Connect with us

ព័ត៌មានជាតិ

លោក​ជំទាវ ហ៊ុន ​​ម៉ាណា ​នាំ​យក​ទេយ្យវត្ថុ​ប្រគេន​ដល់​វត្តពុទ្ធគីរី​កម្ពុជា ​ក្នុង​ខេត្តតាកែវ​ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣៧០គ្រួសារ

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​សុក្រ ថ្ងៃទី១៣ ​ខែ​មិថុនា ឆ្នាំ២០២៥ ​លោក​ជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-​ទូរទស្សន៍​បាយ័ន ​បាន​ដឹក​នាំ​ក្រុម​ការងារ​អញ្ជើញ​​នាំ​យក​នូវ​ទេយ្យ​វត្ថុ​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ​ប្រគេន​ដល់​វត្តពុទ្ធគីរី​កម្ពុជា ​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ស្តារ​ ឃុំ​ត្រពាំង​ក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣៧០​គ្រួសារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ជំទាវ ​ក៏​បាន​ផ្ដាំផ្ញើសួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្ដេចតេជោ ហ៊ុន សែន និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ សម្ដេចធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេន ​និង​ជូន​ដល់​ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ ​លោកយាយ ​លោក​តា​ បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​។ ​លោក​ជំទាវ​បាន​រៀប​ចំ​ប្រគេន​ចង្ហាន់​ដល់​ព្រះ​សង្ឃ​ ដែល​គង់​នៅ​ទី​អារាម​នេះ ​ប្រគេន​ស្លាដក់ និង​បច្ច័យ​មួយ​ចំនួន​ផងដែរ។ ​ជាមួយ​គ្នា​នោះ​ដែរ​ លោក​ជំទាវ​ក៏បាន​រៀប​ចំ​អាហារសាមគ្គី​ជូន​ដល់​លោកយាយ លោកតា បង​ប្អូន​ប្រជាពលរដ្ឋ​ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣៧០គ្រួសារផងដែរ ដែល​មាន​ជា​​អង្ករ សម្ភារៈប្រើប្រាស់ គ្រឿង​ឧបភោគបរិភោគ របស់​របរ​ប្រើ​ប្រាស់ ​រទេះ​រុញ​ជនពិការ និង​ថវិកា​ផង​ដែរ​។​

ក្នុង​ឱកាស​នោះ​លោក​ជំទាវ​ក៏​បានចែក​នូវ​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស​ចំនួន​៣៥៩​នាក់​ ដោយ​ម្នាក់​ៗ​ទទួល​បាន​កា​តាប​ម្នាក់​១​​ដោយ​ក្នុង​កាតាប​នោះ​មាន​ សៀវភៅ​ចំនួន​៣ក្បាល​​ក្តា​សរសេរ​១​​ ជ័រ​លុប១​​បន្ទាត់១​ប៊ិច ​ក្រហម១​ ​ប៊ិចខៀវ​១ ​ខ្មៅ​ដៃ២ដើម​​ហ្វឺត​សរសេរ១ដើម ​ច្រាស​ដុស​ធ្មេញ១ ថ្នាំដុស​ធ្មេញ១​ សាប៊ូ១ដុំ ​ស្បែកជើង១គូរ​ ​ខោ២ សំពត់២ អាវ២ និងកន្សែង១។

សម្ភារៈ​សម្រាប់​ប្រជាពលរដ្ឋ​ចំនួន​៣៧០គ្រួសារ ​ដោយ​១​គ្រួសារ​ទទួល​បាន​៖

​១-អង្ករ២៥គីឡូក្រាម

២-មីជាតិ១កេសតូច

៣-ត្រីខ ២យួរ

៤-ទឹកដោះគោខាប់៤កំប៉ុង

៥-ស្កសរ១កញ្ចប់

៦-ទឹកត្រី ១យួរ

៧-ទឹកស៊ីអ៊ីវ ១យួរ

៨-ម៉ុង១

៩-ភួយ១

១០-ថវិកា៤ម៉ឺនរៀល ​និង​បន្ថែមដោយថង់អំណោយ(ឃីត) របស់សម្ដេចតេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ម្នាក់​១​ថង់​ជូនដល់ប្រជាពលរដ្ឋ ដោយក្នុង​ថង់​នោះ​រួមមាន ក្រមា១ សារុង១​ ស្បែកជើង១គូរ សាប៊ូដុសខ្លួន១ដុំ,ថ្នាំដុសធ្មេញ១,ច្រាសដុសធ្មេញ១ ,ប្រេង​កូឡា១ដុំ និងប្រេងខ្យល់១ដប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម