Connect with us

ព័ត៌មានអន្ដរជាតិ

​ពូទីន ទូលពិត សម្តេច​ប៉ាប ឡេអូ ទី១៤ រៀបរាប់​ពី​អំពើ​អាក្រក់​​​របស់​អ៊ុយក្រែន​

បានផុស

នៅ

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាន​​ទួល​ពិត​សម្តេចសង្ឃ​សាសនា​កាតូលិក Leo XIV នៅ​បុរី​វ៉ាទីកង់ ដែលទើប​ចូលកាន់តំណែង​កាល​ថ្ងៃទី​១៨ខែឧសភា​ ក្នុងការ​សន្ទនា​តាមទូរស័ព្ទ​ដ៏កម្រ​លើក​ទី១ ដោយ​​រៀបរាប់​ពី​​អំពើ​អាក្រក់របស់​អ៊ុយក្រែន​​ក្នុងសកម្មភាព​សង្គ្រាម​​​​​​​​​វាយ​បក​​ប្រឆាំង​នឹង​​ប្រទេសរុស្ស៊ី ជាពិសេស​​​ស​​ការ​បំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ក្រសួង​​ការ​បរទេសរុស្ស៊ីក្នុង​ពេលថ្មីៗ​នេះ បាន​បង្ហោះ​​​ខ្លឹមសារ​នៃ​ការ​សន្ទនា​​តាមទូរស័ព្ទរវាង​លោក ពូទីន និង​​សម្តេចសង្ឃ​កាតូលិក Leo XIV ​​​ដោយ​​បាន​​​​​​រៀបរាប់​​ពី​របៀប​ដែល​លោក​ប្រធានាធិបតី​ ពូទីន ​ទាក់​ទាញ​ចំណាប់អារម្មណ៍​របស់​សម្តេច​ប៉ាប ឡេអូ ទី១៤ (Pope Leo XIV) ​ក្នុងការ​សន្ននា​គ្នា​នោះ។

​​ក្រសួង​ការបរទេស​រុស្ស៊ី​ បាន​សរសេរសារ បង្ហោះ​ថា៖«​លោក វ្ល៉ាឌីមៀ ពូទីន បានទាក់ទាញការយកចិត្តទុកដាក់ជាពិសេស​​ចំពោះការពិតដែលថា របបក្រុងកៀវកំពុង​ធ្វើ​ជាកន្លែង​បង្កើនជម្លោះ និងអនុវត្តការបំផ្លិចបំផ្លាញប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅលើទឹកដីរុស្ស៊ី។ វាត្រូវបានសង្កត់ធ្ងន់ថា ការវាយប្រហារដោយចេតនា និងចំគោលដៅទៅលើជនស៊ីវិលដែលធ្វើឡើងដោយភាគីអ៊ុយក្រែននាពេលថ្មីៗនេះ ត្រូវបានចាត់ថ្នាក់យ៉ាងច្បាស់លាស់ថាជាអំពើភេរវកម្មដោយច្បាប់អន្តរជាតិ»។

​ការ​លើក​ឡើង​របស់​​ប្រធានាធិបតី​​​រុស្ស៊ី​ លោក វ៉្លាឌីមៀរ ពូទីន បាន​កើត​ឡើង​ក្រោយ​ការ​ចរចា​លើក​ទី​២​រវាង​រុស្ស៊ីនិង​អ៊ុយក្រែន​មិន​ទទួលបាន​ផ្លែផ្កា​ដុំកំភួន និង​ ក្រោយ​ពេលអ៊ុយក្រែន​វាយ​ប្រហារ​​​បំផ្លាញ​ស្ពាន​តភ្ជាប់ទៅកាន់​ឧបទ្វីបគ្រីមៀកាល​ដើម​សប្តាហ៍​នេះ។​

​អ៊ុយក្រែនក៏បាន​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មានមនុស្សបើក​យ៉ាងធំសម្បើម​បំផ្លាញយន្តហោះយោធា​រុស្ស៊ី​ជាង​៤០គ្រឿង​នៅ​មូលដ្ឋាន​ទ័ព​​​​អាកាស​៤កន្លែងរបស់​រុស្ស៊ី និង​ បាញ់ចូលជ្រៅ​ក្នុងទឹកដីរុស្ស៊ី​ទៀត​ផង​។

ជាការតបត ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បាន​​ប្រាប់ប្រ​ធានាធិបតីសហរដ្ឋអាមេរិក​ថា លោក​​នឹង​សងសឹក​ចំពោះ​​​ការ​វាយប្រហារ​របស់​អ៊ុយក្រែន។ ជាបន្តបន្ទាប់ រុស្ស៊ី​បង្កើន​ការ​វាយប្រហារ​​​ស្ទើរ​ពាសពេញ​ប្រទេសអ៊ុយក្រែន ដោយ​ប្រើប្រាស់​ដ្រូន និង​មីស៊ីល​ផ្លោង៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម