Connect with us

ព័ត៌មានអន្ដរជាតិ

ចិន និងអាមេរិក បន្តចរចាពាណិជ្ជកម្ម ដោយផ្ដោតលើការរឹតត្បឹតការនាំចេញរ៉ែកម្ររបស់ចិន

បានផុស

នៅ

សហរដ្ឋអាមេរិក និងចិន គ្រោងនឹងបន្តការចរចារពាណិជ្ជកម្មនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស នៅថ្ងៃចន្ទនេះ ក្នុងគោលបំណងដើម្បីកាត់បន្ថយភាពតានតឹង ដោយនឹង​ផ្ដោតលើការរឹតត្បឹតការចេញរ៉ែកម្ររបស់ចិន ដែលបង្កក្ដីបារម្ភសម្រាប់វិស័យបច្ចេកវិទ្យាទំនើបទូទាំងសកល ក្រោយមេដឹកនាំរវាងប្រទេសទាំង២ និយាយគ្នាតាមទូរស័ព្ទកាលពីសប្ដាហ៍មុន។ ​នេះបើតាមការចុះផ្សាយរបស់សារព័ត៌មា​ន Bloomberg។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគីទាំង ២ បានចោទប្រកាន់​គ្នាទៅវិញ​ទៅមក ពីការរំលោភលើ​កិច្ចព្រមព្រៀងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលខ្លួន​បាន​ព្រមព្រៀងគ្នា​លើការទម្លាក់ពន្ធពីអត្រាខ្ពស់កប់ពពករៀងៗខ្លួននៅខែឧសភា។ ​

នៅសប្ដាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាន​ឆ្លើយឆ្លងទូរស័ព្ទគ្នា ទាំងបាន​និយាយអំពីសារៈសំខាន់នៃលំហូររ៉ែកម្រ ដែលចិន​រឹតត្បឹតការនាំចេញដើម្បីឆ្លើយតបនឹងគោលនយោបាយពន្ធគយរបស់លោក ត្រាំ។

ចំពោះកិច្ចប្រជុំបន្ទាប់នៅទីក្រុងឡុងដ៍នាថ្ងៃចន្ទនេះ លោក ត្រាំ បាន​​រំពឹងថា​ វានឹងប្រព្រឹត្តទៅ​ «យ៉ាងល្អ»។

​កាលពីថ្ងៃសៅរ៍ថា ​ចិន​បានអនុម័តលើពាក្យស្នើសុំការនាំចេញរ៉ែកម្រមួយចំនួន ប៉ុន្តែមិនបាន​បញ្ជាក់ថាវាពាក់ព័ន្ធជាមួយ​ប្រទេសណា ឬ​ឧស្សាហកម្ម​អ្វីនោះទេ។

ចិនរួមចំណែក ៩០ ភាគរយ លើការផលិតរ៉ែកម្ររបស់ពិភពលោក ​ដែលរ៉ែទាំងនោះត្រូវបានគេប្រើប្រាស់ក្នុងឧស្សាហកម្មការពារជាតិ អវកាស ឈីប​ រថយន្តអគ្គិសនី ថាមពល និងអេឡិចត្រូនិកជាដើម​។ បើតាមរ៉យទ័រ សហរដ្ឋអាមេរិកមាន​អណ្តូង​រ៉ែ​កម្រតែមួយគត់ ហើយការផ្គត់ផ្គង់ភាគច្រើនគឺមកពីប្រទេសចិន។

ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនៅសេតវិមានអាមេរិក លោក Kevin Hassett បាននិយាយកាលពីថ្ងៃអាទិត្យក្នុងកម្មវិធី​មួយរបស់ទូរទស្សន៍ CBS ថា៖ «យើងចង់ឱ្យរ៉ែកម្រ ​រ៉ែម៉ាញ៉េទិកដែលមានសារៈសំខាន់សម្រាប់[ផលិតកម្ម​]ទូរស័ព្ទដៃ និងអ្វីៗផ្សេងទៀត ​មាន​លំហូរដូចមុនដើមខែមេសា ហើយយើងមិនចង់ឱ្យព័ត៌មានលម្អិតបច្ចេកទេសណាមួយ ធ្វើឱ្យ​លំហូរនោះយឺតយ៉ាវ»។

គួរគូសបញ្ជាក់ថា ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បាន​ផ្ទុះឡើងនៅឆ្នាំនេះ ​ក្រោយលោក​ ត្រាំ ដំឡើងពន្ធលើទំនិញចិន ដែលជំរុញឱ្យមានការសងសឹកពី​ចិនវិញ។ ខណៈ​កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវមានគោលបំណងត្រួសត្រាយផ្លូវសម្រាប់ការកាត់បន្ថយ​ភាពតានតឹង ការពិភាក្សា​ទ្វេភាគីបាន​បន្តធ្លាក់ទៅក្នុងបញ្ហា​ជាបន្តបន្ទាប់ រួមទាំងក្រោយពេលដែលសហរដ្ឋអាមេរិក​ហាមឃាត់ទិដ្ឋាការសិស្សចិន​។

ចិនរួមចំណែក ៩០ ភាគរយ លើការផលិតរ៉ែកម្ររបស់ពិភពលោក ​ដែលរ៉ែទាំងនោះត្រូវបានគេប្រើប្រាស់ក្នុងឧស្សាហកម្មការពារជាតិ អវកាស ឈីប​ រថយន្តអគ្គិសនី ថាមពល និងអេឡិចត្រូនិកជាដើម​។ បើតាមរ៉យទ័រ សហរដ្ឋអាមេរិកមាន​អណ្តូង​រ៉ែ​កម្រតែមួយគត់ ហើយការផ្គត់ផ្គង់ភាគច្រើនគឺមកពីប្រទេសចិន។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យរដ្ឋាភិបាល៖ បណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ បោះជំហានទៅមុខឥតប្រែប្រួលក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ប៉ែន បូណា ៖ បណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ បោះជំហាន​ទៅ​មុខឥត​ប្រែប្រួល​ក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ

ព័ត៌មានជាតិ៦ ម៉ោង មុន

ច្រកទ្វារព្រំដែន​ជប់គគីរ​នៃ​ខេត្តឧត្ដរ​មានជ័យ​ ថៃ​ឱ្យ​បើក​ដំណើរការ​ម៉ោង៩ព្រឹក តែ​កម្ពុជា​ឱ្យ​បើក​ម៉ោង១០ព្រឹក និង​បិទ​វិញ​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់

ព័ត៌មានជាតិ៧ ម៉ោង មុន

លេខាធិការដ្ឋាននៃគ.ស.ព.ស ៖ ការបង្ហោះវិដេអូ ពីការលុបលេណដ្ឋានដើម្បីដកទ័ពថយគឺជា “ព័ត៌មានក្លែងបន្លំ”

ព័ត៌មានជាតិ៧ ម៉ោង មុន

៤ខែដើមឆ្នាំនេះ ការនាំចេញវិស័យកាត់ដេរកម្ពុជាកើនឡើង ៤,៥ពាន់លានដុល្លារ ទោះបរិបទសេដ្ឋកិច្ចសកលមិនច្បាស់លាស់

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

Breaking News! អតីតនាយករដ្ឋមន្ត្រីថៃ Suchinda ទទួលមរណភាព

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មន្ទីរបញ្ចកោណ បញ្ជូនទាហានម៉ារីន ៧០០នាក់ទៀតទៅ LA ខណៈអំពើហិង្សាកាន់តែធ្ងន់ធ្ងរ

សន្តិសុខសង្គម១០ ម៉ោង មុន

សិស្សវិទ្យាល័យសន្ធរម៉ុក បង្ខំចិត្តដើរលើគន្លង​យានជំនិះ ខណៈផ្លូវថ្មើរជើងជាប់របងសាលាក្លាយជាចំណតរថយន្ដ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្ដេចតេជោ និងសម្ដេចធិបតី ថាក្រុមប្រឆាំងដែលអួតខ្លួនស្នេហាជាតិ បែរជាចូលដៃចូលជើងជាមួយបរទេសវាយប្រហារប្រទេសខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម