Connect with us

ព័ត៌មានជាតិ

ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ប្រើអគ្គិសនីតភ្ជាប់ពីបណ្ដាញជាតិ

បានផុស

នៅ

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ ថា ខេត្តកោះកុង និងខេត្ត​មួយ​ចំ​នួន​ទៀត ដែលជាប់ព្រំប្រទល់នឹងប្រទេសថៃទាំងអស់ គឺ​ប្រើ​ប្រាស់​​អគ្គិសនីដែលចេញ​ពីបណ្តាញ​ជាតិ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបញ្ជាក់ថា៖ «ខេត្តកោះកុង អត់មានយកអគ្គិសនីពីខេត្តត្រាតទេ ដូចកន្លែង​ដ៏ទៃ​ទៀតដែលជាប់ព្រំដែនកម្ពុជា-ថៃ ទាំងអស់ សំពៅលូន កំរៀង ម៉ាឡៃ សុទ្ធតែយកភ្លើង​ពី​បណ្ដា​ញ​ជាតិរបស់កម្ពុជា»។

លោក កែវ រតនៈ បញ្ជាក់ថា អនុស្ថានីយអគ្គិសនី ក្រុងខេមរភូមន្ទ បានដាក់​ឱ្យដំណើរ​ការ​នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ ដែលមានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីឱ្យក្រុងខេមរភូមិន្ទ ១០០% ដោយ​មិនចាំបាច់ពឹងពាក់ភ្លើងពីខេត្តត្រាតនោះទេ ដែលជាក់ស្ដែងបានផ្គត់ផ្គង់ ២៤ មេហ្គាវ៉ាត់ លើសតម្រូវការពោលគឺអនុស្ថានីយនេះ អាចផ្គត់ផ្គង់លើស ២ ដង នៃតម្រូវការ​អគ្គិសនី​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម