Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រតិបត្តិ ពង្រឹង​សមត្ថភាព​ទប់ទល់​នឹង​ដ្រូន និង​​ទំនើបកម្ម​ការ​ហោះហើរ​ល្បឿន​លឿន

បានផុស

នៅ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិចំនួនបីកាលពីថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០២៥ ក្នុងគោលបំណងពង្រឹងសន្តិសុខជាតិ និងជំរុញបច្ចេកវិទ្យាអាកាសចរណ៍​ល្បឿន​លឿន។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធានការនេះ ផ្តោតលើការពង្រឹងការការពាររបស់សហរដ្ឋអាមេរិកប្រឆាំងនឹងការគំរាមកំហែងដោយយន្តហោះគ្មានមនុស្សបើក(ដ្រូន) និងការលើកកម្ពស់ការអភិវឌ្ឍតាក់ស៊ី​អគ្គិសនី​លើ​អាកាស និងយន្តហោះពាណិជ្ជកម្ម​​ទំនើប​ល្បឿន​លឿន។ លោក ត្រាំ កំពុងបង្កើតក្រុមការងារសហព័ន្ធ ដើម្បីធានាការគ្រប់គ្រងរបស់​អាមេរិកលើផ្ទៃមេឃរបស់ខ្លួន ពង្រឹង​ការរឹតបន្តឹងលើទីតាំងសំខាន់ៗ និង​ពង្រីកការប្រើប្រាស់បច្ចេកវិទ្យារបស់រដ្ឋ​​ក្នុង​ការ​តាមដាន​​ដ្រូន​​ដើម្បី​ផ្តល់ជំនួយ​សម្រាប់​ការអនុវត្តច្បាប់។

លោក ត្រាំ ក៏​មានគោលបំណង​ដោះស្រាយ​«ការគំរាមកំហែងកាន់តែខ្លាំងឡើងនៃ​ពួក​ភេរវករឧក្រិដ្ឋជន និងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកខុសលក្ខណៈ​របស់​បរទេសនៅក្នុងដែនអាកាសសហរដ្ឋអាមេរិក»។

មេ​ដឹក​នាំ​អាមេរិក បាន​និយាយ​ថា «យើង​កំពុង​ធានា​ព្រំដែន​របស់​យើង​ពី​ការ​គំរាម​កំហែង​ផ្នែក​សន្តិសុខ​ជាតិ រួម​ទាំង​លើ​អាកាស​ជាមួយ​នឹង​ព្រឹត្តិការណ៍​សាធារណៈ​ទ្រង់ទ្រាយ​ធំ ​ដូច​ជា​ កីឡា​អូឡាំពិក និង​ព្រឹត្តិការណ៍ World Cup ដែល​​​ជិត​មក​ដល់»។

សូម​បញ្ជាក់​ថា បទ​បញ្ជា​ប្រតិបត្តិ​របស់​លោក ត្រាំ មិន​បាន​ហាមឃាត់ក្រុមហ៊ុនដ្រូនរបស់ចិនណាមួយឡើយ។ ខុស​ពី​អតីតប្រធានាធិបតី ចូ បៃដិន កាល​ពី​ឆ្នាំ​២០២៤បានចុះហត្ថលេខាលើច្បាប់ដែលអាចហាមឃាត់ក្រុមហ៊ុន DJI និង Autel Robotics ដែលមានមូលដ្ឋាននៅប្រទេសចិនពីការលក់យន្តហោះគ្មានមនុស្សបើកថ្មីនៅក្នុង​ទឹក​ដី​​អាមេរិក។

DJI ដែលជាក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតរបស់ពិភពលោក លក់បានជាងពាក់កណ្តាលនៃយន្តហោះគ្មានមនុស្សបើកពាណិជ្ជកម្មទាំងអស់របស់សហរដ្ឋអាមេរិក៕

(រូបថត៖ Bloomberg)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៧ វិនាទី មុន

ត្រាំ ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រតិបត្តិ ពង្រឹង​សមត្ថភាព​ទប់ទល់​នឹង​ដ្រូន និង​​ទំនើបកម្ម​ការ​ហោះហើរ​ល្បឿន​លឿន

ព័ត៌មានជាតិ១២ នាទីutes មុន

លោក នេត្រ ភក្ត្រា៖ ២២ខែមកនេះក្រសួងព័ត៌មាន​សម្រេចបានការងារធំៗជាច្រើនសម្រាប់ប្រទេសជាតិគួរជាទីមោទនៈ

ព័ត៌មានជាតិ៣១ នាទីutes មុន

ស្ថាប័នអឺរ៉ុបធំៗពីរប្តេជ្ញាបន្តកំណែទម្រង់វិស័យទឹកស្អាតនៅកម្ពុជា និង​ ការស្រាវជ្រាវលើ AI

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

UN ព្រមាន​ពី​ការ​កើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​កុមារខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​នៅ​​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

តម្លៃប្រេងអន្តរជាតិកើនជាង ១ ដុល្លារ ពេលបញ្ចប់ការជួញដូរថ្ងៃសុក្រ

Sokha Hotels

ព័ត៌មានពេញនិយម