ជីវិតកម្សាន្ដ
អតីតឪពុកក្មេក Yang Mi ចោទអតីតកូនប្រសា ថា មិនដែលខ្វល់ ឬបារម្ភពីកូនស្រីបង្កើត
លោក Lau Dan ដែលជាឪពុករបស់តារាសម្តែងហុងកុង Hawick Lau បានចោទប្រកាន់អតីតកូនប្រសាស្រីរបស់គាត់ គឺតារាសម្តែង Yang Mi ពីការធ្វេសប្រហែសមើលថែកូនស្រីអាយុ ១១ឆ្នាំគឺនាងតូច Noemie Lau ដែលបច្ចុប្បន្នរស់នៅជាមួយឪពុករបស់នាង។

យោងតាមកាសែត Dimsum Daily Lau Dan បានធ្វើការអះអាងជាច្រើននៅក្នុងបទសម្ភាសន៍ថា តារាស្រី វ័យ៣៨ឆ្នាំ មិនបានចូលរួមក្នុងការចិញ្ចឹមបីបាច់កូនស្រីឡើយ។ គាត់បានចង្អុលបង្ហាញថា នៅថ្ងៃឈប់សម្រាកបុណ្យទានម្ដងៗនាងមិនដែលហៅកូនស្រីទៅដើរកម្សាន្ត ចំណែកឯកូនក៏មិនដែលសួររកម្ដាយ ដែលនោះបានបង្ហាញពីទំនាក់ទំនងដ៏តឹងតែងរវាងអ្នកទាំងពីរ មិនសូវជាល្អប៉ុន្មានទេ។
ជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក Lau Dan តារាសម្តែងតៃវ៉ាន់ Evonne Sie ដែលជាមិត្តជិតស្និទ្ធបានការពារតារាស្រីរូបនេះដោយពន្យល់ថា ជារឿយៗ Yang Mi ចែករំលែករូបថតជាមួយកូននាងជាលក្ខណៈឯកជន ហើយថាពួកគេតែងតែពិភាក្សាអំពីឪពុកម្តាយក្នុងអំឡុងពេលជួបគ្នាម្ដងៗ។ មិនតែប៉ុណ្ណោះ នាងបានទៅលេងកូនស្រីនៅហុងកុងជាច្រើនដង និងដោយប្រុងប្រយ័ត្នបំផុត ដើម្បីកុំឲ្យទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនក៏ដោយ។
លើសពីនេះ Yang Mi ខ្លួននាងផ្ទាល់ធ្លាប់បាននិយាយទៅកាន់ឪពុកម្តាយក្មេកនៅក្នុងបទសម្ភាសន៍មួយថា នាងទៅសួរសុខទុក្ខកូនស្រីនៅពេលណាដែលអាចធ្វើទៅបាន ប៉ុន្តែមិនចូលចិត្តបង្ហាញពីពេលវេលា ឬលាតត្រដាងជីវិតឯកជនរបស់ Noemie Lau ។ Yang បានសង្កត់ធ្ងន់ថា គោលដៅចម្បងរបស់នាង គឺចង់ឲ្យកូនស្រី មានវ័យកុមារធម្មតាមិនមានការរំខានពីនរណាឡើយ។
សូមជម្រាបជូនថា Yang Mi បានចាប់ផ្តើមអាជីពសម្តែងតាំងពីកុមារភាព និងទទួលបានភាពល្បីល្បាញជាមួយនឹងតួនាទីនៅក្នុងរឿង «Palace» ដែលជារឿងប្រវតិ្តសាស្រ្តកាលឆ្នាំ ២០១១ ។ នាងត្រូវបានគេចាត់ទុកថាជាអ្នកស្នងតំណែងពី Four Dan Actresses របស់ប្រទេសចិន ដែលជាចំណងជើងដែលផ្តល់ទៅឲ្យតារាស្រីឆ្នើមដែលរកចំណូលបានច្រើនជាងគេរបស់ប្រទេស រួមមានតារាស្រី Xu Jinglei, Zhou Xun, Vicki Zhao និង Zhang Ziyi ។ ក្រោយអាជីពកាន់តែជោគជ័យល្បីសុះសាយ តួចិនរូបនេះបានរៀបការជាមួយលោក Hawick Lau ក្នុងឆ្នាំ ២០១៤ ប៉ុន្តែប្តីប្រពន្ធនេះបានលែងលះគ្នានៅក្នុង ២០១៨ ។ បន្ទាប់ពីពួកគេបែកគ្នា ស្វាមីត្រូវបានផ្តល់សិទ្ធិឲ្យមើលថែកូនស្រីរបស់ពួកគេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួស្រី Zhao Liying និង Yang Mi រងការវាយប្រហារ ពីក្រុមអ្នកគាំទ្រផ្កាប់មុខម្ខាងៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


