ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថៃ៖ ការបិទព្រំដែនអាចប៉ះពាល់ធ្ងន់ដល់អាជីវកម្មថៃ បើគិតពីរយៈពេលវែង
អ្នកជំនាញនៃប្រទេសថៃបានលើកឡើងថា ចំណាត់ការបិទព្រំដែនរួមជាមួយកម្ពុជាជាឯកតោភាគីរបស់ថៃ អាចប៉ះពាល់ដល់ពលករ និងសហគ្រិនកម្ពុជាក្នុងរយៈពេលខ្លី ប៉ុន្តែក្នុងរយៈពេលវែង អាជីវកម្មថៃអាចរងផលប៉ះពាល់ធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS។

អ្នកជំនាញផ្នែកសន្តិសុខ និងកិច្ចការអន្តរជាតិថៃ លោក Panitan Wattanayagorn បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងរយៈពេលវែង ការបិទនេះទំនងជាមានផលប៉ះពាល់កាន់តែខ្លាំងទៅលើអាជីវកម្មថៃ។ ហេតុផលមួយនោះគឺថា នៅចំណុចត្រួតពិនិត្យព្រំដែនមួយចំនួន ទំហំពាណិជ្ជកម្ម (ប្រចាំឆ្នាំ) ឈានដល់កម្រិតខ្ពស់រហូតដល់ ៣០០ ប៊ីលានបាត»។
ការសម្ដែងក្ដីបារម្ភពីអ្នកជំនាញថៃយ៉ាងដូច្នេះ ធ្វើឡើងក្រោយយោធាថៃសម្រេចចិត្តជាឯកតោភាគីបិទព្រំដែនទាំងអស់ជាមួយកម្ពុជា ដោយហាមឃាត់ការធ្វើដំណើរចេញចូលគ្រប់ប្រភេទ រួមទាំងទេសចរ និងពាណិជ្ជកម្ម ដោយលើកលែងតែអ្នកជំងឺ សិស្សានុសិស្ស និងលខ្ខខណ្ឌមនុស្សធម៌ផ្សេងទៀត។ ចំពេលដែលភាពតានតឹងរវាងប្រទេសទាំង២កើនឡើង យោធាថៃបានយកលេសថា ចំណាត់ការចុងក្រោយរបស់ខ្លួនគឺជាការឆ្លើយតបនឹងការគំរាមកំហែងរបស់កម្ពុជាដែលចង់ឈ្លានពានទឹកដីថៃ និងជាការការពារសន្តិសុខជាតិ ដែលបង្កឡើងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងមជ្ឈមណ្ឌលឆបោកអនឡាញនៅកម្ពុជា។
លោក Panitan ដែលថាការរឹតបណ្ដឹងព្រំដែនមិនមែនជារឿងថ្មីនោះ បានបន្ថែមទៀតថា ប្រទេសថៃគួរតែត្រៀមខ្លួនចំពោះវិធានការវាយបករបស់កម្ពុជា ដែលអាចសាកល្បងភាពអត់ធ្មត់របស់ថៃ ថាអាចទ្រាំទ្របានយូរប៉ុណ្ណា។

គួរគូសបញ្ជាក់ថា លោក Panitan មិនមែនជាអ្នកជំនាញថៃម្នាក់ទេ ដែលព្រួយបារម្ភពីផលប៉ះពាល់លើអាជីវកម្មក្នុងស្រុក ពីការរឹតត្បឹតសកម្មភាពឆ្លងកាត់ព្រំដែន ដែលបំផ្ទុះឡើងដំបូងដោយយោធាថៃជាឯតោភាគី ដែលបង្កចំណាត់ការឆ្លើយតបក្នុងរូបភាពដូចគ្នាពីភាគីកម្ពុជា។
ការបង្អាក់សកម្មភាពឆ្លងកាត់ព្រំដែន នឹងប៉ះពាល់ដល់លំហូរទំនិញ ដែលថៃមានអតិរេកពាណិជ្ជកម្មជាមួយកម្ពុជារាប់ពាន់លានដុល្លារកាលពីឆ្នាំមុន ចំពេលដែលថៃរងនូវសម្ពាធសេដ្ឋកិច្ចស្រាប់ហើយ រួមទាំងបំណុលគ្រួសារខ្ពស់ កម្សោយតម្រូវការក្នុងស្រុក ការបិទអាជីវកម្ម លំហូរទំនិញថោកៗពីចិន និងចុងក្រោយគឺលទ្ធភាពនៃការដាក់ពន្ធគយបដិការ ៣៦ ភាគរយ ពីសហរដ្ឋអាមេរិកលើទំនិញនាំចូលពីថៃ។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ពាណិជ្ជកម្មរវាងកម្ពុជា និងថៃ បានកើនឡើងដល់ ៤,២៩ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៤។ ការនាំចេញកម្ពុជាទៅថៃ មានចំនួន ៨៤៤,៩ លានដុល្លារ ខណៈការនាំចូលពីថៃវិញ មានចំនួន ៣,៤៤ ប៊ីលានដុល្លារ ដែលបង្កើតបានជាអតិរេកពាណិជ្ជកម្មសម្រាប់ថៃប្រមាណ ២,៦ ប៊ីលានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


