Connect with us

ព័ត៌មានជាតិ

កាយឫទ្ធិនារីកម្ពុជា ធ្វើពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៣ ចំនួន៣៨៤រូប នៅ​សាខា​ខេត្តកំពត

បានផុស

នៅ

កំពត ៖ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៣ និងពិធីប្រគល់សេចក្តីសម្រេចតែងតាំងប្រធានកិត្តិយស ប្រធានក្រុមប្រឹក្សា ប្រធាន-អនុប្រធាន និងសមាជិកថ្មីនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដែលមកពីសាខាខេត្តសៀមរាប, រាជធានីភ្នំពេញ, និងសាខាខេត្តកំពត សរុបចំនួន៣៨៤រូប ក្នុងនោះក៏មានសមាជិកចាស់ ព្រមទាំងថ្នាក់ដឹកនាំមកពីបណ្តា សមាគមកាយឫទ្ធិនារីកម្ពុជា ទាំង៧សាខាសរុបទាំងអស់ ៧៩៦រូប ចូលរួមផងដែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើងក្នុង សាលប្រជុំបូកគោ នៃសាលាខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសដ៏មានសិរីសួស្តីប្រសើរថ្លៃថ្លាបំផុត ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃការប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៣ នៃសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានប្រារព្ឋធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ គឺ ស្របនឹងថ្ងៃដ៏មានមហាសិរីមង្គល ឧត្តុងឧត្តមបំផុត ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មាយុ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជាព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា។ ក្នុងឱកាសនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការចូលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាកម្លាំងស្ម័គ្រចិត្តរួម ដែលផ្ដល់ឱ្យសមាជិកនូវចំណេះដឹង បទពិសោធន៍ទាំងជីវិតការងារ និង លទ្ធភាពធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម។

លើសពីនេះ កុមារី យុវតី និង សមាជិក​របស់​សមាគម ត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការងារជាក្រុមក្លាយជាធនធានដ៏ល្អ ជួយអភិវឌ្ឍប្រទេសជាតិ។

មិនតែប៉ុណ្ណោះសមាជិកទាំងអស់ ត្រូវ​បាន​ជំរុញ​លើក​ទឹក​ចិត្ត ឱ្យ​ក្លាយ​ជា​កូន​ល្អ សិស្សល្អ ពលរដ្ឋ​ល្អ តាម​គោលបំណងបេសកកម្ម និងពាក្យ​ស្លោករបស់សមាគម គឺ “កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារីនិងយុវតីកម្ពុជា”។

លោក​ជំទាវ​មាន​ប្រសាសន៍​បញ្ជាក់​ទៀត​ថា តាម​រយៈ​លទ្ធផល​ការងារ​ដែល​សមាគមកាយឫទ្ធិនារីកម្ពុជា​បាន​ប្រឹងប្រែង​កន្លង​មក ធ្វើ​ឱ្យ​មជ្ឈដ្ឋានជាតិ និង​អន្តរជាតិបានទទួលស្គាល់ថា សមាគមកាយឫទ្ធិនារីកម្ពុជា ពិតជាបានបំពេញតួនាទីប្រកប ដោយការទទួលខុសត្រូវខ្ពស់ ដោយគ្មានការប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ព៌ណសម្បុរ អាយុ ឬភេទនោះឡើយ ក្នុងន័យនេះ លោកជំទាវអគ្គស្នងការ ចង់សំដៅលើការលើកកម្ពស់ដល់ កុមារី យុវតី និងស្រី្ត ក្នុងការទទួលបានការអប់​រំ​ឱ្យបានកាន់តែខ្ពស់ កាន់តែប្រសើរ។ លោកជំទាវបណ្ឌិតអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានឱ្យថាគិតមកដល់ថ្ងៃនេះ សមាគមកាយឬទ្ធិនារីកម្ពុជា មានសមាជិកសរុបប្រមាណជាង៨ពាន់នាក់នៅទាំងប្រទេស។

សូមរំលឹកថា កម្ពុជាបានបង្កើតក្រុមកាយឫទ្ធិកាលពីឆ្នាំ១៩៤៣ តែមិនទាន់​ចូលជាកាយឫទ្ធិពិភពលោកនោះទេ។ ដោយសារសង្គ្រាម ក្រុមកាយឫទ្ធិ​ក៏ត្រូវបានរំសាយ ហើយក្រោយចប់សង្គ្រាមឆ្នាំ១៩៩៩ ទើបកម្ពុជាបានបង្កើតក្រុមនេះជាថ្មី និងនៅក្នុងឆ្នាំ២០០៦ ក៏មានការប្រជុំធំ រហូតតដល់ឆ្នាំ២០០៨ កម្ពុជាបានចូលរួមសកម្មភាព កាយឫទ្ធិពិភពលោក។ សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាសមាគមក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅលើកកម្ពស់ការអប់រំដល់កុមារី និងយុវតីឲ្យក្លាយទៅជាពលរដ្ឋល្អ ទទួលបាននូវចំណេះដឹងបទពិសោធន៍ទាំងជីវិតការងារ និងការងារសង្គម ដោយបានផ្តល់ឱកាស និងលទ្ធភាព ធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម។


លើសពីនេះ យុវតី ដែលជាសមាជិករបស់សមាគម ត្រូវ​បាន​បណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំធ្វើការ​ជាក្រុមដើម្បីក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​នេត្រ ភក្ត្រា ៖ ការ​ចូលរួមមូលនិធិ​គីណាល់​ពី​សប្បុរសជន និង​បណ្តា​ក្រុមហ៊ុន​នានា គឺ​ជា​គាំទ្រ​ខឿន​ការពារជាតិ​របស់​ប្រជាជនឱ្យកាន់តែរឹងមាំ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទោះមានបញ្ហាតាមព្រំដែន តែសម្ដេចធិបតី ថា នឹងព្យាយាមរកដំណោះស្រាយសមស្របសម្រាប់អ្នកវិនិយោគ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចធិបតី បញ្ជាក់ជាថ្មីថា កម្ពុជាជាកន្លែងដែលអ្នកវិនិយោគទុកចិត្តបាន និងទទួលបានអត្ថប្រយោជន៍ជាច្រើន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ការ​បរិច្ចាគ​ឈាម​លើក​ទី១៥ របស់​ឯកឧត្តម ហ៊ុន ម៉ានី មាន​អត្ថន័យ​រំលឹក​ពី​ការ​លះបង់​របស់​សម្តេចតេជោ ក្នុងឱកាសខួប៤៨ នៃ​ការ​ចាកចេញ​របស់​សម្តេច​ឆ្ពោះ​ទៅ​កាន់​ការ​ស្វែង​រក​ការ​សង្រ្គោះជាតិ និងប្រជាជន ពី​របប​ប្រល័យ​ពូជសាសន៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មូលហេតុធ្លាក់យន្តហោះ​ Air India ស្ថិតនៅ​អាថ៌កំបាំងនៅឡើយ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

តួកគី ថ្កោលទោសថា Netanyahu សាហាវជាង Hitler ទៅទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីតអ៊ីរ៉ាក់ គំរាមវាយមូលដ្ឋានទ័ពអាមេរិក បើ ត្រាំ ចូលជួយអ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី ព្រមានថា បើអាមេរិកបាញ់នុយក្លេអ៊ែរឬផ្លាស់ប្តូររបបនៅ អ៊ីរ៉ង់ នឹងបង្កមហន្តរាយធំធេង

ព័ត៌មានជាតិ១៩ ម៉ោង មុន

គណៈកម្មការព្រំដែនកម្ពុជា-វៀតណាម នឹងបើកកិច្ចប្រជុំក្នុងខែកក្កដា ដើម្បីដោះស្រាយបោះ​បង្គោលដែលនៅសេសសល់ ១៦%ទៀត

កីឡា២២ ម៉ោង មុន

អតីត​កីឡា​ការិនី​ល្បុក្កតោ​ ពេជ្រ​ ចរណៃ​ ទំហំ​ទឹកប្រាក់​នៃ​ការ​ខូចខាត​ឆេះ​ហាងអស់​ខ្ទង់​ ២៦​ម៉ឺន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម