ព័ត៌មានអន្ដរជាតិ
ដូណាល់ ត្រាំ ក្តៅក្រហាយខ្លាំង ពេលអ៊ីរ៉ង់និងអ៊ីស្រាអែល បំពានបទឈប់បាញ់ដែលលោកប្រកាស
១ថ្ងៃមុនការចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលចេញមុខប្រកាសជាឯកតោភាគីអំពីបទឈប់បាញ់រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់នោះ បានបរិហារភាគីជម្លោះទាំងពីរចំពោះការមើលស្រាលលើអ្វីដែលលោកបានប្រកាស និង ការមិនឲ្យតម្លៃទៅលើមធ្យោបាយការទូត។
អ៊ីស្រាអែលដែលបានផ្តើមផ្ទុះអាវុធវាយប្រហារអ៊ីរ៉ង់កាលថ្ងៃទី១៣ខែមិថុនា បានចេញមុខចោទប្រកាន់អីរ៉ង់ថាបានរំលោភបំពេញបទឈប់បាញ់ដែលប្រកាសដោយដូណាល់ ត្រាំ នៅថ្ងៃទី២៣ខែមិថុនា បន្ទាប់ពីរកឃើញថា អ៊ីរ៉ង់បានបាញ់មីស៊ីលចំនួន២គ្រាប់សំដៅទីក្រុងភាគខាងជើងអ៊ីស្រាអែល។ ទោះបីជាបែបណា អ៊ីរ៉ង់មិនបានប្រកាសទទួលស្គាល់បទឈប់បាញ់ដែលប្រកាលដោយលោកដូណាល់ត្រាំឡើយ។
យោងតាមការចេញផ្សាយរបស់ទីភ្នាកក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៤ខែមិថុនា បទឈប់បាញ់រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ដែលលោកត្រាំបានប្រកាសកាលពីថ្ងៃចន្ទបានបរាជ័យទៅហើយ ក្រោយអ៊ីរ៉ង់បើកការការវាយប្រហារនៅម៉ោង ៤ ទៀបភ្លឺថ្ងៃអង្គារ ទៅលើអ៊ីស្រាអែល ខណៈអ៊ីស្រាអែលចេញសេចក្ដីប្រកាសថានឹងធ្វើការឆ្លើយតបធ្ងន់ធ្ងរទៅលើទីក្រុងតេហេរ៉ង់វិញ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz និយាយថា លោកបានបញ្ជាយោធាឱ្យ «ឆ្លើយតបទាំងបង្ខំចំពោះការរំលោភលើបទឈប់បាញ់របស់អ៊ីរ៉ង់ ជាមួយនឹងការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើកណ្តាលទីក្រុងតេអេរ៉ង់តែម្ដង»។លោក Katz ថានៅពេលនេះ វាមិនច្បាស់ទេថា តើការវាយប្រហាររបស់អ៊ីរ៉ង់មានគោលបំណងយ៉ាងណា ប៉ុន្តែគ្រូពេទ្យបានបញ្ជាក់ថា មនុស្សប្រាំនាក់បានស្លាប់នៅក្នុងទីក្រុង Beer Sheba បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលចុងក្រោយនេះ។
ការអត្ថាធិប្បាយរបស់អ៊ីស្រាអែលនេះបានកើតឡើងតែបន្តិចប៉ុណ្ណោះក្រោយពេលយោធាអ៊ីស្រាអែលបានរកឃើញមីស៊ីលអ៊ីរ៉ង់នៅភាគខាងជើងប្រទេសខ្លួន។
គួរបញ្ជាក់ថាការវាយប្រហារបស់អ៊ីរ៉ង់នៅពេលព្រឹកព្រលឹមនេះ ជាពេលវេលាដូចគ្នាដែលអ៊ីរ៉ង់បាននិយាយថាពួកគេនឹងឈប់វាយប្រហារ ប្រសិនបើអ៊ីស្រាអែលក៏បញ្ឈប់ការវាយប្រហារតាមអាកាសដែរ។
ទោះបីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទថា «បទឈប់បាញ់ពេញលេញ » ត្រូវបានព្រមព្រៀងដោយប្រទេសទាំងពីរ ហើយនឹងត្រូវបញ្ចប់ក្នុងរយៈពេល ២៤ ម៉ោង។ នៅព្រឹកថ្ងៃអង្គារនេះ លោកត្រាំក៏ បានបញ្ជាក់ថា បទឈប់បាញ់គឺ «ឥឡូវនេះចូលជាធរមាន» ហើយបានជំរុញឱ្យភាគីទាំងពីរកុំបំពានវានៅក្នុងការប្រកាសនៅលើ Truth Social របស់លោក។ ទោះយ៉ាងណាអ៊ីរ៉ង់បានបដិសេធរាល់កិច្ចព្រមព្រៀងចុងក្រោយស្តីពីបទឈប់បាញ់ ហើយអរិភាពនេះបានបន្តឈានដល់ថ្ងៃទី ១២ នៃជម្លោះនេះ។

គួររម្លឹកថាជម្លោះនេះបានចាប់ផ្តើមដោយអ៊ីស្រាអែលបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី ១៣ ខែមិថុនា ក្នុងទីក្រុង តេហេរ៉ង់ រួមទាំងគុក Evin ដ៏ល្បីល្បាញ និងទីតាំងយោធា។ លើសពីនេះសហរដ្ឋអាមេរិកបានចូលរួមការវាយលុកជាមួយនឹងការបំផ្ទុះគ្រាប់បែកធុនធ្ងន់នៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ដែរ។
អ៊ីរ៉ង់ក៏បានសងសឹកតាមរយៈការបាញ់មីស៊ីលរាប់សិបគ្រាប់ទៅលើទីក្រុង Tel Aviv និងចំនួន ១៤ គ្រាប់ទៅលើមូលដ្ឋានទ័ពអាមេរិកនៅប្រទេសកាតា។ ការវាយប្រហារនេះបានធ្វើឱ្យទំនាក់ទំនងរបស់ទីក្រុងតេហេរ៉ង់កាន់តែតានតឹងជាមួយប្រទេសជិតខាងអារ៉ាប់ ដែលបានថ្កោលទោសជម្លោះនេះ។ ឥឡូវនេះជម្លោះរវាងប្រទេសទាំងពីរនឹងនៅតែបន្តរីករាលដាល ក្រោយបទឈប់បាញ់ដួលរលំ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


