ព័ត៌មានជាតិ
សមាគមបណ្ណាល័យគំនិតប្រគេនសៀវភៅធម៌ដល់សមណសិស្សនៃពុទ្ធិកបឋមសិក្សាមួយក្នុងក្រុងភ្នំពេញ
សមាគមបណ្ណាល័យគំនិត បាននាំយកសៀវភៅសិក្សាមួយចំនួនដែលជាជំនួយរបស់សប្បុរសជននានាប្រគេនជូនដល់សមណសិស្សដែលកំពុងគង់នៅនិងសិក្សានៅពុទ្ធិកបឋមសិក្សាកម្ពុជរដ្ឋវត្តវារិន្ទព្រែកលៀប នារសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

តាមរយៈសមាគមបណ្ណាល័យគំនិត សៀវភៅសិក្សាភាសាបាលីវេយ្យាករណ៍ សៀវភៅធម៌ និងសៀវភៅចំណេះដឹងទូទៅសរុបចំនួន៤៦៥ក្បាល ត្រូវបាននាំយកទៅប្រគេនសមណសិស្សចំនួន១៦០អង្គដែលកំពុងគង់នៅនិងសិក្សាគង់នៅនិងសិក្សានៅពុទ្ធិកបឋមសិក្សាកម្ពុជរដ្ឋ ស្ថិតនៅក្នុងវត្តវារិន្ទព្រែកលៀប ក្រុងភ្នំពេញ។
ព្រះប្រធានសមាគមបណ្ណាល័យគំនិត ព្រះតេជគុណសីលរក្ខិតោ រឹម ឈាវ មានសង្ឃដីកាប្រាប់ថា កម្មវិធីនេះត្រូវបានប្រព្រឹត្តឡើងក្នុងគោលបំណងជួយទ្រទ្រង់ការសិក្សារបស់សាមណេរ និងលើកស្ទួយវិស័យពុទ្ធិកសិក្សា ពិសេសពុទ្ធិកបឋមសិក្សានៅកម្ពុជា។
ព្រះតេជគុណសីលរក្ខិតោ រឹម ឈាវ៖ “ពុទ្ធិកសិក្សាគឺជាឆ្អឹងខ្នងរបស់ពុទ្ធសាសនាខ្មែរ ហើយវត្តអារាមគឺជាឃ្លាំងមរតក ប្រពៃណី វប្បធម៌ខ្មែរ”។

ព្រះតេជគុណ រឹម ឈាវ បានមានសង្ឃដីកាបន្ថែមថា សកម្មភាពនេះក៏បានជួយថែរក្សា ការពារ និងលើកកម្ពស់ប្រពៃណីវប្បធម៌ពុទ្ធសាសនាខ្មែរ ព្រមទាំងផ្សព្វផ្សាយដល់ពុទ្ធបរិស័ទនានាឈ្វេងយល់ពីតួនាទីវត្តអារាមនិងព្រះសង្ឃក្នុងសង្គមខ្មែរ។
របាយការណ៍អំពីលទ្ធផលការងារពុទ្ធិកសិក្សា ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារបន្ត ឆ្នាំសិក្សា២០២៤-២០២៥ ចេញផ្សាយដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានបង្ហាញថា សាលាពុទ្ធិកបឋមសិក្សាតាមបណ្ដារាជធានីខេត្តសរុបចំនួន៩៥០ ដោយមានសមណសិស្សនិងសិស្សសរុបចំនួន២៥០៤៥អង្គនាក់ ក្នុងនោះ ថ្នាក់ទី១ មានចំនួន១៤៨៦៣អង្គនាក់ ថ្នាក់ទី២ មានចំនួន៥៩១២អង្គនាក់ និងថ្នាក់ទី៣ មានចំនួន៤២៧០អង្គនាក់៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៥ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៥ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន