នយោបាយ
ប្រធានសភាគុយបាផ្ញើលិខិតអបអរខួបទំនាក់ទំនង៦៥ឆ្នាំនិងអញ្ជើញប្រធានសភាកម្ពុជាទៅធ្វើទស្សនកិច្ច
ប្រធានសភាគុយបាលោក Juan Esteban Lazo Hernández បានផ្ញើលិខិតជូនប្រធានរដ្ឋសភាកម្ពុជាដើម្បីអបអរខួប៦៥ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ ព្រមទាំងអញ្ជើញសម្ដេចប្រធានសភាទៅធ្វើទស្សនកិច្ចនៅប្រទេសក្នុងទ្វីបអាមេរិកខាងជើងនេះផងដែរ។

ក្នុងលិខិតដែលត្រូវបានឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជាលោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា (Milena Caridad Zaldivar Piedra) ប្រគល់ជូនសម្ដេចប្រធានសភានៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោក Juan Esteban Lazo Hernández បានបញ្ជាក់ពីតម្លៃសំខាន់នៃទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរនៅក្នុងរយៈពេល៦៥ឆ្នាំនេះ។ ក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនេះបន្ថែមទៀត ពិសេសកិច្ចសហប្រតិបត្តិសភាប្រទេសទំាងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង ប្រធានសភាគុយបា បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសគុយបា ក្នុងពេលវេលាសមស្របណាមួយ។
ប្រធានរដ្ឋសភា សម្ដេចសភាធិបតី ឃួន សុដារី បានទទួលយកការគោរពអញ្ជើញនេះ និងបញ្ជាក់ថាក្នុងពេលដែលសម្ដេចទៅចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីលើកទី១៥ និងសន្និសីទប្រធានសភាពិភពលោកលើកទី១៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនាពេលខាងមុខ សម្តេចក៏មានគម្រោងនឹងជូបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាគុយបា មុនការអញ្ជើញទៅបំពេញទស្សនកិច្ចនៅគុយបាដោយផ្ទាល់ដែរ។

សម្តេចគូសបញ្ជាក់ថា ក្នុងនាមប្រជាជនកម្ពុជា សម្ដេចសូមសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅ ជូនរដ្ឋាភិបាល និងប្រជាជនគុយបា ចំពោះការជួយឧបត្ថម្ភ និងការគាំទ្ររបស់មិត្ដគុយបា ក្នុងអំឡុងពេលដែលកម្ពុជាជួបប្រទះ នូវការលំបាកបំផុត ជាពិសេសនៅក្រោយថ្ងៃរំដោះចេញពីរបបខ្មែរក្រហម ជួយស្វែងរកសន្តិភាព ស្តារ កសាងនិងអភិវឌ្ឍប្រទេសកម្ពុជារហូតមកដល់សព្វថ្ងៃ។
ទំនាក់ទំនងកម្ពុជា-គុយបា បានបង្កើតឡើងក្នុងឆ្នាំ១៩៦០ ដោយសម្ដេចព្រះនរោត្តម សីហនុ និងមេដឹកនាំគុយបានលោក Fidel Castro គិតរហូតមកដល់ពេលនេះទំនាក់ទំនងប្រទេសទាំងពីរមានអាយុកាល៦៥ឆ្នាំហើយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ២១ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ