ព័ត៌មានអន្ដរជាតិ
រុស្ស៊ីនិងអាមេរិកឈានដល់ការប្រើប្រាស់ប្រទេសពួកគេផ្ទាល់សម្រាប់ជាកន្លែងចរចា
ទំនាក់ទំនងរវាងទីក្រុងមូស្គូនិងទីវ៉ាស៊ីនតោនកាន់តែរីកចម្រើនទៅមុខ ក្រោមរដ្ឋបាលសហរដ្ឋអាមេរិក ដឹកនាំដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលបានផ្តើមចរចាដំបូងតាមទូរស័ព្ទកាលពីខែកុម្ភៈ ក្រោយលោកស្បថចូលកាន់តំណែងមិនដល់១ខែ។

ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោនកំពុងប្រែក្លាយពីការពឹងផ្អែកប្រទេសទី៣ក្នុងការធ្វើជាទីតាំងសម្រាប់ការសម្របសម្រួលការចរចា មកការទាក់ទងគ្នាដោយផ្ទាល់ទាក់ទងនឹងការលុបបំបាត់នូវអ្វីដែលគេហៅថា «មួម៉ៅក្តៅក្រហាយ (irritants)» នៅក្នុងទំនាក់ទំនងទ្វេភាគី។ នេះបើយោងតាមអ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងមូស្គូនៅថ្ងៃពុធនេះ លោក Peskov ត្រូវបានស្រង់សម្តី ដូចបាននិយាយថា «រុស្ស៊ី និងសហរដ្ឋអាមេរិករក្សាទំនាក់ទំនងដោយផ្ទាល់ដើម្បីលុបបំបាត់ភាពក្តៅក្រហាយនៅក្នុងទំនាក់ទំនងទ្វេភាគី»។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ផ្សាយថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Alexander Darchiev បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីដើមសប្តាហ៍នេះថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បានឈានដល់កិច្ចព្រមព្រៀងបឋមមួយ ដើម្បីផ្លាស់ប្តូរការពិគ្រោះយោបល់ស្តីពីការដក «ភាពក្តៅក្រហាយ» នៅក្នុងទំនាក់ទំនងការទូតទ្វេភាគីចេញពីទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសតួកគី ដូច្នេះការចរចាបន្ទាប់នឹងប្រព្រឹត្តទៅ «នៅទីក្រុងមូស្គូ នាពេលខាងមុខ»។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងសមភាគីសហរដ្ឋអាមេរិក លោក Marco Rubio បានជួបចរចាគ្នាផ្ទាល់យ៉ាងហោចណាស់៣លើកមកហើយ ចាប់តាំងពីខែកុម្ភៈឆ្នាំនេះ ដោយលើកដំបូងធ្វើឡើងនៅទីក្រុងរីយ៉ាដប្រទេសអារ៉ាប៊ីសាអូឌីត និង២លើកទៀត ត្រូវបានរៀបចំឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកកគីនៅថ្ងៃទី ២៧ ខែកុម្ភៈនិងថ្ងៃទី ១០ ខែមេសា ។
តាមសេចក្តីរាយការណ៍របស់ TASS លោក Darchiev បានដឹកនាំគណៈប្រតិភូរុស្សីទៅការពិគ្រោះយោបល់ទាំងពីរលើក ខណៈដែលគណៈប្រតិភូអាមេរិកដឹកនាំដោយឧបការីរងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអឺរ៉ុប និងអឺរ៉ាស៊ី ដឹកនាំដោយលោកស្រី Sonata Coulter ។ បន្ទាប់ពីការចរចាជុំទីមួយ សហរដ្ឋអាមេរិកបានផ្តល់ការយល់ព្រមជាផ្លូវការដល់ការតែងតាំងលោក Darchiev ជាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំក្រុងវ៉ាស៊ីនតោន៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


