Connect with us

ព័ត៌មានជាតិ

មន្ត្រីទទួលបានចំណេះដឹងជាង៨០% ពីវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីពេញ

បានផុស

នៅ

វគ្គបណ្តុះបណ្តាលស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ ពេញមួយថ្ងៃ ដែលមានទាំងការធ្វើបទបង្ហាញ និងសួរសំណួរ ចម្លេីយ ធ្វើឱ្យមន្ត្រីដែលទទួលការបណ្តុះបណ្ដាលទទួលបានចំណេះដឹងជាង៨០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គបណ្តុះបណ្តាលនេះបាន បិទបញ្ចប់នាល្ងាចថ្ងៃទី២៤ មិថុនាឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក សក់ សេដ្ឋា ទេសដ្ឋមន្ត្រីទទួលបេសកកម្មពិសស និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីមន្ត្រីនៅថ្នាក់ក្រោមជាតិជិត២០០នាក់។

បន្ទាប់ពីដំណេីរវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី មួយថ្ងៃពេញនេះ មានទាំងការធ្វើបទបង្ហាញ និងសំណួរ ចម្លេីយ មន្ត្រីបានទទួលបានចំណេះជាង៨០% ពោលគឺ នៅមុនវគ្គបណ្តុះបណ្តាល មន្ត្រីមានចំណឹងដឹងប្រមាណជាង៥០% ហើយក្រោយការបណ្តុះបណ្តាលតាមរយៈការស្ទង់​មតិ​ឃេីញថា បានបង្កេីនចំណេះដឹងបានជាង៨០%។

វគ្គបណ្តុះបណ្តាលបានបង្រៀនពីការចែករំលែក តួនាទី ភារកិច្ចមន្ត្រីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ការរៀបចំវេទិកាសាធារណៈ រៀបចំទម្រង់របាយការណ៍អំពីសកម្មភាពការងារចុះមូលដ្ឋានរាជធានីជាដើម។

លោក សក់ សេដ្ឋា បានមានប្រសាសន៍លើកឡើងថា ការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីពង្រឹងសមត្ថភាព ដល់មន្ត្រីលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ពាក់ព័ន្ធនឹងតួនាទី ភារកិច្ច របៀបរបបការងាររបស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងការរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារចុះមូលដ្ឋានឱ្យបានត្រឹមត្រូវ និងមានគុណភាព កាន់តែល្អប្រសើរជាងមុន។

លោក សក់ សេដ្ឋា បន្តថា នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនាពេលកន្លងមក រាជរដ្ឋាភិបាលបាន ចាត់តាំងសមាជិក សមាជិករាជរដ្ឋាភិបាល មន្ត្រីរាជការតាមក្រសួង ស្ថាប័ន និងមន្ត្រីរាជការ នៅថ្នាក់ក្រោមជាតិ ឱ្យបង្កើតឡើងនូវក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ហើយការបង្កើតឱ្យមានក្រុមការងារនេះ គឺដើម្បីពង្រឹង អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច បានបំរើប្រជាពលរដ្ឋចំគោលដៅដែលពួកគាត់ចង់បាន៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង​ មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

តើឃ្លា«​ Don’t Thai to Me » ដែល​កំពុងពេញនិយម មានន័យដូចម្ដេច​​?

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

Trump ផ្តាំទៅ Medvedev ឲ្យចេះប្រយ័ត្នសម្តី ពេលនិយាយពីអាវុធនុយក្លេអ៊ែរ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មន្ទីរបញ្ចកោណ៖ ការវាយប្រហាររបស់អាមេរិក មិនបានបំផ្លាញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ទេ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ច្រក​តំបន់​និង​ច្រក​អន្តរជាតិ​សរុប​ចំនួន​៥ទីតាំង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ត្រូវ​បិទ​ជាស្ថាពរ

Sokha Hotels

ព័ត៌មានពេញនិយម