ព័ត៌មានអន្ដរជាតិ
តម្លៃអង្ករនាំចេញវៀតណាមធ្លាក់ចុះជិត ២០% ទោះបរិមាណកើនឡើង
ឧស្សាហកម្មអង្កររបស់វៀតណាម កំពុងប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃនាំចេញ ទោះបីជាបរិមាណនៃការនាំចេញកើនឡើងក៏ដោយ ដែលវាបញ្ជាក់ពីបញ្ហាប្រឈមនៃទីផ្សារអង្ករពិភពលោក។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់ប្រទេស វៀតណាមបាននាំចេញអង្ករប្រមាណ ៤,៥ លានតោន ឬ ៤,៥ ប៊ីលានគីឡូក្រាម ក្នុងរយៈពេល ៥ ខែ ដំបូងនៃឆ្នាំ ២០២៥ សរុបជាទឹកប្រាក់ប្រមាណ ២,៣៤ ប៊ីលានដុល្លារអាមេរិក។
ខណៈបរិមាណនាំចេញ កើនឡើង ១២,២ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ តម្លៃនៃការនាំចេញបានធ្លាក់ចុះ ៨,៩ ភាគរយ។ ភាពផ្ទុយគ្នាយ៉ាងខ្លាំងនេះ បណ្តាលមកពីការថយចុះគួរឱ្យកត់សម្គាល់នៃតម្លៃអង្ករនាំចេញវៀតណាម ដែលជាមធ្យមត្រូវបានលក់នៅប្រហែល ០,៥១៦ ដុល្លារ/គីឡូក្រាម ពោលគឺធ្លាក់ចុះប្រមាណ ១៨,៧ ភាគរយ ធៀបនឹងតម្លៃឆ្នាំមុន។
ការធ្លាក់ចុះនៃតម្លៃបណ្ដាលមកពីការធ្លាក់ចុះនៃតម្រូវការអង្ករក្នុងប្រទេសសំខាន់ៗដូចជាហ្វីលីពីន និងឥណ្ឌូណេស៊ីជាដើម ខណៈការបន្តការនាំចេញអង្កររបស់ឥណ្ឌា បូករួមនឹងអំណោយផលនៃផលិតកម្មស្រូវតាមបណ្ដាប្រទេសសំខាន់ៗផ្សេងទៀត ធ្វើឱ្យការផ្គត់ផ្គង់លើទីផ្សារកាន់តែច្រើន៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


