សាបរិស្ថាន និងកាត់បន្ថយផលប៉ះពាល់នៃបរិស្ថាន។

លោកបន្ថែមថា ស្អាតលើដី ផ្លូវថ្នល់ស្អាត គ្មានសំណល់សំរាមប្លាស្ទិក គឺផ្តើមចេញពីយុទ្ធនាការ នៃការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសាលារៀន វត្តអារាម រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ និងវិស័យឯកជន ដើម្បីលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវ របស់ប្រជាពលរដ្ឋចំពោះបរិស្ថាន តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិន ប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន»។
លោកអភិបាលរងខេត្ត រំពឹងទុកថា «ព្រឹត្តិការណ៍នាថ្ងៃនេះនឹងចូលរួមចំណែកបន្ថែមទៀត សម្រាប់ក្រុងសៀមរាបរបស់យើងនឹងក្លាយជាទីក្រុង គំរូកាន់តែមានភាពទាក់ទាញ និងពោរពេញដោយភាពស្រស់បំព្រង បរិយាកាសល្អ ខ្យល់បរិសុទ្ធគួរជាទីចាប់អារម្មណ៍យ៉ាងក្រៃលែង»។ ជាពិសេសសង្ឃឹមយ៉ាងមុតមាំថា ប្រជាជនក្នុងក្រុងសៀមរាបទាំងមូល នឹងរក្សាបាននូវ ទម្លាប់ល្អក្នុងការ ញែក វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ ដូចពាក្យស្លោក “យើង រួមកម្លាំងគ្នាដើម្បីបរិស្ថានក្រុងសៀមរាបស្អាត” ព្រមទាំងចូលរួម “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” កាត់បន្ថយថង់ប្លាស្ទិក កែច្នៃ ឬប្រើប្រាស់ឡើងវិញ និងបញ្ឈប់ការដុតសំណល់ប្លាស្ទិក ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ភពផែនដី សុខភាពមនុស្ស សត្វ និងធម្មជាតិ៕



ដោយ៖ គឿនវេត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


