Connect with us

សន្តិសុខសង្គម

គម្រោងស្ថាបនាប្រព័ន្ធលូថ្មីមួយខ្សែប្រវែងជាង​៥០០ម៉ែត្រ នៅសង្កាត់ចោមចៅទី៣សម្រេចបាន៥០ភាគរយ

បានផុស

នៅ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានដាក់គ្រឿងចក្រកាយរៀបចំប្រព័ន្ធលូបង្ហូរទឹកថ្មី​មួយខ្សែមានប្រវែងជាង៥០០ម៉ែត្រ ឆ្លងកាត់ភូមិចំនួន២ក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣​ ដើម្បីបញ្ចៀសការជន់លិចពីជំនន់ទឹកភ្លៀង ខណៈការស្ថាបនាគិតមកដល់ពេលនេះ សម្រេចបាន៥០ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១២​ ខែមិថុនា​ ឆ្នាំ២០២៥នេះថា​ ប្រព័ន្ធលូថ្មីនេះត្រូវបានស្ថាបនាឆ្លងកាត់ចំនួន២ភូមិ គឺភូមិព្រៃទា​ និងភូមិត្រពាំងពោធិ៍​។ លោកចៅសង្កាត់បន្ថែមថា រយៈពេលជាង១០ថ្ងៃមកនេះ​ ក្រុមការងារកំពុងពន្លឿនក្នុងការស្ថាបនាដេីម្បីសម្រួលដល់ចរន្តទឹកហូរបានលឿនបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀង។

លោក​ចៅសង្កាត់បានបន្ថែមថា​ ការកាយរៀបចំប្រព័ន្ធលូថ្មីនេះ​ ក្នុងភូមិព្រៃទា មានប្រវែង៤០២ម៉ែត្រ​ មុខកាត់១ម៉ែត្រ​ និងភូមិត្រពាំងពោធិ៍មានប្រវែង១២៧ម៉ែត្រ​ មុខកាត់០.៨០ម៉ែត្រ​ សរុបទាំង២ភូមិមានប្រវែង ៥២៩ម៉ែត្រ​ ដោយប្រេីប្រាស់ថវិការមូលនីធិអភិវឌ្ឍន៍របស់សាលាខណ្ឌពោធិ៍សែនជ័យ។ លោកបញ្ជាក់ថា គិតមកត្រឹមពេលនេះ ការស្ថាបនាបានសម្រេច៥០ភាគរយហេីយ​ និងពន្លឿនឲ្យឆាប់រួចរាល់មុនពេលរដូវវស្សាចូលមកដល់៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម