ព័ត៌មានអន្ដរជាតិ
[វិចារណកថា] តើជម្លោះរវាង ដូណាល់ ត្រាំ និង Elon Musk ជាអវសាននយោបាយត្រាំឬ?
ជម្លោះថ្មីៗដែលទើបផ្ទុះឡើងក្នុងប៉ុន្មានថ្ងៃចុងក្រោយរវាងប្រធានាធិបតីសហរដ្ឋអាមេរិក និង កំពូលមហាសេដ្ឋី លោក Elon Musk ដែលជាមនុស្សជំនិតបំផុតរបស់ដូណាល់ ត្រាំ គឺជាការបន្ទច់បង្អាក់យ៉ាងខ្លាំងចំពោះគោលនយោបាយនានារបស់ប្រធានាធិបតីអាមេរិកដែលនិយាយលឿនជាងទង្វើរូបនេះ។

លោក ដូណាល់ ត្រាំ បានទទួលការវាយប្រហារលើប្រជាប្រិយភាពជាលោកដំបូងក្នុងរារាំងដំណើរឆ្ពោះទៅមុខរបស់គោលនយោបាយរបស់លោក គឺ នៅពេលដែល ការចាញ់ឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសប្រធានចៅក្រមតុលាការកំពូល នៅរដ្ឋ Wisconsin កាលថ្ងៃទី១ខែមេសា ដោយការចាញ់ឆ្នោតចៅក្រម លោកស្រី Susan Crawford ដែលជាបេក្ខនារីតំណាងពីគណបក្សប្រជាធិបតេយ្យ។
ការចាញ់ឆ្នោតសម្រាប់តំណែងប្រធានចៅក្រមនៃតុលាការកំពូលនោះ គឺជាការរារាំងគោលនយោបាយរបស់លោក ដូណាល់ ត្រាំ យ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត ការដូរជំហររបស់ប្រពលរដ្ឋអាមេរិកក្នុងរដ្ឋ Wisconsin ពីការគាំទ្រគណបក្សសាធារណៈរដ្ឋដែលលោក ត្រាំ ទើបឈ្នះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកា គឺជាការបង្ហាញការមិនពេញចិត្តចំពោះគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ដែលធ្វើទុក្ខបុកម្នេញ ទាំងប្រជាពលរដ្ឋខ្លួនឯង និង អុកឡុកអន្តរជាតិ។
ក្នុងការបោះឆ្នោតនោះ គណបក្សសាធារណៈរដ្ឋ ដោយមានការជ្រុមជ្រែងពីមហាសេដ្ឋីកំពូល Elon Musk បានរៃអង្គាសប្រាក់រហូតដល់ប្រមាណ១០០លានដុល្លារសម្រាប់ការឃោសនាគាំទ្រ លោក Brad Schimel ដែលជាបេក្ខជនតំណាងដោយគណបក្សសាធារណៈរដ្ឋ សម្រាប់តំណែងប្រធានចៅក្រមតុលាការកំពូលនោះ។
ក្នុងជម្លោះជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ចុងក្រោយរបស់មហាសេដ្ឋី Elon Musk គឺជាសញ្ញាបង្ហាញថា នយោបាយរបស់លោក ដូណាល់ ត្រាំ ធ្លាក់ប្រជាប្រិយភាពខ្លាំង ដែលអាចនាំទៅដល់ការបាត់បង់អំណាចនៅចុងឆ្នាំ២០២៦ ពេលដែលសហរដ្ឋអាមេរិករៀបចំបោះឆ្នោតសភាជាន់ទាប ឬហៅថា ការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
បច្ចុប្បន្ននេះ សភាជាតិសហរដ្ឋអាមេរិក បានគ្រប់គ្រងដោយគណបក្សសាធារណៈរដ្ឋរបស់លោក ដូណាល់ ត្រាំ ដែលមើលទៅសភាស្របទៅនឹងអ្វីដែលលោក ដូណាល់ ត្រាំ បានស្នើ ប៉ុន្តែក្នុងករណី ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាឆ្នាំ២០២៦ បានធ្លាក់ទៅលើគណបក្សប្រជាធិបតេយ្យ នោះលោក ត្រាំ នឹងប្រឈមការចោទសួរដេញដោលច្រើន រហូតដល់ការបោះឆ្នោតទម្លាក់ពីអំណាចថែមទៀត។
នៅក្នុងជម្លោះឆ្លងឆ្លើយគ្នាតាមបណ្តាញសង្គម លោក Elon Musk បានទាំងរិះគន់សមាជិកសភាអាមេរិកដែលបានបោះឆ្នោតគាំទ្រគម្រោងថវិកាលោកត្រាំ ដែលលោកចាត់ថា ជាការជំរុញអោយសហរដ្ឋអាមេរិកជាប់បំណុល «វណ្ឌ ក» ហើយសន្យាថានឹងជំរុញអោយពួកសមាជិកសភាសាធារណរដ្ឋដែលបោះឆ្នោតគាំទ្រគម្រោងថវិកាលោកត្រាំនេះអោយបាត់កៅអី នៅក្នុងពេលបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ ២០២៦។
មានមតិខ្លះលើកឡើងថា ជម្លោះពាក្យសម្តីតាមរយៈការបង្ហោះសារឌឺដងគ្នារវាង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង លោក Elon Musk គឺជាល្បិចកិចកលក្នុងឈុតឆាកនយោបាយ ដើម្បីក្រឡុកទីផ្សារភាគហ៊ុនឲ្យមានការប្រែប្រួលប៉ុណ្ណោះ ព្រោះពួកគេទាំងពីរគឺជាអ្នកទទួលបានអត្ថប្រយោជន៍ពីការប្រែប្រួលនោះ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


